BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទាហ៊ានរុស្សីដែលរងរបួសនៅពេញមន្ទីរពេទ្យ Belarus

ថ្ងៃអាទិត្យ, 20 ខែមីនា 2022 08:41  គុន ច័ន្ទរដ្ឋា

 

photo_2022-03-19_18-36-35

Reuters-

ចាប់តាំងពីមានការចាប់ផ្តើមសង្រ្គាមនៅក្នុងអ៊ុយក្រែន ទាហ៊ានរុស្សីស្លាប់និងរងរបួសបានទៅដល់ប្រទេស Belarus។ មន្ត្រីនិងវេជ្ជបណ្ឌិតបានបដិសេធមិននិយាយចំហរអំពីចំនួនពិតប្រាកដនិងការលំអិតដែលនៅតែមិនច្បាស់លាស់។ ចាបតាំងពីកងទ័ពរុស្សីចូលឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភះ ក្រសួងការពារប្រទេសរុស្សីបានរាយការណ៍អំពីយោធារបស់គេបានតែម្តងគត់ កាលពីថ្ងៃទី២ ខែមីនា ដោយបាននិយាយថា ទាហ៊ាន ៤៩៨នាក់បានស្លាប់និង ១៥៩៧នាក់បានរងរបួស។ តែផ្ទុយទៅវិញមន្ត្រី អ៊ុយក្រែនបាននិយាយថាយ៉ាងហោចណាស់ក៏មានទាហ៊ានរុស្សីចំនួន ១៤,២០០នាក់បានស្លាប់ ប្រហែលជាគ្មានខាងណាបាននិយាយការពិតនោះទេ។

បើយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយបែលឡារុសរាយការណ៍និងតាមតេលេក្រាម ថាមានទាហ៊ានរុស្សីដែលរងរបួសជាច្រើនបានបញ្ជូនទៅកាន់បែលឡារុសដើម្បីទទួលនូវការថែរទាំខាងវេជ្ជសាស្ត្រមុននឹងបញ្ជូនទៅរុស្សី។ មេដឹកនាំ Belarus  លោក Alexander  Lukashenko បានបញ្ជាក់ដោយនិយាយថាបន្ទាប់ពីមានសង្រ្គាម៥ថ្ងៃ ទាហ៊ានរុស្សីប្រហែលជា ១៦០-១៧០នាក់បានទទួលនូវការព្យបាលនៅក្នុងទីក្រុង Gomel ,Mazyr និងទីក្រុងដ៏ទៃទៀតនៅក្នុងបែលឡារុស។

ប្រភព៤បានប្រាប់ DW ថា មានទាហ៊ានរុស្សីនៅក្នុងទីក្រុងប៉ែកខាងត្បូងនៃប្រទេស បែលឡារុស បន្ថែមលើនោះទៀតគេបាននិយាយថាមន្ទីរពេទ្យបណ្តោះអាសន្នមួយបានរៀបចំនៅ Narovlya ដែលស្ថិតនៅមិនឆ្ងាយពីព្រំប្រទល់ជាមួយអ៊ុយក្រែន។ ប្រភពមួយបានប្រាប់ DW ថាទាហ៊ានដែលរងរបួសជាច្រើនបានមកដល់ Mazyr ដែលខ្លះអត់មានដៃ ជើងត្រចៀក ឬភ្នែក  ពួកគេនិយាយទៀតថាខ្លះដែលដឹកមកយឺតមានការហើមស្អុយរលួយ បើសិនជាពួកគេមកទាន់ពេល ដៃជើងរបស់ពួកគេអាចជួយសង្រ្គោះបាន។

ប្រភពបាននិយាយថា អ្នកត្រូវរបួសខ្លះអត់បានបរិភោគចំនួន៥ថ្ងៃក៏មាន អ្នកខ្លះមកដលវង្វេងស្មារតីស្រែករកម្តាយឪពុក ពួកគេសុទ្ធតែនៅក្មេងកើតនៅឆ្នាំ២០០៣ មកពីតំបន់អ្នកក្រនៃប្រទេសរុស្សី។ ប្រភពផ្សេងមួយទៀតដែលមិនពាក់ព័ន្ធទៅនឹងផ្នែកវេជ្ជសាស្ត្រប៉ុន្តែបានឲ្យដឹងយ៉ាងច្បាស់ថា ការវះកាត់គឺឥតមានឈប់ទេ នៅក្នុងមន្ទីរពេទ្យមួយ នៅក្នុងតំបន់ Gomel មួយយប់លើសពី៥០នាក់ រួមបញ្ចូលទាំងការវះកាត់ចំពោះជនស៊េវិលផងដែរ។ អ្នកនិយាយនោះបានប្រាប់ថាគ្រូពេទ្យវះកាត់ភាគច្រើន កាតដៃជើងទាហ៊ានរុស្សី។


ថ្ងៃអាទិត្យ, 20 ខែមីនា 2022 08:41  គុន ច័ន្ទរដ្ឋា