ប្រជាពលរដ្ឋជាច្រើនពាន់នាក់ ភាគច្រើនមកពី អៀរ៉ាក់ ស៊ីរី និងយេម៉ែន កំពុងតែស្ថិតនៅជាប់ព្រំប្រទល់ជាមួយប៉ូឡូញ កំពុងតែស្ថិតនៅកកកុញក្នុងសេចក្តីសង្ឃឹមថា នឹងបានឆ្លងចូលទៅទ្វីបអឺរ៉ុប។ មន្ត្រីសហគមន៍អឺរ៉ុបបានចោទប្រកាន់ បែលឡារុស ថាបានបង្កឲ្យមានវិបត្តិ ដើម្បីគាស់រំលើងសន្តិសុខជាតិរបស់ខ្លួន ការចោទប្រកាន់នេះត្រូវបានប្រកែក។ ក្នុងការឆ្លើយតប សហគមន៍អឺរ៉ុបត្រូវបានគេរាយការណ៍មកថា មានគំរោងនឹងដាក់ទណ្ឌកម្មជា កញ្ចប់ទៅលើបែលឡារុស ។
ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំប្រទេសដែលប្រកាន់របបដឹកនាំតាមបែបអត្តាធិបតេយ្យ Alexander Lukashenko បានព្រមានថា "បើសិនជាពួកគេដាក់បន្ថែមនូវទណ្ឌកម្មមកលើយើង យើងត្រូវតែឆ្លើយតប" "យើងផ្តល់កំដៅឲ្យពួកគេ ពួកគេគំរាមកំហែងយើង" លោកនិយាយយោងទៅលើបំពង់បង្ហូរឧស្ម័នរបស់រុស្សីដែលឆ្លងកាត់តាមបែលឡារុសទៅកាន់អឺរ៉ុប។ "សួរថាតើវានឹងមានរឿងអ្វីកើតឡើង ប្រសិនបើយើងបញ្ឈប់នូវការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ"។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនឹងផ្តល់នូវអនុសាសន៍ទៅដល់អ្នកដឹកនាំ ប៉ូឡូញ លីធូអានៀរ និងមនុស្សដែលមានតែក្បាល ត្រូវគិតមុននឹងនិយាយ"។
ការធ្វើអត្ថាធិប្បាយរបស់លោក បានធ្វើឲ្យមានការព្រួយបារម្ភអំពីការខ្វះខាតនៃឧស្ម័នធម្មជាតិ និងការឡើងថ្លៃនៅអឺរ៉ុប។ ស្នងការសេដ្ឋកិច្ចសហគមន៍អឺរ៉ុប លោក Paola Gentiloni បាននិយាយថា ប្លុកដែលមានសមាជិកចំនួន ២៧ប្រទេស "មិនគួររងនូវការគំរាមកំហែងនោះទេ"។ មេដឹកនាំគណបក្សប្រឆាំង Belarus ដែលរស់នៅនិរទេសខ្លួន Svetlana Tikhanovskaya បានចោទប្រកាន់លោកប្រធានាធិបតី ថាបាននិយាយសម្លុតលើរឿងឱសានវាទនៃឧស្ម័ន។
ប៉ុន្តែ Katja Yafimava ដែលមកពីវិទ្យាស្ថាន Oxford សំរាប់ការស្រាវជ្រាវនិងសិក្សារពីឋាមពល បាននិយាយថា ការគំរាមរបស់លោក Lukashenko អាចជារឿងមួយធ្ងន់ធ្ងរដែលគួរយកមកពិចារណារ។ “បើសិនជាសហគមន៍អឺរ៉ុប បុករុក បែលឡារុសខ្លាំងពេក ការគំរាមកំហែងនេះនឹងអាចកើតឡើង” ព្រមទាំងបានបន្ថែមទៀតថា នេះនឹងធ្វើឲ្យតម្លៃឧស្ម័ននៅពាសពេញអឺរ៉ុបឡើងថ្លៃ រួមបញ្ចូលទាំងចក្រភពអង់គ្លេស។
ទណ្ឌកម្មរបស់អឺរ៉ុបអាចនឹងដាក់បន្ថែមទៀតនៅថ្ងៃច័ន្ទ វិធានការណ៍ដែលអាចធ្វើទៅបានរួមបញ្ចូលទាំងការបញ្ឈប់ជើងហោះហើរអន្តរជាតិក្នុងការដឹកជនអន្តោប្រវេសន្ត៍មិនឲ្យចុះចតនៅព្រលានយន្តហោះនៃរដ្ឋធានីរបស់បែលឡារុស Minsk ៕