BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្ស៊ីបង្ហោះផ្កាយរណបថ្មីបំផុត,សកម្មជនប៉ូឡូញអះអាងជាប់ពាក់ព័ន្ធការវាយប្រហារតំបន់ Belgorod,យន្តហោះចិនបើកសមយុទ្ធឈ្លានពាន

ថ្ងៃចន្ទ, 05 ខែមិថុនា 2023 14:45  BeeTube News

photo_2023-06-05_14-42-45
 

1. ផ្កាយរណប​ថ្មី​បំផុត​របស់​រុស្ស៊ី​នឹងផ្លាស់ប្តូរ​ដំណើរ​ជម្លោះនៃ​អ៊ុយក្រែន

យោងតាមសារព័ត៌មាន Tass ចុះផ្សាយថ្ងៃទី៤ ខែមិថុនាបានអោយដឹងថា ផ្កាយរណបឃ្លាំមើលរ៉ាដាថ្មីរបស់រុស្ស៊ីនឹងអនុញ្ញាតឱ្យទីក្រុងមូស្គូផ្លាស់ប្តូរដំណើរនៃជម្លោះក្នុងប្រទេសអ៊ុយក្រែន នេះបើតាមអតីតមន្ត្រីចារកម្មអាមេរិក និងជាអ្នកត្រួតពិនិត្យអាវុធរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអ៊ីរ៉ាក់ លោក Scott Ritter បាននិយាយឡើង។ លោក Ritter បានចង្អុលបង្ហាញថា សហព័ន្ធរុស្ស៊ីថ្មីៗនេះបានបាញ់បង្ហោះ "ផ្កាយរណបឃ្លាំមើលរ៉ាដាដំបូងគេក្នុងចំណោមផ្កាយរណបឃ្លាំមើលរ៉ាដាមួយចំនួនទៀតដែលអាចមានកម្រិតមើលឃើញច្បាស់រហូតដល់ទៅមួយម៉ែត្រ ដែលមានន័យថាវាអាចមើលឃើញបានអ្វីៗគ្រប់យ៉ាង" ។ លោកបាននិយាយថា "វាអាចមើលឃើញកាត់តាមពពក ក៏ដូចជាអាចមើលឃើញកាត់តាមភ្លៀង។ និយាយរួមគឺអាចមើលឃើញកាត់តាមអ្វីគ្រប់យ៉ាង។"  លោក Ritter បានសង្កត់ធ្ងន់ថា "អ្នកមិនអាចលាក់បាំងអ្វីពីរុស្ស៊ីបានទៀតទេ" ។ "ហើយនេះនឹងអាចធ្វើអោយមានការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងដំណើរជម្លោះនៃអ៊ុយក្រែនផងដែរ ដោយសារតែវត្ថុទាំងអស់ដែលត្រូវបញ្ជូនមកកាន់អ៊ុយក្រែន-មិនអាចលាក់បាំងពីរុស្ស៊ីបានទៀតទេ ហើយអាវុធទាំងនោះនឹងត្រូវដាក់បញ្ចូលទៅក្នុងកម្មវិធីប្រូក្រាមទិន្នន័យគោលដៅវាយប្រហាររបស់រុស្ស៊ីដែលពួកគេនឹងធ្វើការកំនត់គោលដៅវាយប្រហារតាមក្រោយ" លោកបាននិយាយដោយសំដៅទៅលើអាវុធរបស់លោកខាងលិចដែលបាននាំយកចូលមកកាន់អ៊ុយក្រែន។

i-45
h-47
g-47
 

2. ក្រុម​សកម្មប្រយុទ្ធ​ប៉ូឡូញ​អះអាង​ថា​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​វាយ​ប្រហារ​លើ​រុស្ស៊ី

យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី៤ ខែមិថុនាបានអោយដឹងថា ក្រុមសកម្មប្រយុទ្ធប៉ូឡូញដែលកំពុងប្រយុទ្ធបំរើអោយអ៊ុយក្រែនបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យដោយអះអាងថាពួកគេមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើតំបន់ Belgorod របស់រុស្ស៊ី។ ការប្រកាសនេះបានចេញផ្សាយឡើងអមជាមួយនឹងរូបថត និងវីដេអូភស្តុតាងមួយចំនួន និងត្រូវបានចែករំលែកនៅលើគណនីបណ្តាញសង្គម ដែលត្រូវបានស្គាល់ថាជាក្រុម"អង្គភាពស្ម័គ្រចិត្តប៉ូឡូញ" ។ "អង្គភាពស្ម័គ្រចិត្តប៉ូឡូញ" បានបញ្ជាក់យ៉ាងច្បាស់ពីតួនាទីរបស់ខ្លួននៅក្នុងប្រតិបត្តិការនេះ និងព្រមទាំងលើកឡើងថាបានចូលរួមសហការជាមួយអង្គភាពស្ម័គ្រចិត្តរុស្ស៊ីថែមទៀតផងដែលជាអង្គភាព neo-Nazi នៃជាតិរុស្ស៊ីដែលកំពុងប្រយុទ្ធក្នុងនាមជាអ្នកគាំទ្រអ៊ុយក្រែននៅក្រោមអំណាចរបស់ក្រសួងការពារជាតិអ៊ុយក្រែន។ ប៉ុន្តែអង្គភាពស្ម័គ្រចិត្តរុស្ស៊ី" បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យបដិសេធថាសមាជិកនៃ"អង្គភាពស្ម័គ្រចិត្តប៉ូឡូញ"មិនបានឆ្លងកាត់ព្រំដែនរុស្ស៊ីទេ។ ពួកគេបានអះអាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាយុទ្ធជនប៉ូឡូញដែលជាមិត្តរួមការងាររបស់ពួកគេបានចូលរួមនៅក្នុងកិច្ចការមួយចំនួនប៉ុណ្ណោះដូចជាការនាំអ្នកទោស រួមជាមួយនឹងការដឹកជញ្ជូនយោធា និងផ្នែកវេជ្ជសាស្រ្ត ប៉ុន្តែអ្វីគ្រប់យ៉ាងគឺធ្វើឡើងយ៉ាងតឹងរឹងនៅក្នុងព្រំដែននៃប្រទេសអ៊ុយក្រែននោះទេ ចំណែកទីក្រុង Warsawវិញក៏បានបញ្ជាក់ឡើងថារឿងនេះមិនពាក់ព័ន្ធនៅក្រោមអំណាចដឹកនាំរបស់សាធារណរដ្ឋប៉ូឡូញនោះដែរ។

f-46
e-52
d-59
 

3. យោធាអាមេរិចថាយន្តហោះចិនធ្វើសមយុទ្ធឈ្លានពាននៅជិតយន្តហោះអាមេរិច

យោងតាមសារព័ត៌មាន The Guardian ចុះផ្សាយថ្ងៃទី៣០ ខែឧសភាបានអោយដឹងថាយោធាអាមេរិក បានលើកឡើងថា អ្នកបើកយន្តហោះចម្បាំងចិនម្នាក់ បានអនុវត្ត "ការបើកឈ្លានពានដែលមិនចាំបាច់" មួយមកជិតយន្តហោះស៊ើបការណ៍អាមេរិក ដែលកំពុងប្រតិបត្តិការលើសមុទ្រចិនខាងត្បូងកាលពីសប្តាហ៍មុន។  បញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចិន "បានហោះហើរមកនៅខាងមុខ និងក្នុងចម្ងាយ 400 ហ្វីតពីច្រមុះយន្តហោះ RC-135 តែម្តងដោយបង្ខំឱ្យយន្តហោះអាមេរិកហោះហើរឆ្លងកាត់ទាំងភាពច្របូកច្របល់"កាលពីថ្ងៃសុក្រ។ មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់ម្នាក់បាននិយាយថា"យើងមិនជឿថា វាត្រូវបានធ្វើឡើងដោយចេតនារបស់អ្នកបើកយន្តហោះផ្ទាល់ខ្លួនទេ តែគួរណាជាផ្នែកមួយនៃទំរង់ទូលំទូលាយជាងនេះ" ។ គួរបញ្ជាក់ផងដែរថាការប្រកាសអំពីឧប្បត្តិហេតុចុងក្រោយនេះបានកើតឡើងនៅមួយថ្ងៃបន្ទាប់ពីមន្ទីរបញ្ចកោណបានបញ្ចេញថាទីក្រុងប៉េកាំងបានបដិសេធការអញ្ជើញរបស់សហរដ្ឋអាមេរិកសម្រាប់រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin ជួបសមភាគីចិននៅក្នុងប្រទេសសិង្ហបុរីនៅចុងសប្តាហ៍នេះ។

i-45
h-47
g-47
 


ថ្ងៃចន្ទ, 05 ខែមិថុនា 2023 14:45  BeeTube News