BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សោកនាដកម្មទូកក្រុមគេញសំងាត់នៅអ៊ីតាលី,ការវាយប្រហារតំបន់ Belgorod មិនជះឥទ្ធិពលដល់ប្រតិបត្តិការពិសេស,សភាអនុម័តច្បាប់បំណុល

ថ្ងៃសុក្រ, 02 ខែមិថុនា 2023 15:03  BeeTube News

Untitled-1 (20)
 

1. សោកនាដកម្មវាយប្រហារទូកពេញដោយភ្នាក់ងារសំងាត់បណ្តាលអោយមានការសន្និដ្ឋានជាច្រើន
 

យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី១ ខែមិថុនាបានអោយដឹងថា មានមនុស្ស4នាក់បានស្លាប់នៅពេលដែលព្យុះមួយបានធ្វើអោយលិចទូកនៅលើបឹងភាគខាងជើងប្រទេសអ៊ីតាលី។ បន្ទាប់មកក៏ត្រូវបានលេចលឺដំណឹងមកថាអ្នកដំណើរនៅលើទូកទាំង ២១នាក់នោះ បានបំរើការងារនៅអង្គភាពស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល ឬអ៊ីតាលីកំពុងតែធ្វើកម្មវិធីជប់លៀងខួបកំណើតដោយនេះបានបណ្តាលអោយមានការសន្និដ្ឋានច្របូកច្របល់ជាច្រើន។ អ្វីដែល​ជនជាតិ​អ៊ីតាលី​ឆ្ងល់នោះគឺ​ថា​តើ​ភ្នាក់ងារសំងាត់​ទាំង​អស់​នោះ​ពិត​ជា​បានកំពុង​ធ្វើ​អ្វី​នៅ​រសៀល​ថ្ងៃ​អាទិត្យខណៈពេលកំពុង​ជិះទូក​ជួល​ដែលមានឈ្មោះថា “Good…uria” នោះ។ គួរបញ្ជាក់ថាពាក្យនេះមានអត្ថន័យជាភាសា​អ៊ីតាលីថា​​ភាព​រីករាយ។ រហូតដល់អ្នកខ្លះក៏បានធ្វើការសន្និដ្ឋានថាតើនេះអាចជាការជួបជុំបែបក្លែងបន្លំជា «Spy Party» ដែររឺទេ ដែលបានធ្វើអោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបំផុសគំនិតនេះឡើងយ៉ាងឆាប់រហ័ស។ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនក៏បានប៉ាន់ស្មានថាតើការធ្វើដំណើរតាមទូកនេះអាចជាឱកាសមួយដើម្បីដោះដូរព័ត៌មានដែររឺទេ។ តើ​ភ្នាក់ងារសំងាត់ទាំងនោះ​កំពុង​តាមដានត្រួតពិនិត្យមើល​បឹង​មួយនោះដែលសម្រាប់​មហាសេដ្ឋី​រុស្ស៊ី​​វិនិយោគ​នៅក្បែរ​នោះមែនដែររឺទេ ​ដូច​ទៅនឹង​កាសែត​ប្រចាំ​ថ្ងៃ Corriere della Sera របស់Milan ចុះផ្សាយកាលពីថ្ងៃ​ព្រហស្បតិ៍?

