BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មេបញ្ជាការជាន់ខ្ពស់រុស្សីមកដល់ Belarus ដើម្បីធ្វើសមយុទ្ធ

ថ្ងៃសុក្រ, 11 ខែកុម្ភៈ 2022 08:46  គុន ច័ន្ទរដ្ឋា

photo_2022-02-03_17-59-12 (1) (1)

Thehill-

មន្ត្រីយោធាជាន់ខ្ពស់រុស្សីបានមកដល់ក្នុងប្រទេស Belarus កាលពីថ្ងៃពុធដើម្បីធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយជាមួយប្រទេសជិតខាងចំពេលដែលមានការភ័យខ្លាចថាវិមានក្រឹមឡាំងនឹងប្រើសមយុទ្ធយោធាជាការបិទបាំងដើម្បីឈ្លានពានអ៊ុយក្រែន។ ប្រធានសេនាធិការ ឧត្តមសេនីយ៍ Valero Gerasimov បានមកដល់អតីតប្រទេសសហភាពសូវៀតមុនពេលដែល១០ថ្ងៃនៃការធ្វើសមយុទ្ធដែលគេស្គាល់ថា Allied resolve 2022 ដែលជាសមយុទ្ធដ៏ធំដែលធ្លាប់ធ្វើរវាងប្រទេសទាំង២ ដែលនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បត៍។

សមយុទ្ធនេះបានលេចចេញមកខណៈដែលមូស្គូបានបន្តដាក់កងទ័ពនៅតាមព្រំប្រទល់អ៊ុយក្រែន និង​​ "ជាការចង្អុលបង្ហាញថា ក្រុមកងវរសេនាតូចតាក់ទិកកំពុងស្ថិតនៅនឹងកន្លែង" អ្នកនាំពាក្យមន្ទីរបញ្ចកោណ John Kirby បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធ។ មន្ត្រីអាមេរិកបាននិយាយថាកងទ័ពរុស្សីជាងមួយសែននាក់នៅតាមបណ្តោយព្រំប្រទល់អ៊ុយក្រែន-រុស្សី បន្ថែមលើនេះទៀតកងទ័ព៣០,០០០ នាក់ស្ថិតនៅតាមព្រំប្រទល់បែលឡារុស-អ៊ុយក្រែន ដែលនាំឲ្យក្រុមបស្ចឹមប្រទេសខ្វាយខ្វល់ថាការវាយប្រហារពីមូស្គូនឹងមានមុខព្រួញ២។

នៅពេលដែលសួរអំពីការមកដល់នៃ Gerasimov ក្នុងប្រទេសបែលឡារុស Kirby បាននិយាយថាវត្តមានរបស់គាត់វាជារឿងធម្មតាក្នុងការផ្តល់ឲ្យសមយុទ្ធ,ប៉ុន្តែថាគេនឹងមើលឃើញ "នៅក្នុងបិរបទនៃអ្វីដែលបន្តទៅទៀត" "យើងនឹងមិនសម្លឹងមើលសមយុទ្ធនេះដោយគ្មានអ្នកគ្រប់គ្រងដោយដាច់ដោយឡែកនោះទេ ហើយយើងយល់ថាមន្ត្រីជាន់ខ្ពស់មានការពាក់ព័ន្ធក្នុងការសម្រួលការស្ថាបនានេះ ដែលយើងយល់ថាវាជារឿងធ្វើឲ្យមានអស្ថិរភាពនិងមិនចាំបាច់" Kirby និយាយ ច្បាស់ណាស់,យើងនឹងតាមមើលរឿងនេះ តើវានឹងមានរឿងអ្វីកើតមានឡើង ប៉ុន្តែវត្តមានរបស់លោកតែឯងនៅក្នុងសមយុទ្ធនេះមិនបានធ្វើឲ្យមន្ទីបញ្ចកោណខ្វាយខ្វល់នោះទេ។

ក្នុងការឆ្លើយតបទៅការកើនឡើងនៃការគំរាមកំហែង អ៊ុយក្រែនបាននិយាយថាកងទ័ពរបស់គេនឹងចាប់ផ្តើមសមយុទ្ធរបស់ពួកគេនៅថ្ងៃព្រហស្បត៍ ហើយកងទ័ពអាមេរិកចំនួន៣,០០០នាក់បានមកដល់ប៉ូឡូញនិងរ៉ូម៉ានី ដើម្បីពង្រឹងការការពារ បើសិនជាទំនាស់មកដល់អ៊ុយក្រែន។


ថ្ងៃសុក្រ, 11 ខែកុម្ភៈ 2022 08:46  គុន ច័ន្ទរដ្ឋា