Europe-
សាកសពរបស់បុរសវ័យក្មេងជនជាតិស៊ីរីម្នាក់ត្រូវបានគេរកឃើញនៅប៉ូឡូញជិតព្រំប្រទល់ Belarus ,ប៉ូឡូញបាននិយាយកាលពីថ្ងៃសៅរ៍ ចំពេលដែលភាពតានតឹងអន្តរជាតិបានកើនឡើងលើរឿងវិបត្តិជនអន្តោប្រវេសន្ត៍ដែលសហគមន៍អឺរ៉ុបបាននិយាយថាជាការរៀបចំឡើងដោយទីក្រុង Minsk។ នៅក្រោមសីតុណ្ហភាពដ៏សែត្រជាក់ ជនអន្តោប្រវេសន្ត៍ជាច្រើនពាន់នាក់មកពីមជ្ឍឹមបូព៌ាបានបោះជំរុំនៅតាមព្រំប្រទល់រវាង Belarus និងរដ្ឋជាសមាជិក EU ប៉ូឡូញនិង Lithuania ដែលបានបដិសេធមិនឲ្យពួកគេឆ្លងកាត់។
យ៉ាងហោចណាស់ក៏មានជនអន្តោប្រវេសន្ត៍ចំនួន៨នាក់បានស្លាប់ និងមានការព្រួយបារម្ភពីការកើនឡើងនៃសុវត្តិភាពរបស់អ្នកដ៏ទៃទៀតខណៈដែលលក្ខ័ណនៃរដូវរងារនឺងចូលមកដល់។ " អ្នកធ្វើការនៅក្នុងព្រៃ បានរាយការណ៍មកប៉ូលីសអំពីការរកឃើញនៃសាកសពបុរសវ័យក្មេងម្នាក់ " អ្នកនាំពាក្យប៉ូលីស Tomas Krupa បានប្រាប់កាសែត Reuters ព្រមទាំងបានបន្ថែមទៀតថា សាកសពនិងលិខិតឆ្លងដែនរបស់បុរសនោះបានរកឃើញកាលពីថ្ងៃសុក្រ។
“ គឺជាសាកសពបុរសវ័យក្មេងម្នាក់ដែលមានសញ្ជាតិស៊ីរី អាយុប្រហែលជា២០ឆ្នាំ” Krupa បាននិយាយ “យើងមិនអាចកំណត់ពីមូលហេតុនៃការស្លាប់នេះនៅនឹងកន្លែងបានទេ” លោកបានបន្ថែម។ ភាពតានតឹងអន្តរជាតិកំពុងតែមានការកើនឡើងយ៉ាងខ្លាំងចំពោះវិបត្តិនេះ, ដែលប្រទេសជិតខាងនៃBelarus បានព្រមានថា ស្ថានការណ៍អាចកើនឡើងនិងឈានទៅដល់ការប៉ះទង្គិចខាងយោធា, លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe-Biden បានសម្តែងនូវការព្រួយបារម្ភអំពីរឿងនេះ។
Belarus បាននិយាយកាលពីថ្ងៃសៅរ៍ថា ចំនួននៃការមកដល់នៃជនអន្តោប្រវេសន្ត៍នៅក្នុងជំរុំបណ្តោះអាសន្ននាព្រំប្រទល់បានកើនឡើងជារៀងរាល់ថ្ងៃព្រមទាំងបាននិយាយថា ក្រុមមនុស្សប្រហែលជាង១០០នាក់បានឆ្លងចូលទៅក្នុងទឹកដី ប៉ូឡូញ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប៉ូឡូញ Marius Kaminski បានធ្វើការប៉ាន់ប្រមាណថាមនុស្សប្រហែល ១,៥០០នាក់ បាននិងកំពុងតែបោះជំរុំនៅក្បែរព្រំប្រទល់។
សហគមន៍អឺរ៉ុបបានធ្វើការចោទប្រកាន់ Belarus អំពីការឆ្កឹះឆ្កៀលនៃវិបត្តិនេះ ក្នុងគោលបំណងដាក់សម្ពាធមកលើសហគមន៍អឺរ៉ុបលើបញ្ហាដាក់ទណ្ឌកម្ម ប៉ុន្តែលោកប្រធានាធិបតី Putin ដែលជាសម្ព័ន្ធមិត្តរបស់Belarus បាននិយាយថាបស្ចឹមប្រទេសត្រូវតែទទួលខុសត្រូវនៅលើរឿងនេះ។