BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Bennett និយាយថា Netanyahu មិនសមជានាយករដ្ឋមន្ត្រី ប៉ុន្តែមិនបដិសេធកិច្ចសហប្រតិបត្តិការណ៍

ថ្ងៃសៅរ៍, 25 ខែមិថុនា 2022 15:29  គុន ច័ន្ទរដ្ឋា

photo_2022-06-25_15-22-18

The Times of Israel-

នាយករដ្ឋមន្ត្រីអុីស្រាអែល Naftali Bennett បាននិយាយដោយទទូចកាលពីថ្ងៃសុក្រថា អ្នកកាន់តំណែងមុននិងជាប្រធានគណបក្សប្រឆាំង Benjamin Netanyahu មិនសមធ្វើជាជានាយករដ្ឋមន្ត្រីម្តងទៀតទេ ប៉ុន្តែបានបំភ្លឺថាលោកមិនបដិសេធក្នុងការអង្គុយក្នុងរដ្ឋាភិបាលពេលអនាគតដែលដឹកនាំដោយប្រធានគណបក្ស Likud នោះទេ។ Bennette ដែលបានផ្តល់កិច្ចសម្ភាសន៍ជាច្រើនទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Hebrew បាននិយាយថា លោកមិនទាន់សម្រេចថាតើនឹងឈរឈ្មោះម្តងទៀតឬយ៉ាងណាទេ។ ផ្ទុយទៅវិញលោកបានផ្តោតការយកចិត្តទុកដាក់ ទៅលើការរៀបចំឲ្យលោករដ្ឋមន្ត្រីក្រសួងការបរទេស Yair Lapid ដើម្បីជំនួសលោកជានាយករដ្ឋមន្ត្រីស្តីទី ដូចកិច្ចព្រមព្រៀងក្នុងរដ្ឋាភិបាលចម្រុះរបស់លោកបានចែង។

Bennett និង Lapid បានប្រកាសពីសេចក្តីសម្រេចចិត្តរបស់ពួកគេកាលពីថ្ងៃច័ន្ទដើម្បីជំរុញឲ្យស្ថាប័ន្រនិតិបញ្ញត្តិរំលាយរដ្ឋសភាលើកទី២៤ បន្ទាប់ពីទើបតែបាន១ឆ្នាំនៅក្នុងអំណាចដោយសារតែអសមត្ថភាពក្នុងការថែរក្សាភាពខ្វែងគំនិតគ្នាបន្តិចបន្តួចក្នុងរដ្ឋាភិបាលចម្រុះជាបន្តទៅទៀត។ សេចក្តីសម្រេចរបស់ Bennett ក្នុងការរៀបចំរដ្ឋាភិបាលចម្រុះជាមួយ Lapid ដែលជាភាគីនិយមឆ្វេងនិងគណបក្ស Ra’am បានបណ្តាលឲ្យមានការរិះគន់លើរូបលោកពីមូលដ្ឋាននៃក្រុមនិយមស្តាំ បន្ទាប់ពីលោកបានធ្វើយុទ្ធានាការឃោសនាថាមិនចូលរួមជាមួយដៃគូរដូចនេះទេ។

លោកបានវិនិច្ឆ័យនូវទង្វើរនេះដោយកត់សំគាល់ថា លោកបានអះអាងផងដែរថានឹងធ្វើនូវអំពើដែលជៀសវាងនូវការបោះឆ្នោតជាប់ៗគ្នាជាលើកទី៥និងចូលរួមជាមួយគណបក្សដែលមានមនោគមន័វិជ្ជាខុសគ្នា ដែលជាមធ្យោបាយតែមួយសំរាប់លោកដែលទាញប្រទេសឲ្យចេញពីការបោះឆ្នោតដែលមាននាយករដ្ឋមន្ត្រីដដែលៗ។ ប៉ុន្តែការពន្យល់របស់លោក វាហាក់ដូចជាមិនបានធ្វើឲ្យអ្នកបោះឆ្នោតជឿជាក់ ហើយគណបក្សរបស់លោកបច្ចប្បន្នក្នុងការបោះឆ្នោតអាចមានចំនួនតែ៤ឬ៥កៅអីប៉ុណ្ណោះ។ ចំពោះការថយចុះនេះ បានធ្វើឲ្យមានការរំពឹងគិតថា Bennett នឹងមិនឈរឈ្មោះឬក៏សម្រាកពីនយោបាយដូចជាអតីតអ្នកនយោបាយដ៏ទៃទៀតបានធ្វើកន្លងមក។

នៅពេលដែលសួរថាតើលោកនឹងឈរលើរឿងនេះដែរឬទេ Bennett បាននិយាយថា លោកមិនទាន់សម្រេចចិត្តនៅឡើយទេរហូតដល់ Lapid បានទទួលតំណែងជំនួសលោកជានាយករដ្ឋមន្ត្រីស្តីទីដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃច័ន្ទ បើសិនជាសភាអនុមត្តិនូវការពិនិត្យឡើងវិញជាលើកទី៤នៃសេចក្តីព្រាងច្បាប់ដើម្បីរំលាយសភាខ្លួនឯង។ Bennett បានបន្តទៀតថា ជំហររបស់គណបក្សរបស់លោកនៅក្នុងការបោះឆ្នោតនឹងមិនមែនជាអ្វីនាំឲ្យលោកធ្វើសេចក្តីសម្រេចចិត្តនោះទេ៕


ថ្ងៃសៅរ៍, 25 ខែមិថុនា 2022 15:29  គុន ច័ន្ទរដ្ឋា