BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កងកម្លាំង​អ៊ុយក្រែន​បំផ្លាញ​ប្រព័ន្ធ​ការពារ​រុស្ស៊ី និង​ព្រលាន​យន្តហោះ​យោធា​ក្នុង​ទីក្រុង Belgorod

ថ្ងៃអង្គារ, 25 ខែតុលា 2022 16:53  BeeTube News

maxresdefault-5

កងកម្លាំងការពារដែនអាកាសរបស់រុស្ស៊ីបានទទួលបរាជ័យ បន្ទាប់ពីកាំជ្រួចមីស៊ីល Blitz របស់អ៊ុយក្រែនបានវាយប្រហារលើទីតាំងអាកាសយានដ្ឋានយោធានៅក្នុងព្រំដែនរុស្ស៊ី។ ប្រហែលជាមានបន្ទុះកើតឡើង ១៦ ករណីត្រូវបានគេរាយការណ៍នៅអាកាសយានដ្ឋាន Belgorod នៃទីក្រុងរុស្ស៊ីដែលជាប់ព្រំដែនអ៊ុយក្រែន និងកន្លែងរក្សាទុកឧបករណ៍យោធារុស្ស៊ី។ នេះគឺជារូបភាព Footage ពីទីក្រុង Belgorod ត្រូវបានលាតត្រដាងពីការបរាជ័យនៃការការពារដែនអាកាសរបស់រុស្ស៊ីខណៈនៅពេលដែលប្រព័ន្ធរ៉ុក្កែតការពារដែនអាកាសជាច្រើនអាចត្រូវបានគេមើលឃើញថាបរាជ័យក្នុងការប្រឆាំងជាមួយនឹងអាវុធមីស៊ីលរបស់អ៊ុយក្រែន។ អាជ្ញាធរ​មូលដ្ឋានបាន​តវ៉ាថាប្រហែលជាមានកាំជ្រួចមីស៊ីលជាង១០គ្រឿងត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​ប្រព័ន្ធការពារអាកាស​របស់​រុស្ស៊ី ប៉ុន្តែ​មាន​ច្រើនទៀត​ត្រូវ​បាន​​ឃើញថាអាចឆ្លងកាត់ប្រព័ន្ធការពារទាំងនេះ។ អ្នក​ជំនាញ​យោធា​បាន​សម្តែងថា​ការ​វាយ​ប្រហារនេះប្រហែលជាត្រូវបានដឹកនាំនៅទីបញ្ជាការអាវុធកាំជ្រួចមីស៊ីលរុស្ស៊ីs-300 ដែលបានបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែនពីរគ្រឿងថ្មីៗនេះ។ អភិបាលក្រុង Belgorod លោក Vyacheslav Gladkov បានបញ្ជាក់ថាការផ្ទុះនេះបានធ្វើអោយរញ្ជួយ​ទីក្រុង​និងបន្ទាប់មកប្រព័ន្ធ​ការពារ​ដែនអាកាស​ក៏ត្រូវបានបើកអោយសកម្មឡើង។ លោកបាន​អះអាង​ថាមានមនុស្ស​បី​នាក់​បាន​ស្លាប់និង​មនុស្ស​បួន​នាក់​ផ្សេង​ទៀត​បាន​រង​របួស​នៅ​ក្នុង​ការវាយប្រហារដោយកាំជ្រួចមីស៊ីលនេះ។ វា​ជា​ការ​វាយ​ប្រហារ​លើក​ទី​ពីរ​ហើយដែល​បានធ្វើទៅលើទីក្រុង belgorod ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ពីរោងចក្រ​ផលិតថាមពលកំដៅបាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅក្នុងទីក្រុង​រុស្ស៊ី​ដែលបណ្តាលមកពីការ​​ទំលាក់គ្រាប់បែកនៅថ្ងៃសៅរ៍។ វាត្រូវបានគេសន្មត់ថាអ៊ុយក្រែនដឹកនាំការ​វាយ​ប្រហារ​ទៅលើ​កន្លែង​ទីតាំងនោះដោយប្រើប្រាស់ដ្រូន។ ទន្ទឹមនឹងនេះដែរ Belgorod ក៏ជាកន្លែងនៃការបាញ់ប្រហារដ៏ធំមួយកាលពីម្សិលមិញនៅពេលដែលខ្មាន់កាំភ្លើងពីរនាក់បានវាយប្រហារលើកន្លែងហ្វឹកហាត់យោធានិងសម្លាប់មនុស្សអស់11 នាក់ដែលបានស្ម័គ្រចិត្តប្រយុទ្ធនៅអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាការ​វាយ​ប្រហារ​ដោយភារវកម្មនេះ​បាន​បន្សល់​ទុក​មនុស្ស១៥ នាក់​ទៀតរងរបួសនៅក្នុង​អំឡុង​ពេល​នៃវគ្គហ្វឹកហ្វឺនអាវុធ។ អ្នក​វាយ​ប្រហារ​ទាំង​ពីរ​នាក់​ត្រូវ​បាន​គេ​បាញ់​សម្លាប់ក្នុង​ពេល​កើតហេតុ​គឺមនុស្ស​មក​ពី​អតីត​សាធារណរដ្ឋសូវៀតយោងទៅតាមក្រសួងការពារជាតិរុស្ស៊ី។ អ្នកបើកយន្តហោះយោធាអ៊ុយក្រែនបានដឹកនាំការវាយប្រហារតាមអាកាសចំនួន១១លើកលើតំបន់ដែលទាហានរុស្ស៊ី និងអាវុធប្រើប្រាស់របស់ពួកគេត្រូវបានប្រមូលផ្តុំក៏ដូចជាទីតាំងនៃប្រព័ន្ធការពារដែនអាកាសរបស់ពួកគេត្រូវបានរាយប៉ាយនៅលើព្រំដែនការពារភាគខាងត្បូង។ ជាងនេះទៅទៀតកងទ័ពរុស្ស៊ីបានវាយប្រហារទៅលើស្រុក Velyka Oleksandrivka នៃទីក្រុងBeryslavក្នុងតំបន់ Kherson ជាច្រើនដងដោយប្រើប្រាស់យន្តហោះចម្បាំង និងកងទ័ព។ អ្នក​ការពារ​អ៊ុយក្រែន​បាន​អនុវត្តការវាយប្រហារដែនអាកាស ១១ លើកដើម្បីឆ្លើយតបទៅនឹងតំបន់នានាដែលមានការប្រមូលផ្តុំកម្លាំងមនុស្ស និងអាវុធក៏ដូចជាទីតាំងនៃប្រព័ន្ធការពារដែនអាកាសរបស់ពួកគេ។ លើសពីនេះ អង្គភាពរ៉ុក្កែត និងកាំភ្លើងធំនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានអនុវត្តបេសកកម្មកាំភ្លើងធំចំនួន 250 ដងរួចមកហើយ។ យោងទៅតាមប្រភព the operational command pivden (South) បានបញ្ជាក់ពីការខាតបង់របស់កងទ័ពរុស្ស៊ីដែលបានបាត់បង់ទាហាន 22 នាក់សម្រាប់បញ្ជារថក្រោះ, អាវុធHowitzer 1 និងប្រព័ន្ធ​កាំជ្រួច​ប្រឆាំង​យន្តហោះ Tor M2និង​រថពាសដែកចំនួន៣។ លើសពីនេះទៀតមាន កន្លែងផ្ទុកគ្រាប់រំសេវចំនួនពីរនៅក្នុងទៅក្រុង Beryslav ត្រូវបានបំផ្លាញ។ រថក្រោះមួយគ្រឿង អាវុធHowitzer មួយគ្រឿង ប្រព័ន្ធបាញ់បង្ហោះរ៉ុក្កែតមួយ និង​រថពាសដែក​បួន​គ្រឿង​ត្រូវបានខូចខាត។ ទន្ទឹមនឹងនេះដែរលោកវ្ល៉ាឌីមៀពូទីនកំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរជាមួយសាធារណៈ Chechen បន្ទាប់ពីកងទ័ពបដិសេធជ​​​នស្ម័គ្រស្មោះចូលរួមក្នុងការប្រឈមមុខគ្នាដោយកំលាំងអាវុធដ៏សំខាន់មួយ។ ការ​ប្រយុទ្ធ​គ្នា​បាន​បង្កើន​ការ​ភ័យ​ខ្លាច​ថាសាធារណរដ្ឋ​ឥស្លាម​អាចត្រលប់ចូលទៅក្នុងសង្គ្រាមស៊ីវិល និងមានជម្លោះបង្ហូរឈាមធ្វើ​ឱ្យ​ប្រទេស​រង​គ្រោះ​មួយ​ផ្នែក​ធំដូចកាលឆ្នាំ 1990។ ប្រទេសដែលមានទីតាំងនៅ Caucasus គឺគ្រប់គ្រងដោយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ពូទីនគឺលោក Ramzan Kadyrov ដែលជាមេដឹកនាំល្បីល្បាញនៃសាធារណរដ្ឋ Chechen ដោយសារលោកមានភាពឃោរឃៅ និងរបបរបស់លោកត្រូវបានចោទ​ប្រកាន់​ពី​ការធ្វើអោយរីករាលដាលនៃការរំលោភសិទ្ធិ​មនុស្ស​យ៉ាង​ទូលំទូលាយ។ លោកគឺជាអ្នកគាំទ្រដ៏រឹងមាំម្នាក់នៃសង្គ្រាមលោកពូទីននៅអ៊ុយក្រែនហើយបានកំណត់កងជីវពលឯកជនរាប់ពាន់នាក់របស់លោកត្រូវបានគេស្គាល់ថា Katara Vites ជាក្រុមចាំជួយកងទ័ពរុស្ស៊ី។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយមានមនុស្សតិចតួចណាស់នៅ Chechnya ដែលមានបំណងចង់ទៅប្រយុទ្ធក្នុងសង្រ្គាមលោកពូទីនហើយបានព្យាយាមជៀសពីប្រកាសរើសទ័ពបំរុងថ្មីៗនេះនៅទូទាំងប្រទេស។ ក្រុមប្រជាជន Chenchen ដែលមានគ្នា 10 នាក់បានបដិសេធធ្វើអោយមានការចូលរួមបាញ់ប្រហារដ៏ធំជាមួយសមាជិកនៃកងជីវពលរបស់ Kadyrov យោងទៅតាមការរាយការណ៍នៅក្នុងស្រុក។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍ នៅ​ក្នុង​ព្រៃមួយ​នៅ​ក្បែរ​ភូមិsamashki ដែលមានទីតាំងនៅព្រំដែនChechnya និងIngushetia។ អ្នកប្រឆាំងជាមួយច្បាប់បំរើទាហានបានបើកការបាញ់ប្រហារដោយសារធាតុភ្លើងទៅកាន់ក្រុមKatara Vites ដោយអាវុធស្វ័យប្រវត្តិនិងឧបករណ៍បាញ់គ្រាប់បែកដៃ មុនពេលរត់គេចខ្លួនចេញពីពួកគេ។ ឧប្បត្តិហេតុ​នេះ​បាន​បង្ក​ឱ្យមានស្វែងរកយ៉ាងទូលំទូលាយនៅក្នុង​សាធារណ​រដ្ឋ​ដោយកងកម្លាំងសន្តិសុខរបស់ chechen ។ ប្រភពក្នុងស្រុកបានរាយការណ៍ពីអ្វីដែលពួកគេហៅថាការសម្អាតគោលដៅទ្រង់ទ្រាយធំដោយការដឹកនាំរបស់លោក kadyrov ។ ភូមិនេះគឺជាកន្លែងនៃការសម្លាប់រង្គាលមួយដោយបានអនុវត្តឡើងដោយកងកម្លាំងរុស្ស៊ីរវាងថ្ងៃទី 7 ដល់ថ្ងៃទី 8 ខែមេសាឆ្នាំ 1995 ក្នុងអំឡុងពេលសង្គ្រាម Chichen លើកដំបូង ។ របាយការណ៍ឆ្នាំ ១៩៩៦ របស់គណៈកម្មការ​សិទ្ធិ​មនុស្សអង្គការសហប្រជាជាតិ(UNCHR)បានអះអាងថាមាន​ជន​ស៊ីវិល​ជាង​១០០​នាក់​នៅ​ក្នុង​ការតាំងទីលំនៅត្រូវបានសម្លាប់ដោយទាហ៊ានរុស្ស៊ី។


ថ្ងៃអង្គារ, 25 ខែតុលា 2022 16:53  BeeTube News