BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សហគមន៍អឺរ៉ុបប្រុងប្រៀបដាក់ទណ្ឌកម្មលើ ”ការរត់ពន្ធមនុស្ស” ជុំវិញវិបត្តិព្រំប្រទល់ Belarus

ថ្ងៃចន្ទ, 15 ខែវិច្ឆិកា 2021 12:08  គុន ច័ន្ទរដ្ឋា

photo_2021-11-15_01-00-39 (1)

Europe- 

សហគមន៍អឺរ៉ុប និងប្រធាននយោបាយការបរទេស Belarus បានឆ្លើយឆ្លងគ្នាដោយផ្ទាល់អំពីវិបត្តិជនអន្តោប្រវេសន្ត៍ជាលើកទី១កាលពីថ្ងៃអាទិត្យ, ខណៈដែ់លទីក្រុង Brussel ប្រុងប្រៀបនឹងដាក់ទណ្ឌកម្មជាថ្មីទៀតលើការរត់ពន្ធមនុស្ស ប៉ុន្តែទីក្រុង Minsk បាននិយាយថា វាជារឿងឥតប្រយោជន៍និងមានផលវិបាកត្រឡប់មកវិញ។ Josep Borell បាននិយាយថា លោកបាននិយាយជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស Vladimir Makei តាមទូរស័ព្ទអំពីស្ថានភាពមនុស្សធម៌មិនច្បាស់លាស់ នៅព្រំប្រទល់ Belarus-Poland ព្រំប្រទល់ខាងកើតសហគមន៍អឺរ៉ុប។

“ស្ថានភាពបច្ចុប្បន្នមិនអាចទទួលយកបានទេ និងត្រូវតែបញ្ឈប់ គេមិនត្រូវយកមនុស្សមកធ្វើជាអាវុធទេ” Borell និយាយក្នុងTwitter ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ Belarus អំពីការសន្ទនា Makei បាននិយាយថាការដាក់ទណ្ឌកម្មជារឿងអស់សង្ឃឹម និងផ្តល់ផលវិបាកត្រឡប់មកវិញ។ ជនអន្តោប្រវេសន្ត៍ជាច្រើនពាន់នាក់មកពីមជ្ឍឹមបូព៌ាបានបោះជំរុំនៅតាមព្រំប្រទល់សហគមន៍អឺរ៉ុបនិង Belarus បង្កើតឲ្យមានការប្រឈមរវាង EU និងអាមេរិកម្ខាង និងម្ខាងទៀត Belarus និងរុស្សីដែលជាសម្ព័ន្ធមិត្ត។

ប្រទេសលោកខាងលិចបានចោទប្រកាន់របបលោកប្រធានាធិបតី បែលឡារុស Alexander Lukashenko ក្នុងការបង្កើតឲ្យមានវិបត្តិដោយជំរុញ និងលើកទឹកចិត្តជនអន្តោប្រវេសន្ត៍មកកាន់បែលឡារុស បន្ទាប់មកនាំពួកគេមកកានព្រំប្រទល់ចាប់តាំងពីរដូវក្តៅ។ បែលឡារុសបានប្រកែកពីបញ្ហានេះហើយ បានដាក់ការស្តីបន្ទោសទៅលើក្រុមបស្ចឹមប្រទេស។

ប៉ូឡូញថ្មីៗនេះកាលពីថ្ងៃអាទិត្យ បាននិយាយថា ជនអន្តោប្រវេសន្ត៍ជាច្រើននាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានឆ្លងចូលមកពី បែលឡារុស និងបានព្រមានថាអាចនឺងមានការសម្រុកចូលមកជាទ្រង់ទ្រាយធំ។ ប៉ូលីសនៅក្នុងតំបន់បាននិយាយតាម Twitter ថាជនអន្តោប្រវេសន្ត៍ប្រហែល៥០នាក់បានឆ្លងសម្រុកចូលមកទម្លុះខ្សែរត្រៀមរបស់់ឆ្មាំការពារព្រំប្រទល់ នៅជិតភូមិ Starzyna ដោយកម្រោលកាលពីថ្ងៃសៅរ៍។

អង្គការផ្តល់ជំនួយនិយាយថា យ៉ាងហោចណាស់ក៏មានមនុស្ស១០នាកស្លាប់នៅតាមព្រំប្រទល់តាំងពីដើមរហូតមកដល់ពេលនេះ ព្រមទាំងបានព្រមានថាវិបត្តិមនុស្សធម៌នឹងកើតមានឡើង ខណៈដែលសីតុណ្ហភាពកាន់តែចុះទាបទៅៗរហូតដល់ក្រោមសូន្យ ព្រមទាំងជំរុញឲ្យការបន្ថយនូវភាពតានតឹង៕


ថ្ងៃចន្ទ, 15 ខែវិច្ឆិកា 2021 12:08  គុន ច័ន្ទរដ្ឋា