Kyiv-
ការជួបប្រជុំជាថ្មីដើម្បីដោះស្រាយវិបត្តិក្នុងការបន្ធូរបន្ថយលើរឿងអ៊ុយក្រែននឹងកើតមាននៅទីក្រុង Berlin នៅថ្ងៃព្រហស្បត៍។ ការប្រជុំនឹងធ្វើឡើងបន្ទាប់ពីការប្រជុំមួយដែលគេហៅថាទម្រង់ Normandy ,ដែលជាឈ្មោះកិច្ចពិភាក្សារដ៏យូរលង់មកហើយរវាងរុស្សីនិងអ៊ុយក្រែន ដែលសម្របសម្រួលដោយបារាំងនិងអាល្លឺម៉ង់ និងធ្វើឡើងក្នុងគោលបំណងបញ្ចប់នូវវិបត្តិរវាងអ៊ុយក្រែននិងក្រុមបំបែករដ្ឋដែលគាំទ្រដោយរុស្សីនៅប៉ែកខាងកើតនៃប្រទេស។
ការជជែកគ្នានេះបានជាប់គាំងតាំងពីឆ្នាំ២០១៥ ប៉ុន្តែការប្រជុំកាលពីថ្ងៃព្រហស្បត៍ត្រូវបានគេតាមមើលយ៉ាងយកចិត្តទុកដាក់ជាសញ្ញាគួរឲ្យភ្ញាក់ផ្អើលនៃសកម្មភាពការទូតក្នុងសប្តាហ៍នេះ ដែលសម្រិតសម្រាំងដោយលោកប្រធានាធិបតី បារាំង Emmanuel Macron ដែលអាចសម្លឹងទៅកាន់កាបន្ធូរបន្ថយភាពតានតឹងនៃវិបត្តិដ៏ស្រួចស្រាវនេះ។ ទស្សនកិច្ចរបស់ Macron នៅទីក្រុង Kyiv កាលពីថ្ងៃអង្គារ៍ជួបជាមួយលោកប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky បន្ទាប់ពីជួបជាមួយលោកប្រធានាធិបតី Vladimir Putin នៅទីក្រុងមូស្គូ ដែលជាលទ្ធផលក្នុងសេចក្តីសង្ឃឹមដ៍តិចតួចថា Putin អាចនឹងបើកចំហរទទួលយកការចរចាការទូតមួយដើម្បីបញ្ចប់វិនត្តិ។
ជាមួយនឹងទីក្រុងមូស្គ្គូនៅតែបន្តធ្វើចលនាកងទ័ពទៅជិតអ៊ុយក្រែន ជាកន្លែងដែលគេប្រមូលផ្តុំកងទ័ពជាងមួយសែននាក់ សេចក្តីសង្ឃឹមរបស់លោក Macron និង Zelensky គឺថា កិច្ចប្រជុំអាចនឹងពង្រីកផ្លូវការទូតនិងជួយបន្ថយភាពតានតឹង។ ក្នុងទីក្រុង Kyiv មេដឹកនាំទាំង២បានជជែកគ្នាដោយសុទ្ទិធិនិយមអំពីការជជែកគ្នានៅថ្ងៃព្រហស្បត៍ដែលគេរំពឹងថានឹងមានការរីកចម្រើន។
ការប្រជុំនឹងធ្វើឡើងរវាងប្រធានក្រុមចរចារអ៊ុយក្រែន,ជំនួយការជាន់ខ្ពស់លោកប្រធានាធិបតី Zelensky , Andries Yermak និង Dmitry Kozak នាយសេនាធិការរងរបស់ putin ។ មិនមានការបំបែកភាពទាល់ច្រកឬការរីកចម្រើនដ៏សំខាន់ណាមួយត្រូវបានរំពឹងគិត ប៉ុន្តែប្រទេសលោកខាងលិចនិងនិងអ៊ុយក្រែនបានជំរុញនិងដាក់សម្ពាធត្រឡប់ទៅវិញដើម្បីព្យាយាមឲ្យរុស្សីចូលមកពាក់ព័ន្ធឬក៏យ៉ាងហោចណាស់បន្តនូវការទូតជាបន្តទៅទៀតសំរាប់ពេលនេះ។ Macron បាននិយាយថា ការជជែកគ្នានេះអាចនឹងផ្តល់នូវការបំភ្លឺនូវអ្វីដែលអាចធ្វើទៅបាន។