BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] រថក្រោះ Behemoths រុស្ស៊ីវាយប្រហារទ័ពដ្រូន

ថ្ងៃចន្ទ, 27 ខែឧសភា 2024 15:10  BeeTube News

photo_3_2024-05-27_15-05-49 (1)

នៅក្នុងការវាយប្រហារនេះ រុស្ស៊ីបានដាក់ពង្រាយគ្រឿងបរិក្ខារសង្គ្រាមចំនួន ៦ គ្រឿង។ ដូចដែលអ្នកអាច​មើល​ឃើញ ​ការ​វាយ​ប្រហារ​នេះបាន​បរាជ័យ។ អ្នកប្រយុទ្ធអ៊ុយក្រែនបានប្រើប្រាស់ជាមួយនឹងកាំជ្រួច javelin និង fpv drones រារាំងផែនការរុស្ស៊ីដោយជោគជ័យ។ ក្នុងចំណោមឧបករណ៍ដែលត្រូវបានបំផ្លាញ អ្នកអាចកត់សម្គាល់នូវរថក្រោះ Turtleមួយផងដែរដែលបានបំពាក់ដោយបន្ទះដែក។ ដើម្បីបំផ្លាញវាទាំងស្រុង ដ្រូន kamakazi ជាច្រើនត្រូវបានបាញ់បង្ហោះទៅក្នុងអាកាស។ បន្ទាប់ពីនោះទីបំផុតរថក្រោះក៏ត្រូវបានបញ្ឈប់ និងទំនងជាត្រូវបានបោះបង់ចោល។ អ្នកប្រហែលជាមានសំណួរហើយថាហេតុអ្វីបានជារុស្ស៊ីបង្កើតរចនាសម្ព័ន្ធស្មុគស្មាញបែបនេះជុំវិញរថក្រោះ។ នេះជាឧទាហរណ៍ជាក់ស្តែងនៃរបៀបដំណើរការរបស់វា។ ព្រោះដ្រូននឹងបាត់បង់ការភ្ជាប់ទំនាក់ទំនងដោយសារការរំខានរបស់វា និងទីបំផុតត្រូវបញ្ចប់ដោយការធ្លាក់ចុះងាយៗនៅខាងមុខរថក្រោះរួចក៏ផ្ទុះឡើង។ ចំណុចបន្ទាប់ដែលត្រូវកត់សម្គាល់គឺរថក្រោះ Turtle បានផ្លាស់ទីលើវាលបើកចំហដែលជាធម្មតាត្រូវបានបង្កប់ដោយមីន។ និងដើម្បីការពារឧបករណ៍របស់រថក្រោះ, Mine Roller kmt7 ត្រូវបានភ្ជាប់ទៅនឹងវា។

photo_1_2024-05-27_15-05-49

អ្នកក៏អាចសម្គាល់ឃើញថា បន្ថែមពីលើ Mine Roller នេះ អេឡិចត្រូម៉ាញេទិក EMT ក៏ត្រូវបានភ្ជាប់ទៅនឹងវាផងដែរ។ ការភ្ជាប់នេះបង្កើតបានដែនម៉ាញេទិកនៅពីមុខរថក្រោះជាមួយនឹងកំរិតអាំងតុងស៊ីតេធានាបានថាគ្រាប់មីននឹងបំផ្ទុះនៅខាងមុខរថក្រោះពី4ទៅ 6 ម៉ែត្រ។ ឥឡូវ​នេះ​អ្នក​អាច​មើល​ឃើញ​វីដេអូ​ជាក់ស្តែងបាន។ ​រថក្រោះ Turtle ផ្លាស់ទីឆ្លងកាត់វាលបើកចំហដែលទំនងជាមានមីន។ វាមានឧបករណ៍ស្រដៀងភ្ជួរភ្ជាប់មកជាមួយប្រើប្រាស់ដើម្បីបើកបរលើមីន។ មើលការផ្ទុះដ៏មានឥទ្ធិពលជាមួយបំណែកនៃលោហៈហោះហើរទាំងអស់នេះចុះ។ នេះជាវីដេអូថ្មីៗបង្ហាញប្រព័ន្ធ ew ដ៏មានអានុភាពដែលបានដំឡើងនៅលើរថក្រោះមួយ។ ប៉ុន្តែប្រតិបត្តិករ Drone មិនត្រូវបានរារាំងពីការខិតចូលទៅជិតរថក្រោះនោះទេ។ មូលហេតុដែលដ្រូនអាចចូលទៅជិតឧបករណ៍ដែលមានប្រព័ន្ធ ew ដោយគ្មានការរំខានបានគឺដោយសារតែកំរិតនៃសញ្ញា។ កងកម្លាំងអ៊ុយក្រែនបានប្រតិបត្តិការលើកំរិតសញ្ញាធំទូលាយដោយពួកគេបានជ្រើសរើសប្រេកង់ដែលប្រព័ន្ធ ew មិនអាចទប់ស្កាត់បាន។ នេះជាហេតុផលដែលក្នុងអំឡុងពេលការវាយលុកនាពេលថ្មីៗនេះលើតំបន់ Khakvivឧបករណ៍ផ្សេងៗត្រូវបានបំផ្លាញអស់ដោយដ្រូនរួមទាំងរថក្រោះ Frankenstein ផងដែរ។ 

photo_2_2024-05-27_15-05-49




 


ថ្ងៃចន្ទ, 27 ខែឧសភា 2024 15:10  BeeTube News