Businessinsider-
ព្រឺទ្ធសភា Bernie Sander នៅក្នុងវិចារណកថាថ្មីមួយសំរាប់ កាសែត Guardian បានព្រមានថាការឈ្លានពានរបស់រុស្សីលើអ៊ុយក្រែនអាចនាំឲ្យមានសង្រ្គាមនៅអឺរ៉ុបដូចកាលពី៧៥ឆ្នាំមុន ដោយបានអំពាវនាវឲ្យអាមេរិក ធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានក្នុងការព្យាយាមស្វែងរកនូវដំណោះស្រាយការទូតចំពោះអ្វីដែលលោកហៅថាជាទំនាស់នៃការបំផ្លាញដ៏ធំមួយ។ សមាជិកព្រឺទ្ធសភាឯករាជ្យនៃរដ្ឋ Vermont បានបន្ទោសលោកប្រធានាធិបតី Vladimir Putin ក្នុងវិបត្តិនេះ ប៉ុន្តែបាននិយាយថាទីក្រុងមូស្គូមានការខ្វាយខ្វល់ស្របច្បាប់មួយ អំពីការពង្រីកខ្លួនរបស់ NATO ទៅទិសខាងកើតឆ្ពោះទៅកាន់រុស្សី និងថាអាមេរិកមានភាពមិនស្មោះត្រង់ក្នុងការច្រានចោលការព្រួយបារម្ភរបស់រុស្សី។
"យើងគួរតែមានភាពច្បាស់លាស់ ថាតើអ្នកណាជាអ្នកទទួលខុសត្រូវច្រើនជាងគេនៅក្នុងវិបត្តិដ៏ធំនេះ: Vladimir Putin ,BernieSanderនិយាយ" បានចាប់យករួចទៅហើយនូវផ្នែកខ្លះរបស់អ៊ុយក្រែនក្នុងឆ្នាំ២០១៤ លោកប្រធានាធិបតីរុស្សីឥឡូវនេះគំរាមយកប្រទេសអ៊ុយក្រែនទាំងមូលនិងបំផ្លាញលទ្ធិប្រជាធិបតេយ្យក្នុងអ៊ុយក្រែន។ ក្រៅពីភ្ជាប់យក Crimea ក្នុងឆ្នាំ២០១៤ វិមានក្រឹមឡាំងបានគាំទ្រពួកឧទ្ទាមក្នុងសង្រ្គាមមួយប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ Donbas ខាងកើត។
Sanders បាននិយាយថាសហរដ្ឋអាមេរិកគួរតែគាំទ្របូរណភាពទឹកដីអ៊ុយក្រែន ឲ្យច្បាស់លាស់ និងបញ្ជាក់ឲ្យច្បាស់ថាសហគមន៍អន្តរជាតិនឹងដាក់នូវផលវិបាកដ៏ធ្ងន់ធ្ងរលើ Putin និងអ្នកដែលនៅជុំវិញខ្លួនលោក បើសិនជាមិនផ្លាស់ប្តូរគំនិតនៅលើបន្ទាត់នយោបាយនេះ។ រដ្ឋការលោក Biden បានព្រមានថារុស្សីនឹងប្រឈមទៅនឹងទណ្ឌកម្មសេដ្ឋកិច្ចដ៏ធំបើសិនជាឈ្លានពាន។
ប៉ុន្តែ Anders បានបញ្ជាក់ពីការខ្វាយខ្វល់អំពីសម្លេងនៃការទូងស្គររបស់ទីក្រុង វ៉ាស៊ិនតោន នៅចំពេលដែលមានតានតឹងជាមួយរុស្សីលើរឿងអ៊ុយក្រែន ដោយព្រមានប្រឆាំងទៅនឹង “ភាពចូលចិត្តធ្វើសង្រ្គាមនិងវោហារសាស្ត្រដែលពង្រីករឿងនេះមុនពេលដែលសង្រ្គាមបានចាប់ផ្តើម”។ ជាច្រើនឆ្នាំកន្លងមកហើយ រុស្សីបានប្រឆាំងជំទាស់ទៅនឹងការពង្រីកខ្លួនរបស់ NATO មកកាន់អឺរ៉ុបខាងកើតនិងការបន្ថែមប្រទេសដែលជាអតីតផ្នែករបស់រុស្សីចូលទៅក្នុងសម្ព័ន្ធមិត្ត ជាពិសេសទីក្រុងមូស្គូបានប្រឆាំងនឹងការចូលជាសមាជិកភាពរបស់អ៊ុយក្រែនចូលទៅក្នុង NATO។