BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Baramey ដាក់ពាក្យបណ្តឹងដល់ជនដែលលួចបញ្ចេញបទចម្រៀងរ​​​បស់ VannDa ដោយខុសច្បាប់

ថ្ងៃពុធ, 23 ខែវិច្ឆិកា 2022 10:50  BeeTube News

 

2022-11-23 10.46.09

កាលពីថ្ងៃទី២២ថ្មីៗកន្លងទៅនេះ ផលិតកម្មបារមីបានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ពួកគេដោយបាននាំយកសេចក្តីប្រកាសជាផ្លូវការមួយមកបង្ហាញសាធារណជនដើម្បីអនុវត្តន៍នាពេលខាងមុខ។ នៅក្នុងសារមួយនោះផងដែរ បារមីបានលើកឡើងពីបំរាមសំរាប់អនុវត្តន៍លើជនដែលរំលោភបំពានលើសិទ្ធិរបស់អ្នកនិពន្ធ។ បារមីបង្ហាញភាពតឹងរឹង និងម៉ត់ចត់ក្នុងការការពារកម្មសិទ្ធិបញ្ញាសិល្បកររបស់ខ្លួន ដោយកាលពីថ្មីៗនេះកំពូលសិល្បកររបស់ពួកគេ លោកវណ្ណដាទើបតែបែកធ្លាយអស់បទចំរៀងរហូតទៅដល់២២បទដោយសារការលួចបញ្ចេញ និងចែកចាយតគ្នាដោយសេរីនៅលើបណ្តាញអ៊ីធឺណែត។ 

2022-11-23 10.46.04

យោងទៅតាមច្បាប់ការពារសិទ្ធិរ​​​បស់អ្នកនិពន្ធរបស់រដ្ឋសភា និងព្រឹទ្ធសភាបានចែងនៅក្នុងមាត្រាទី៦៤បទល្មើសនៃការផលិតស្នាដៃ រឺផលិតឡើងវិញស្នាដៃត្រូវពិន័យប្រាក់ចាប់ពី៥លានរៀលទៅ២៥លានរៀល ឬជាប់ពន្ធនាគារពី៦ខែទៅ១ឆ្នាំ។ ចំណែកឯការនាំចូល រឺនាំចេញផលិតផលពីបទល្មើសដែលជាការផលិតឡើងវិញ នឹងត្រូវពិន័យប្រាក់ពី២លានរៀលទៅ១០លានរៀល។ រីឯ​​​បទល្មើសនៃការសម្តែង រឺការផ្សព្វផ្សាយត្រូវពិន័យពី១លានរៀលទៅ៥លានរៀល។ ក្រៅពីនេះផងដែរបារមីក៏ទទួលបានការការពារពីអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈរបស់អ្នកនិពន្ធនៅជុំវិញពិភពលោកផងដែរ។

2022-11-23 10.46.17


 


ថ្ងៃពុធ, 23 ខែវិច្ឆិកា 2022 10:50  BeeTube News