BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កងទ័ព​អ៊ីស្រាអែល​ធ្លាក់​ក្នុង​សមរភូមិទីក្រុង Beit Hanoun ហើយ​កងនាវា​អ៊ីស្រាអែល​ផ្លាស់​ទៅកាន់​យេម៉ែនដើម្បី​ប្រយុទ្ធ​នឹង​ក

ថ្ងៃព្រហស្បតិ៍, 02 ខែវិច្ឆិកា 2023 15:21  BeeTube News

Untitled design - 2023-11-02T150658.916 (1)

កងទ័ពអ៊ីស្រាអែលធ្លាក់ចុះនៅទីក្រុង Beit Hanoun បន្ទាប់ពីការប្រយុទ្ធដ៏ខ្លាំងក្លាប្រឆាំងនឹងក្រុម Hamas ដែលក្នុងនោះក្រុម Al-Qassam បានប្រើដ្រូននិងក្បួនប្រយុទ្ធដូចគ្នាទៅនឹងស្ទាយល៍របស់អ៊ុយក្រែនដែរ! ដោយមានយេម៉ែនចូលរួមនៅក្នុងសង្រ្គាមប្រឆាំងនឹងអ៊ីស្រាអែល អ៊ីស្រាអែលបានផ្លាស់នាវាចម្បាំងអ៊ីស្រាអែលទៅកាន់សមុទ្រក្រហមដើម្បីរារាំងមីស៊ីល របស់ក្រុម Houthi សំដៅមកលើទីក្រុង Eilat។ ប៉ុន្តែការចូលរួមរបស់អ៊ីស្រាអែលក្នុងប្រទេសយេម៉ែនជាមួយនឹងការវាយប្រហារណាមួយអាចបង្កអោយមានសង្រ្គាមមិនចេះចប់មិនចេះហើយជាមួយយេម៉ែន! វាអាចនាំទៅដល់ការបិទច្រកសមុទ្រ Bab al-Mandab និងការដកកំពង់ផែ Eilat ផ្អាកចេញពីដំណើរការ រួមជាមួយនឹងការបើកច្រកព្រំដែន Rafah និងការឆ្លងចូលរបស់ជនជាតិប៉ាឡេស្ទីនទៅកាន់ប្រទេសអេហ្ស៊ីប ជាមួយនឹងការដាក់ពង្រាយរថក្រោះកងទ័ពអេហ្ស៊ីបជាច្រើនតាម​បណ្តោយ​ព្រំដែន​អេហ្ស៊ីប​នៅ​ឧបទ្វីបស៊ីណៃ​ជាមួយ​នឹងហ្កាហ្សា តើ​អាមេរិក​កំពុង​ដាក់​សម្ពាធ​អ៊ីស្រាអែល​ឲ្យ​ធ្វើ​បទ​ឈប់​បាញ់ប្រហារ​? ឬតើអ៊ីស្រាអែលនឹងបន្តសង្រ្គាមជាមួយនឹងការកើនឡើងនៃការចូលរួមរបស់ក្រុម Hezbollah នៅក្នុងសង្រ្គាមបន្ទាប់ពីការថ្លែងរបស់មេដឹកនាំហេសបូឡាលោក Hassan Nasrallah?

  1. កងទ័ព​អ៊ីស្រាអែល​ធ្លាក់​ក្នុង​សមរភូមិទីក្រុង Beit Hanoun 

យោងតាមសារព័ត៌មាន Euronews ចុះផ្សាយថ្ងៃទី០១ ខែវិច្ឆិកាបានអោយដឹងថា យោងតាមការវាយតម្លៃចុងក្រោយដោយវិទ្យាស្ថានសិក្សាអំពីសង្គ្រាម និង Project ការគំរាមកំហែងធ្ងន់ធ្ងរ គិតត្រឹមថ្ងៃទី 31 ខែតុលា កងកម្លាំងអ៊ីស្រាអែលបានឈានទៅដល់ទីក្រុង Beit Hanoun នៅភាគឦសាននៃតំបន់ Gaza Strip ហើយដើម្បីប្រតិបត្តិការបោសសម្អាត និងពង្រីកទីតាំងរបស់ពួកគេតាមខ្សែបន្ទាត់ឆ្នេរសមុទ្រនៅភាគពាយព្យនៃតំបន់ហ្គាហ្សាស្ទ្រីប។

សារព័ត៌មានរ៉យទ័រ បាននិយាយថា ការវាយប្រហារដោយល្បឿនយឺតពីភាគខាងជើងនេះ គឺដើម្បីធានាបាននូវសុវត្ថិភាពរបស់កងកម្លាំងអ៊ីស្រាអែលមកពីផ្នែកសងខាង។

