កាលពីយប់ថ្ងៃសៅរ៍ ទី២១ ខែមករាកន្លងទៅនេះ Beyonce បានសម្តែងការប្រគំតន្រ្តីមួយនៅក្នុងកម្មវិធីបើកសម្ពោធរីសតតំលៃថ្លៃមួយនៅក្នុងទីក្រុងឌូបៃដែលមានឈ្មោះថា Atlantis The Royal។ ការប្រគំតន្រ្តីរយៈពេលមួយម៉ោងនេះអាចត្រូវបានកត់ទុកឡើងជាការសម្តែងដំបូងបង្អស់របស់ Beyonce ហើយនៅរាប់ចាប់តាំងពីឆ្នាំ២០២០មក និងមានការចូលរួមដោយមនុស្សប្រមាណ១០០០នាក់ ក្នុងនោះមានទាំងសិល្បករ និងភ្ញៀវកិត្តិយសផងដែរយោងទៅតាមសេចក្តីប្រកាសព័ត៌មាន។
Beyonce បានបើកឈុតឆាកសម្តែងដំបូងរបស់នាងដោយធ្វើការ Cover លើបទចម្រៀង «At last» របស់ Etta James និងសម្តែងលើបទចម្រៀងជាច្រើនទៀតពីក្នុងអាល់ប៊ុមនានារបស់នាង ថ្វីបើមិនមានអាល់ប៊ុមចុងក្រោយ Renaissance របស់នាង។ ការសម្តែងចុងក្រោយបង្អស់របស់នាងគឺនៅក្នុងការសម្តែងរំលឹកវិញ្ញាណខ័នដល់ Kobe និងGianna Bryant កាលពីខែកុម្ភៈ ឆ្នាំ២០២០ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅក្នុងខែមករា ឆ្នាំ២០២០នេះ។
រីឯនៅក្នុងកម្មវិធី Oscars 2022វិញ នាងបានត្រឹមតែបង្ហោះ Pre-Taped Performance នៅលើបទ«Be Alive»របស់នាងនៅលើរឿង«King Richard»។ Beyonce បានចូលរួមសម្តែងឡើងដោយក្រុមអ្នករាំស្រីសួគ៌ា Orchestra ៤៨នាក់ រួមទាំងក្រុមរាំលីបង់ដែលហៅថា Mayyas។ នៅក្នុងព្រឹត្តិការណ៍នោះផងដែរ កូនស្រីរបស់ Beyonce ដែលមានឈ្មោះថា Blue Ivy ក៏បានបង្ហាញខ្លួននៅលើឆាកសម្តែងជាមួយ Beyonce ផងដែរនៅលើបទ«Brown Skin Girl»។
Jay-Z, ឪពុកម្តាយរបស់ Beyonce, Chloe x Halle ក៏បានចូលរួមកម្មវិធីមួយនោះដែរ។ យោងទៅតាមសារព័ត៌មាន TMZ បានធ្វើការប៉ាន់ស្មានថា Beyonce ទទួលបានប្រាក់ចំណូលប្រមាណ២៤ដុល្លាពីក្នុងកម្មវិធីមួយនេះ។ គួរបញ្ជាក់ផងដែរការសម្តែងចុងក្រោយរបស់ Beyonce សហព័ន្ធអារ៉ាប់រួមគឺនៅក្នុងឆ្នាំ២០០៩មកម្ល៉េះដែលស្ថិតនៅក្នុងរដ្ឋធានី Abu Dhabi។ បន្ទាប់ពីនោះមកក៏មានសិល្បករជាច្រើនទៀតមកសម្តែងនៅក្នុងសហព័ន្ធអារ៉ាប់រួមផងដែរដែលមានដូចជា Jay-Z, Blur, Stormzy, និង the Killers ។