កាលពីថ្ងៃទី១១ ខែមីនាកន្លងទៅនេះ ដៃគូអ្នកចម្រៀងរ៉េបម្ចាស់បទរួមគ្នាដ៏ល្បី«អ្នកចម្បាំង» របស់ផលិតកម្មរាមបានធ្វើការទំលាក់បទចម្រៀងរួមគ្នាជាថ្មីម្តងទៀតហើយក្រោមចំណងជើងថា«Twerk»។ គួរអោយកត់សម្គាល់ផងដែរថាលោកបាលី និងថមធ្លាប់បានចាប់ដៃគ្នាសហការសាងស្នាដៃបទចម្រៀងរួមគ្នាមួយចំនួនរួចមកហើយដែលមានដូចជា បទ«Still good» «ជនរងគ្រោះ» «Work Life» និងបទ«ដាំទឹក» ជាដើម។ គួររំលឹកផងដែរថាកាលពីពេលថ្មីៗនេះបទចម្រៀង«អ្នកចម្បាំង»របស់ពួកគេទាំងពីរក៏បានឈរឈ្មោះជាបេក្ខភាពផ្នែក«បទចម្រៀងប្រចាំឆ្នាំ» នៅក្នុងកម្មវិធីពានរង្វាន់ Pleng 2023 ផងដែរ។ នៅលើបទចម្រៀងថ្មីរបស់ពួកគេទាំងពីរនេះមានរសជាតិថ្មីមួយបែបទៀតដែលខុសប្លែកពីបទមុនរបស់ពួកគេ«1 Minute» និង«Power Inside» ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ដោយសង្កេតឃើញថានៅក្នុងបទចម្រៀងថ្មីនេះ គឺពួកគេបានផ្លាស់ប្តូរស្ទាយល៍មកជា Playboy តែម្តង ធ្វើអោយបរិយាកាសមានលក្ខណៈបែបជា Relaxing និង Chill Vibe វិញ។ ចំណែកនៅលើបទ«1 Minute» របស់លោកថម និងបទ«Power Inside»របស់លោកបាលីវិញ ពួកគេបានបណ្តុះអារម្មណ៍ពុះពោរយ៉ាងខ្លាំងក្លាក្នុងការបង្កើតមហិច្ឆតា ក្តីស្រម៉ៃ ការតស៊ូ និងការលើកទឹកចិត្តខ្លួនឯងដល់អ្នកស្តាប់តន្រ្តីរបស់ពួកគេ។ នេះអាចសង្កេតឃើញថាវាជាជំហានថ្មីមួយដែលអ្នកទាំងពីរអាចនាំយករសជាតិថ្មីមួយបែបទៀតមកកាន់ចំរៀងរបស់ពួកគេ។ ចុះទស្សនិកពេញចិត្តបទចម្រៀងថ្មីរបស់ពួកគេកម្រិតណា? Let me know in your comment below!