BBCNews-
បុរសដែលមានជាងគេលើពិភពលោកបាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Financial Times ថាលោកជឿថារដ្ឋាភិបាលនៃប្រទេសទាំង២គួរតែឈានដល់ការសម្របសម្រួលមូយដែលមានហេតុផលអាចទទួលយកបាន។ ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកបានសសើរ Musk ប៉ុន្តែសមភាគីតៃវ៉ាន់របស់លោកបាននិយាយថា ”សេរីភាពមិនសំរាប់ដាក់លក់នោះទេ” តៃវ៉ាន់គ្រប់គ្រងប្រទេសដោយខ្លួនឯងប៉ុន្តែទីក្រុងប៉េកាំងបានអះអាងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ ការធ្វើអត្ថាធិប្បាយរបស់របស់ Musk បានលេចចេញមកនៅពេលដែលរថយន្តអគ្គីសនីបានឡើងដល់អត្រាមួយប្រចាំខែក្នុងការលក់នៅប្រទេសចិន។
លោកបានថ្លឹងថ្លែងពីការឡើងកំដៅតឹងតែងរវាងចិននិងតៃវ៉ាន់នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយកាសែតអង់គ្លេស Financial Times ដែលបានបោះពុម្ភផ្សាយកាលពីថ្ងៃសុក្រ។ “អនុសាស្ត្ររបស់ខ្ញុំគឺដើម្បីដោះស្រាយឲ្យមានតំបន់រដ្ឋបាលជាយុទ្ធសាស្ត្រពិសេសមួយសំរាប់តៃវ៉ាន់ដែលមានហេតុផលអាចទួលយកបាន ប្រហែលជាមិនធ្វើឲ្យអ្នកទាំងអស់គ្នាពេញចិត្តនោះទេ” លោកនិយាយ។ ហើយវាអាចធ្វើទៅបាន ហើយខ្ញុំគិតថាវាប្រហែលការពិតគឺថាពួកគេអាចនឹងមានការសម្របសម្រួលមួយដែលវាប្រសើរជាងហុងកុង។ កាលពីថ្ងៃសៅរ៍ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិកលោក Quin Gang បានស្វាគមន៍នូវអនុសាស្ត្ររបស់ Musk ដើម្បីរៀបចំឲ្យតៃវ៉ាន់ក្លាយទៅជាតំបន់រដ្ឋបាលពិសេសមួយ។
លោកបាននិយាយនៅក្នុង Twitter ថា "ការបង្រួបបង្រួមដោយសន្តិវិធីនិង" ប្រទេសមួយប្រព័ន្ធ២ ដែលជាគំរូប្រើក្នុងការគ្រប់គ្រងនៅហុងកុងគឺជាគំរូដែលប្រដោយរដ្ឋាភិបាលហុងកុងវាជាគោលការណ៍ជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហានៅតៃវ៉ាន់។ “ការផ្តល់ថាវាជាបូរណភាពទឹកដី សន្តិសុខ និងផលប្រយោជនៃ ការអភិវឌ្ឍន៍ត្រូវបានធានាបន្ទាប់ពីការបង្រួបបង្រួមជាមួយតៃវ៉ាន់ដែលនឹងធ្វើឲ្យមានការសប្បាយរីករាយនៃកំរិតមួយដ៏ខ្ពស់នៃតំបន់រដ្ឋបាលស្វ័យ័តពិសេសមួយ ហើយនិងលំហរដ៏ធំនៃការអភិវឌ្ឍន៍” លោកបានបន្ថែម។ ក្នុងការឆ្លើយតប Hsia Bi-Khim ឯកអគ្គរដ្ឋទូតដែលមិនស្របច្បាប់របស់តៃវ៉ាន់ប្រចាំទីក្រុងវ៉ាស៊ីនតោនបាននិយាយនៅលើ Twitter ថា "តៃវ៉ាន់លក់ផលិតផលច្រើនណាស់ ប៉ុន្តែសេរីភាពនិងប្រជាធិបតេយ្យរបស់យើងមិនមែនសំរាប់ដាក់លក់ទេ"។
"សំណើរសុំជាចុងក្រោយណាមួយសំរាប់អនាគតរបស់យើងវាត្រូវតែសម្រចដោយសន្តិវិធីសេរីពីការកៀបសង្កត់ និងពោរពេញទៅដោយការគោរពនៃគោលបំណងប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋតៃវ៉ាន់" លោក Shia បានបន្ថែម។ Shohako Goto នាយកនៃមជ្ឍមណ្ឌលសំរាប់ភូមិសាស្ត្រនយោបាយនិងសហគ្រាសឥណ្ឌូ-ប៉ាស៊ីហ្វីក Wilson នៅក្នុងទីក្រុង Washington D.C បានប្រាប់ BBC ថាអនុសាស្ត្ររបស់លោក Elon Musk អាចនឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍នៃមុខជំនួញរបស់លោក។ "យើងត្រូវទទួលយកក្នុងចិត្តថា Elon Musk ត្រូវបានគេសន្មតថានឹងទិញយក Twitter ។ ពិតមែនហើយ Twitter ត្រូវបានហាមប្រាមមិនឲ្យប្រើប្រាស់នៅក្នុងប្រទេសចិនពីព្រោះសេរីភាពក្នងការបញ្ចេញមតិមិនត្រូវបានអនុញ្ញាតិនៅក្នុងប្រទេសចិន" លោលស្រី Goto បាននិយាយ។