ព័ត៌មាននេះបានលេចឡើងនៅពេលកំពូលតារាចម្រៀងរូបនេះបានធ្វើការសម្តែងនៅក្នុងការប្រគំតន្រ្តីដំបូងរបស់នាងរយៈពេល៤ឆ្នាំនៅក្នុងទីក្រុងឌូបៃ និងមុនការប្រគល់ពានរង្វាន់ Grammys ដែលនាងអាចនឹងក្លាយទៅជាសិល្បករម្នាក់ដែលទទួលបានពានរង្វាន់ច្រើនជាងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្ត។ Beyoncé បានប្រកាសធ្វើការប្រគំតន្រ្តី World Tour ដើម្បីជាការគាំទ្រអាល់ប៊ុម Renaissance ដែលត្រូវបានទំលាក់កាលពីខែកក្កដាកន្លងទៅនេះ។ កំពូលតារាចម្រៀងរូបនេះបានទំលាយព័ត៌មាននេះដោយការទំលាក់ការបង្ហោះរបស់នាងមួយនៅលើគណនី Instagram កាលពីថ្ងៃពុធកន្លងទៅនេះ ដោយមានបង្ហាញរូបថតរបស់នាងនៅក្នុងអាល់ប៊ុម Renaissance និងការបោះប្រយោគថា «Renaissance World Tour» ដែលមាននាងនិយាយបញ្ជាក់ម្តងទៀតនៅក្នុងខេនសិននោះថា «២០២៣»។
ការប្រគំតន្រ្តីនេះនឹងចាប់ដំណើរការឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នេះហើយនៅទីក្រុង Stockholm និងបន្តដំណើរទៅប៉ែកអឺរ៉ុប ដែលឈប់នៅក្នុងទីក្រុង Cardiff, Edinburg, Sunderland, Paris, London, Marseille, Amsterdam, Warsaw និងច្រើនថែមទៀតផងដែរ។ Beyoncé នឹងត្រលប់មកផ្ទះវិញនៅទ្វីបអាមេរិចខាងជើង ជាមួយនឹងការសម្តែងនៅក្នុងទីក្រុង Toronto, Vancouver, Atlanta, Las Vegas, Los Angeles, Boston, Charlotte, Detroit, Miami, Minneapolis, Nashiville, Philadelphia, San Francisco, the New York City metro area និងស្រុកកំណើតរបស់នាងនៅក្នុងទីក្រុង Houston មុនបញ្ចប់នៅក្នុងទីក្រុង New Orleans។