BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

៣ វិធីងាយៗដើម្បីសម្រកខ្លាញ់ក្បាលពោះ 

ថ្ងៃចន្ទ, 04 ខែមេសា 2022 14:12  BeeTube News

gettyimages-541110640-1529946643

សព្វថ្ងៃ មានជំងឺជាច្រើនដែលមនុស្សត្រូវប្រឈម ហើយជំងឺខ្លះវាទាមទារការព្យាបាលយូរ និងមានបច្ចេកទេសខ្ពស់ តែជំងឺខ្លះយើងក៏អាចកាត់បន្ថយ ឬ ព្យាបាលដោយខ្លួនឯងបានដែរ ដូចជាជំងឺខ្លាញ់ក្នុងក្បាលពោះ។ តែទោះជាយ៉ាងណាក៏ដោយ ខ្លាញ់ក្នុងក្បាលពោះត្រូវបានគេចាត់ទុកថាជាប្រភេទជំងឺដែលបង្កឲ្យមាន ផលប៉ះពាល់ខ្លាំងដល់សុខភាពរបស់យើង ពីព្រោះវាអាចបង្កឲ្យមានជំងឺទឹកនោមផ្អែម​ប្រភេទទី២ និងជំងឺបេះដូង។ ហេតុដូច្នេះហើយ​ ៣ចំណុចខាងក្រោមនេះជាវិទ្យាសាស្ត្រងាយៗ ដែលអាចជួយឲ្យអ្នកអាចកាត់បន្ថយខ្លាញ់ក្នុងក្បាលពោះបានដោយងាយ។ 

ជៀសវាងភេសជ្ជៈមានជាតិស្ករ និងផ្អែម

Global-analysis-of-beverage-consumption-reveals-key-national-differences

អាហារដែលមានជាតិស្ករបន្ថែមគឺមិនល្អទេសម្រាប់សុខភាពរបស់អ្នក។ ការ​ទទួល​ទាន​អាហារ​ប្រភេទ​នេះ​ច្រើន​អាច​ធ្វើ​ឱ្យ​ឡើង​ទម្ងន់ ពីព្រោះបើតាម ការសិក្សាបានបង្ហាញថា ជាតិស្ករបន្ថែមមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើសុខភាពមេតាបូលីស ដែលទាក់ទងនឹងការដុតរំលាយអាហារក្នុងរាងកាយ។ គេបានបង្ហាញទៀតថាជាតិស្ករដែលលើស ភាគច្រើនដោយសារតែបរិមាណដ៏ច្រើននៃជាតិស្ករ ដែលមាននៅក្នុងទឹកផ្លែឈើ ហើយដែលអាចនាំអោយមានខ្លាញ់ឡើងជុំវិញពោះនិងថ្លើមរបស់អ្នក។ នៅពេលអ្នកញ៉ាំជាតិស្ករបន្ថែមច្រើនថ្លើមផ្ទុកលើសជាតិស្ករ ដែលមាននៅក្នុងទឹកផ្លែឈើហើយត្រូវបានបង្ខំឱ្យប្រែក្លាយទៅជាខ្លាញ់។ វាបង្កើនខ្លាញ់ក្បាលពោះ និងខ្លាញ់ថ្លើមដែលនាំឱ្យមានភាពធន់នឹងអាំងស៊ុយលីន ដែលជាអរម៉ូននៅក្នុងរាងកាយដែលជួយគ្រប់គ្រងចំនួនស្ករនៅក្នុងឈាម និងបញ្ហាមេតាបូលីសផ្សេងៗ។ ការសិក្សា​មួយ​បាន​សង្កេត​ឃើញ​ថា កុមារ​មាន​អត្រា៦០%ងាយ​នឹង​កើត​ជំងឺ​ធាត់​ជាមួយ​នឹង​ការ​ញ៉ាំ​ភេសជ្ជៈ​ផ្អែម​បន្ថែម​ស្ករ​រៀងរាល់ថ្ងៃ។ព្យាយាមកាត់បន្ថយបរិមាណជាតិស្ករនៅក្នុងរបបអាហាររបស់អ្នក ដោយរាប់បញ្ចូលទាំងភេសជ្ជៈមានជាតិស្ករ សូដាផ្អែម ទឹកផ្លែឈើ និងភេសជ្ជៈកីឡាដែលមានជាតិស្ករខ្ពស់ផ្សេងៗ។

