BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden នឹងទទួលជួបមេដឹកនាំ ជប៉ុន អូស្រ្តាលី ឥណ្ឌា នៅថ្ងៃទី២៤ កញ្ញា ក្នុងសេតិវិមាន

ថ្ងៃអង្គារ, 14 ខែកញ្ញា 2021 10:45  Nimoul Soth

វ៉ាស៊ិនតោន- លោកប្រធានាធិបតី Joe-Biden នឹងទទួលជួបដោយផ្ទាល់ជាលើកទី១នៅក្នុងសេតិវិមាន ជាមួយនឹងមេដឹកនាំនៃប្រទេសដែលគេហៅថា «ដៃគូរសន្ទនាសន្តិសុខ៤ប្រទេស»(Quad =quadrilateral Security dialogue)ដែលមាន អាមេរិក ឥណ្ឌា ជប៉ុន និង អូស្រ្តាលី នៅសប្តាហ៍ក្រោយ មន្រ្តីសេតិវិមានបានប្រាប់ ទីភ្នាក់ងារព័ត៌មាន Reuter កាលពីថ្ងៃច័ន្ទ។

198(198)

មន្រ្តីដដែលនោះបានបន្ថែមថា កិច្ចប្រជុំនឹងធ្វើឡើងក្នុងសេតិវិមាន នាថ្ងៃទី២៤ កញ្ញា។ នាយករដ្ឋមន្រ្តី អូស្រ្តាលី ឥណ្ឌានិងជប៉ុន លោក Scott Morrison ,Narendra Modi ,yoshihide Suga ត្រូវបានគេរំពឹងថានឹងមកដល់សហរដ្ឋអាមេរិនៅសប្តាហ៍ក្រោយ ដើម្បីចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាតអ.ស.ប នាទីក្រុង New York.។

ក្នុងការជួបប្រជុំជាមួយមេដឹកនាំ Quad វិស័យអាទិ៍ភាពរបស់រដ្ឋការ Biden-Harris គឺការពាក់ព័ន្ធទៅនឹងឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីប្រឈមទៅនឹងទីក្រុងប៉េកាំង នៅក្នុងរូបភាពនៃការប្រឈមថ្មីតាមបែបពហុភាគីនៅក្នុងសតវត្យរ៍ទី២១ មន្រ្តីសេតិវិមានប្រាប់ Reuter ។

199(199)

មន្រ្តីសេតិវិមានបានបន្ថែមទៀតថា មេដឹកនាំQuad នឹងផ្តោតទៅលើកិច្ចសហប្រតិបត្តិការណ៍ស៊ីជម្រៅដើម្បីឲ្យមានសន្តិសុខនិងសុវត្តិភាព សេរីភាពក្នុងការធ្វើនាវាចរណ៍និងការហោះហើរនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ទៅតាមអ្វីដែលច្បាប់អន្តរជាតិបានអនុញ្ញាតិ។


ថ្ងៃអង្គារ, 14 ខែកញ្ញា 2021 10:45  Nimoul Soth