c-53
b-57
a-140
 

2. ការវាយប្រហារតំបន់ Belgorod មិនមានផលប៉ះពាល់លើប្រតិបត្តិការពិសេស 

យោងតាមសារព័ត៌មាន Tass ចុះផ្សាយថ្ងៃទី១ ខែមិថុនាបានអោយដឹងថា អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែន លើតំបន់Belgorod មិនអាចប៉ះពាល់ដល់ដំណើរការនៃប្រតិបត្តិការយោធាពិសេសនោះទេ។ នៅពេលដែលត្រូវបានសួរទាក់ទងពីការឆ្លើយតបរបស់អាជ្ញាធរក្នុងតំបន់ចំពោះការវាយប្រហារទាំងនេះ លោកPeskov បានកត់សម្គាល់ថាពួកគេ"ធ្វើការយ៉ាងសកម្ម និងមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនទេ" ។ លោក​បាន​និយាយ​ថា​៖«​ប្រធានាធិបតី​រុស្ស៊ីលោកវ្ល៉ា​ឌី​មៀពូ​ទីន បានធ្វើ​ការប្រាស្រ័យទាក់ទងការងារជាមួយពួកគេ​ជា​ប្រចាំផងដែរ​»។ ប៉ុន្តែលោកមិនបានបកស្រាយអោយអោយជាក់លាក់នោះទេ ទាក់ទងនឹងវិធីសាស្រ្តនៃការដោះស្រាយ​​​ រឺការជម្លៀសចេញ។ ម្យ៉ាងវិញទៀតលោកថែមទាំងបានបញ្ជាក់ថាអន្តរជាតិពិតជាមានឳកាសបានឃើញទង្វើយង់ឃ្នង់របស់ទីក្រុងគៀវហើយ តែគ្រាន់តែពួកគេមិនបានបង្ហាញការរិះគន់អ្វីទាំងអស់។

f-44
e-50
d-57
 

3. សភាបានអនុម័តច្បាប់នេះ។ តើអ្នកណាឈ្នះ?

យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី១ ខែមិថុនាបានអោយដឹងថា ដោយសភាបានអនុម័តច្បាប់ជំពាក់បំណុលកាលពីយប់មិញ ហើយព្រឹទ្ធសភាទំនងជានឹងគោរពតាម នោះអាចទាញបានការសន្និដ្ឋានមួយចំនួនថា លោកប្រធានាធិបតី Biden គឺជាអ្នកទាំងឈ្នះផង និងចាញ់ផង។ នៅលើមូលដ្ឋានគោលនយោបាយ លោកបានសំរេចការចរចារដ៏ល្អមួយដែលអាចស្វែងរកអាទិភាពដល់គណបក្សប្រជាធិបតេយ្យបាន ប៉ុន្តែផ្ទុយមកវិញលោកក៏ត្រូវចំណាយការដោះដូរមកវិញនូវការបោះបង់ចោលគោលការណ៍បដិសេធក្នុងការចរចាបំណុលអតិបរមាផងដែរដែលលោកធ្លាប់បានអះអាងកន្លងមក។ សម្រាប់​អ្នក​ប្រជាធិបតេយ្យ​ដើម្បី​ចៀសវាង​បទពិសោធន៍​បែបនេះ​ម្តង​ទៀត ពួកគេ​នឹង​ត្រូវ​តែផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​​បំណុលអតិបរមា​នេះនាពេលខាងមុខ។ បើទោះជាប្រទេសនេះមិនមានកម្រិតបំណុលក៏ដោយក៏ភាគីទាំងពីរនឹងត្រូវចរចារថវិកានៅឆ្នាំនេះដែរ។ ហើយច្បាប់ដែលសភាបានអនុម័តកាលពីម្សិលមិញ-គឺផ្អែកលើការសម្រុះសម្រួលដែលចរចាដោយលោកBiden និងលោកKevin McCarthy ដែលជាប្រធានសភានៃសាធារណរដ្ឋ។ វាគឺជាច្បាប់ដែលប្រើសំរាប់ដោះស្រាយរយៈពេលខ្លី ចំណែកគណបក្សសាធារណរដ្ឋក៏អាចមានសិទ្ធិប្រើប្រាស់ការគ្រប់គ្រងរបស់ពួកគេលើសភាដើម្បីព្យាយាមផ្លាស់ប្តូរគោលនយោបាយមួយចំនួនផងដែរ។ 

i-43
h-45
g-45
 


ថ្ងៃសុក្រ, 02 ខែមិថុនា 2023 15:03  BeeTube News