ញុាំអាហារដែលមានសារធាតុប្រូតេអុីនឲ្យបានច្រើន

2019_04_02_69095_1554196119._large

ប្រូតេអុីនអាចជា ម៉ាក្រូញូត្រៀនដែលជាសារធាតុដ៏សំខាន់បំផុតសម្រាប់ការសម្រកទម្ងន់។ ការស្រាវជ្រាវបង្ហាញថា វាអាចកាត់បន្ថយការឃ្លានបាន 60% បង្កើនការរំលាយអាហារបាន 80-100 កាឡូរីក្នុងមួយថ្ងៃ និងជួយឱ្យអ្នកញ៉ាំកាឡូរីតិចជាង 441ក្នុងមួយថ្ងៃ។ ប្រសិនបើការសម្រកទម្ងន់គឺជាគោលដៅរបស់អ្នកការបន្ថែមប្រូតេអ៊ីនអាចជាការផ្លាស់ប្តូរដ៏មានប្រសិទ្ធភាពបំផុតតែមួយគត់ ដែលអ្នកអាចធ្វើបានចំពោះរបបអាហាររបស់អ្នក។ ប្រូតេអ៊ីនមិនត្រឹមតែអាចជួយអ្នកក្នុងការសម្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយអ្នកឱ្យជៀសវាងការឡើងទម្ងន់ឡើងវិញផងដែរ។ ប្រូតេអ៊ីនអាចមានប្រសិទ្ធភាពជាពិសេសក្នុងការកាត់បន្ថយខ្លាញ់ក្បាលពោះ។ ការសិក្សា​មួយ​បាន​បង្ហាញ​ថា​ អ្នក​ដែល​ញ៉ាំ​ប្រូតេអ៊ីន​ច្រើន​និង​ប្រូតេអ៊ីន ដែលល្អ​​មាន​ខ្លាញ់​ក្បាល​ពោះ​តិច​ជាង។ មិនតែប៉ុណ្ណោះការសិក្សាមួយផ្សេងទៀតបានបង្ហាញថា ប្រូតេអ៊ីនត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះយ៉ាងខ្លាំងនូវឱកាសនៃការឡើងខ្លាញ់ក្បាលពោះលើសពី 5 ឆ្នាំចំពោះស្ត្រី។

ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

KLZwUWe4JwyyXY7pV7CpaU-1200-80-1

លំហាត់ប្រាណគឺជារឿងដ៏ល្អបំផុតដែលអ្នកអាចធ្វើបាន ដើម្បីបង្កើនឱកាសរបស់អ្នកក្នុងការរស់នៅបានយូរ និងមានសុខភាពល្អ និងជៀសផុតពីជំងឺផ្សេងៗជាពិសេសវាជួយកាត់បន្ថយខ្លាញ់ក្បាលពោះ និងខ្លាញ់នៅទូទាំងរាងកាយ។ ការធ្វើលំហាត់ប្រាណមានដូចជា ការដើរ ការរត់ និងហែលទឹកជាដើម។ ការសិក្សាមួយផ្សេងទៀតបានរកឃើញថា ការធ្វើលំហាត់ប្រាណអាចជួយរារាំងមនុស្សទាំងស្រុងពីការទទួលបានខ្លាញ់ក្បាលពោះឡើងវិញ បន្ទាប់ពីការសម្រកទម្ងន់៕

បកប្រែដោយ៖ ម៉ៅ​ គុយដង់


ថ្ងៃចន្ទ, 04 ខែមេសា 2022 14:12  BeeTube News