BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើ Baramey កំពុងចាប់អារម្មណ៍​​​ Zedes & Yuuhai ?

ថ្ងៃព្រហស្បតិ៍, 14 ខែធ្នូ 2023 12:35  BeeTube News

Untitled design - 2023-12-14T123435.462 (1)

កាលពីថ្ងៃសុក្រ ទី០៨ ខែធ្នូកន្លងទៅនេះ អ្នកលេងនៅលើបណ្តាញសង្គម Tik Tok មួយរូបដែលមានគណនីឈ្មោះថា Yarona ដែលត្រូវជាសមាជិកក្រុមការងារបារមីម្នាក់ផងដែរ បានធ្វើការបង្ហោះឡើងនូវវិដេអូមួយទាក់ទងពីការរ៉េប Diss គ្នារវាងបេក្ខជនជើងខ្លាំង The Rapper Cambodia ពីររូប គឺលោក Zedes និងលោក Yuuhai។ កញ្ញា Yarona បានសរសេរឡើងភ្ជាប់ជាមួយនឹងខេបសិន Catchy Line ថា«Yoo Yoo គេ Diss គ្នាមែនហ្នឹង?» និង Mention លោក Yuuhai និងលោក Zedes ទៅក្នុងនោះផងដែរ។

sddefaultlllll

តើនេះសបញ្ជាក់ថាលោក Zedes និងលោក Yuuhai គឺជាបេក្ខជនដ៏មានសក្តានុពលលេចធ្លោជាងគេបង្អស់ក្នុងចំណោមបេក្ខជនជើងខ្លាំងទាំង៧នាក់ដែលក្រុមការងារបារមីកំពុងសំលឹងមើលឃើញដែររឺទេ? យ៉ាងណាមិញគួរអោយកត់សម្គាល់ផងដែរថា នៅក្នុងវិដេអូរ៉េប Diss គ្នាលេងរបស់អ្នកទាំងពីរនោះ ពិតជាល្អមើល និងធ្វើបានល្អមែនទែន រហូតដល់មានអ្នកខមមែនមួយចំនួនសរសេរឡើងថាកំពុងរង់ចាំមើលគូស៊ីសាច់ហត់ឈាមរវាង Zedes និងYuuhai ផងដែរ។

oooo

ចំណែកកាលពីពេលថ្មីៗនេះ ក៏មានបណ្តាទស្សនិកជនកម្មវិធី The Rapper Cambodia ជាច្រើនបានងាកមកចាប់អារម្មណ៍ពីទំនាក់ទំនងស្និទ្ធស្នាល និងភាពស៊ីសង្វាក់គ្នារបស់ពួកគេទាំងពីរនាក់។ ដោយកាលពីថ្ងៃទី១២ ខែធ្នូកន្លងទៅនេះ មានបណ្តាអ្នកគាំទ្រមួយចំនួននៅលើ​​​ Tik Tok បានធ្វើការចែករំលែកឡើងសកម្មភាពសម្តែងរបស់ពួកគេនយ៉ាងស្និទ្ធស្នាលនៅលើឆាកតន្រ្តី Hanuman Nights។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះទំនាក់ទំនងរបស់ពួកគេទាំងពីរ?

Screen Shot 2023-12-14 at 12.28.22 PM


 


ថ្ងៃព្រហស្បតិ៍, 14 ខែធ្នូ 2023 12:35  BeeTube News