BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កងអាកាសរុស្សីវាយប្រហារអ៊ុយក្រែនចេញពី Belarus

ថ្ងៃសៅរ៍, 12 ខែមីនា 2022 14:25  គុន ច័ន្ទរដ្ឋា

photo_2022-03-12_14-15-29

Jpost-

នាយកបច្ចេកទេស NATO បាននិយាយថា ភាគច្រើននៃយន្តហោះប្រយុទ្ធរុស្សីដែលគេបានឃើញ បានចូលមកក្នុងដែនអាកាសអ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមសង្រ្គាមចេញមកពី Belarus។ កងទ័ពអាកាសរុស្សីបានរៀបចំការវាយប្រហារប្រឆាំងនឹងអ៊ុយក្រែនបានចេញញពីទឹកដី Belarus ,CNN បានរាយការណ៍កាលពីថ្ងៃសុក្រ នៅចំពេលដែលមានការកើនឡើងនៃការសន្និដ្ឋានថា Belarus អាចនឹងបញ្ជូនកងទ័ពរបស់ខ្លួនចូលមកឈ្លានពានអ៊ុយក្រែន។ នាយកបច្ចេកទេស NATO Denis Guillaume បានប្រាប់បុគ្គលិក CNN ដែលនៅជាមួយកងទ័ព NATO ថាប្រព័ន្ធរ៉ាដាមួយដែលស្ថិតនៅលើយន្តហោះបានចាប់បាន។

នៅក្នុងសញ្ញាមួយទៀតដែលចាប់បាន យន្តហោះរុស្សីបានបាញ់ចេញពី Belarus នៅក្នុងដែនអាកាសអ៊ុយក្រែនកាលពីថ្ងៃសុក្រ នៅក្នុងអ្វីដែលកងអាកាសអ៊ុយក្រែនបានអះអាងថា គឺជាការប៉ុនប៉ងដើម្បីបង្កើតលេសសំរាប់បែលឡារុសចូលឈ្លានពានអ៊ុយក្រែន។ ទន្ទឹមគ្នានោះដែរ ប្រធានាធិបតីបែលឡារុស លោក Alexander Lukashenko បានជួបជាមួយលោកប្រធានាធិបតីរុស្សី Vladimir Putin នៅក្នុងទីក្រុង មូស្គូ មជ្ឍមណ្ឌលរដ្ឋអ៊ុយក្រែនសំរាប់ទំនាក់ទំនងយុទ្ធសាស្ត្រទូរគមនាគមន៍បាននិយាយ ដោយបន្ថែមថាការជួបប្រជុំអាចនឹងរៀបចំនូវការវាយប្រហារមួយប្រឆាំងនឹងអ៊ុយក្រែនដោយបែលឡារុស។

"ដោយយោងទៅតាមទិន្នន័យដំបូង កងទ័ពបែលឡារុសអាចនឹងអូសចូលទៅក្នុងការឈ្លានពាន នៅថ្ងៃទី១១ ខែមិនា នៅវេលាម៉ោង៩" មជ្ឍមណ្ឌលបាននិយាយ។ ដោយយោងទៅតាមប្រភពរាយការណ៍ពី CNN នាយកបច្ចេកទេសនៃបេសកកម្មបាននិយាយថា ភាគច្រើនដ៏ធំនៃយន្តហោះចម្បាំងរុស្សី ប្រហែលជា២០គ្រឿងបានហោះចូលមកអ៊ុយក្រនសំដៅទីក្រុង Kyiv ដែលបានហោះចេញពី បែលឡារុស។កងទ័ព NATO បានប្រាប់ CNN ថា វាមិនទាន់ច្បាស់ថាកងកម្លាំងបែលឡារុស កំពុងតែសកម្មនៅក្នុងការពាក់ព័ន្ធសង្រ្គាមនៅក្នុងអ៊ុយក្រែន ខណៈដែលប្រទេសទាំង២បានប្រើយន្តហោះ MiG-29 ដូចគ្នា ប៉ុន្តែយន្តហោះដែលហោះចូលអ៊ុយក្រែនដែលចេញពីបែលឡារុសមិនមែនជារបស់អ៊ុយក្រែនទេ។

យោធាអ៊ុយក្រែនបានចោទប្រកាន់យន្តហោះរុស្សីបានបាញ់ភូមិនៅតាមព្រំប្រទល់អ៊ុយក្រែនចេញពីដែនអាកាសអ៊ុយក្រែន ដើម្បីជាលេសក្នុងការវាយលុក។ នេះគឺជាការបង្កហេតុ គោលបំណងគឺចង់ឲ្យមានការពាក់ព័ន្ធទៅនឹងកងកម្លាំងបែលឡារុសនៅក្នុងសង្រ្គាមអ៊ុយក្រែន "ទីបញ្ជាការដែនអាកាសអ៊ុយក្រែនបានធ្វើអត្ថាធិប្បាយនៅក្នុងសេចក្តីថ្លែងការណ៍"៕


ថ្ងៃសៅរ៍, 12 ខែមីនា 2022 14:25  គុន ច័ន្ទរដ្ឋា