ខណៈកងជីវពល​ប៉ាឡេស្ទីន​បាន​អះអាង​ថា​បាន​ជួបជាមួយនឹង​កម្លាំង​អ៊ីស្រាអែល​​ដែលធ្វើដំណើរ​​ទៅភាគខាងលិច​នៃភាគ​ខាង​ត្បូង​ទីក្រុង​ហ្គាហ្សា។ គោល​បំណង​របស់កងកម្លាំងអ៊ីស្រាអែលគឺ​ប្រហែល​ជា​ដើម្បីកាត់​ផ្តាច់​​ទីក្រុង​ពី​ភាគ​ខាង​ត្បូង ដោយ​គំរាម​កំហែង​ផ្លូវ Salah Ad Deen ដែលជា​ផ្លូវ​ដឹក​ជញ្ជូន​ដ៏​សំខាន់​នៅក្នុង​តំបន់ Gaza Strip នេះ។

67034017_605

 

  1. កងនាវា​អ៊ីស្រាអែល​ផ្លាស់​ទៅកាន់​យេម៉ែនដើម្បី​ប្រយុទ្ធ​នឹង​ក្រុម Houthis

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០១ ខែវិច្ឆិកាបានអោយដឹងថា យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានដាក់ពង្រាយទូកមីស៊ីលនៅក្នុងសមុទ្រក្រហមកាលពីថ្ងៃពុធដើម្បីជាការពង្រឹងសុវត្ថិភាព ខណៈនៅមួយថ្ងៃបន្ទាប់ពីចលនា Houthi ដែលគាំទ្រដោយអ៊ីរ៉ង់បាននិយាយថាខ្លួនបានបាញ់មីស៊ីល និងដ្រូនមកលើអ៊ីស្រាអែល ហើយបានប្តេជ្ញាថានឹងធ្វើបន្ថែមទៀត។

រូបភាពដែលត្រូវបានផ្សព្វផ្សាយឡើងដោយយោធាបានបង្ហាញថា ទាហានជើងទឹក Saar-class បានដើរល្បាតនៅជិតកំពង់ផែ Eilat នៅលើសមុទ្រក្រហម ខណៈដែលអ៊ីស្រាអែលបានមើលឃើញថាវាជាទីតាំងបើកសង្គ្រាមថ្មី ស្របពេលដែលសង្រ្គាមរបស់ខ្លួននៅក្នុងតំបន់ Gaza បានទាក់ទាញអោយមានការសងសឹកពីកងកម្លាំងផ្សេងទៀតដែលគាំទ្រក្រុមសកម្មប្រយុទ្ធហាម៉ាសរបស់អ៊ីរ៉ង់នៅកន្លែងផ្សេងៗទៀតនៅក្នុងតំបន់។

ចលនា Houthi បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានបើកការវាយប្រហារដោយដ្រូន និងមីស៊ីលចំនួន 3 លើកឆ្ពោះមកកាន់ប្រទេសអ៊ីស្រាអែលនេះ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមហាម៉ាស់ និងអ៊ីស្រាអែលកាលពីថ្ងៃទី 7 ខែតុលា។

តាមរយៈការវាយប្រហារថ្មីៗនេះ ទើបយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានស្ទាក់ចាប់ "ការគំរាមកំហែងតាមផ្លូវអាកាស" នៅលើសមុទ្រក្រហមនេះ។

ZZHRR2PMTZN3TPYHDCVUED777A

 

  1. អេហ្ស៊ីបដាក់ពង្រាយរថក្រោះកងទ័ពក្បែរព្រំដែន Rafah

យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី៣១ ខែតុលាបានអោយដឹងថា អេហ្ស៊ីបបានឈរជើងរថក្រោះ និងរថពាសដែកនៅជិតព្រំដែន Rafah ដែលឆ្លងចូលទៅកាន់តំបន់ Gaza ។

ទិដ្ឋិភាពបានបង្ហាញឡើងនូវរថក្រោះរាប់សិបគ្រឿងកំពុងឈរជើងនៅជិតព្រំដែននេះ។

ដោយអេហ្ស៊ីបបារម្ភពីការហូរចូលនៃជនភៀសខ្លួនរាប់ម៉ឺននាក់មកពីការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សានេះ ទើបរហូតមកដល់ពេលនេះបានបិទច្រកព្រំដែនមួយផ្នែកធំ ដោយអនុញ្ញាតត្រឹមតែឱ្យរថយន្តដឹកជំនួយចូលក្នុងហ្គាហ្សាប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា អេហ្ស៊ីបត្រូវបានកំណត់ដោយសន្ធិសញ្ញាសន្តិភាពឆ្នាំ 1979 របស់ខ្លួនជាមួយនឹងអ៊ីស្រាអែលអំពីចំនួនកងកម្លាំងដែលត្រូវបានអនុញ្ញាតឱ្យឈរជើងនៅលើឧបទ្វីបស៊ីណៃនេះ ប៉ុន្តែកន្លងមកអ៊ីស្រាអែលក៏ធ្លាប់បានយល់ព្រមឱ្យអេហ្ស៊ីបរំលោភលើចំនួនទាំងនោះផងដែរដើម្បីប្រយុទ្ធនឹងការបះបោររបស់ក្រុមអ៊ីស្លាមនៅក្នុងតំបន់។

33ZJ2K2-highres


 


ថ្ងៃព្រហស្បតិ៍, 02 ខែវិច្ឆិកា 2023 15:21  BeeTube News