ម្ចាស់ក្សត្រី Basmah Bing Saud bin Abdulaziz Al Saud អាយុ៥៧ឆ្នាំដែលជាពាណិជ្ជករនិងសកម្មជនសិទ្ធមនុស្សនិងជាសមាជិកព្រះរាជវង្ស បានបាត់ខ្លួនកាលពីខែមីនាឆ្នាំ២០១៩ជាមួយនិងកូនស្រី Souhoud Al Sharif។ ស្រ្តីទាំង២ត្រូវបានដោះលែងពីពន្ធនាគារដែលអាចធ្វើអ្វីស្រេចនឹងចិត្ត និងបានមកដល់គេហដ្ឋានវិញក្នុង Jeddah កាលពីថ្ងៃព្រហស្បត៍ខែមករា២០២២ ទីប្រឹក្សារច្បាប់របស់ម្ចាស់ក្សត្រី Henri Estramant បាននិយាយ ។
“ម្ចាស់ក្សត្រីមានសុខភាពល្អជាធម្មតា តែត្រូវការស្វែងរកអ្នកជំនាញវេជ្ជសាស្ត្រ“ Estramant បានបន្ថែម, ម្ចាស់ក្សត្រីហាក់ដូចជាមានការហត់នើយខ្លាំងប៉ុន្តែនៅមានស្មារតីរុឹងបុឹង និងបានថ្លែងអំណរគុណចំពោះការដែលបានជួបកូនប្រុសដោយផ្ទាល់។ការិយាល័យផ្សព្វផ្សាយរដ្ឋាភិបាលសាអ៊ូឌីត មិនបានឆ្លើយតបភ្លាមចំពោះសំណូមពរឲ្យធ្វើអត្ថាធិប្បាយ។ រដ្ឋាភិបាលមិនដែលធ្វើអត្ថាធិប្បាយជាសាធារណៈចំពោះករណីនេះទេ។ ក្នុងឆ្នាំ២០២០ ម្ចាស់ក្សត្រី Basmah បាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាងថានាងបានជាប់នៅក្នុងទីក្រុង Riyadh ជាង១ឆ្នាំព្រមទាំងមានជម្ងឺ។
ជាប្អូនពៅរបស់សពព្រះរាជា Saud ,ម្ចាស់ក្សត្រី Basmah បានរិះគន់ចំពោះរាជាណាចក្រមួយនេះក្នុងប្រព្រឹត្តិមកលើស្ត្រី។ ម្ចាស់ក្សត្រីត្រូវចេញដំណើរទៅបរទេសដើម្បីព្យាបាលជម្ងឺក្នុងអម្លុងពេលដែលត្រូវចាប់ខ្លួននៅចុងខែកុម្ភះឆ្នាំ២០១៩ និងត្រូវបានជូនដំណឹងបន្ទាប់ពីបានឃុំឃាំងថាព្រះនាងត្រូវរងការចោទប្រកាន់ក្នុងការព្យាយាមធ្វើលិខិតឆ្លងដែនក្លែងក្លាយ,ញាតិវង្សបានប្រាប់ក្នុងពេលនោះ។ ការចោទប្រកាន់ក្រោយមកត្រូវបានទម្លាក់ចោល ប៉ុន្តែម្ចាស់ក្សត្រីនៅតែជាប់ក្នុងមន្ទីរឃុំឃាំងជាមួយនិងកូនស្រីដែលពេលនោះបានស្ថិតនៅជាមួយនាង។
ម្ចាស់ក្សត្រី Basmah បាននិយាយនៅក្នុងប្រព័ន្ផ្សព្វផ្សាយសង្គមអំពីការឃុំឃាំងរូបនាងថានាងត្រូវបានជាប់នៅក្នុងពន្ធនាគារ Al Ha’ir។ Reuters មិនអាចពិនិត្យមើលឡើងវិញដោយឯករាជ្យអំពីកាលៈទេសៈនៃការបាត់ខ្លួននិងការឃុំឃាំងបានទេ ហើយកមិនអាចផ្សាយបានដែរថាការចាប់ខ្លួនម្ចាស់ក្សត្រីមានជាប់ពាក់ព័ន្ធទៅនឹងការឃុំឃាំងពីអតីតកាលរបស់ញាតិវង្សានុវង្សដែលមានការជាប់ពាក់ព័ន្ធទៅនឹងព្រះអង្គម្ចាស់ Mohammad BinSalman ដែលបានបង្រ្កាបទៅលើអ្នកប្រឆាំងរួមទាំងសកម្មជនសិទ្ធមនុស្សឬយ៉ាងណាដែរឬទេ។