BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វិដេអូរាំក្រុម Baby Monster ទទួលបានចំនួនចូលទស្សនារហូតដល់ 4.2លានដងនៅលើ Youtube ត្រឹមរយៈពេល២៤ម៉ោង

ថ្ងៃសុក្រ, 20 ខែមករា 2023 10:31  BeeTube News

allkpop_1674170042_babymonster-dance-performance-0-55-screenshot (1)

អ្នកលេងលើប្រព័ន្ធអ៊ីធឺណែតកំពុងបង្វែរចំណាប់អារម្មណ៍មកកាន់ក្រុមចម្រៀងថ្មីរបស់ផលិតកម្ម YG Entertainment ដែលមានឈ្មោះថា Baby Monster។ កាលពីពេលថ្មីៗនេះផងដែរផលិតកម្ម YG Entertainment ទើបតែបានបញ្ចេញវីដេអូសម្តែងរាំរបស់ក្រុមចម្រៀងនេះជាការ Tease មុននឹងការចេញផ្សាយជាផ្លូវការ ហើយវិដេអូមួយនេះផងដែរមានចំនួនអ្នកចូលទស្សនារហូតដល់ 4.2លានដងឯណោះនៅលើយូធូបដោយត្រឹមតែរយៈពេល២៤ម៉ោង។ 

យោងទៅតាមក្រុមហ៊ុនចម្រៀងនេះផ្ទាល់ វិដេអូរាំរបស់ក្រុម Baby Monsterបានក្លាយទៅជាវិដេអូចំណាត់ថ្នាក់លេខ៤ហើយដែលទទួលបានចំនួនចូលទស្សនាច្រើនជាងគេក្នុងរយៈពេល២៤ម៉ោង។ 

yg-entertainment-babymonster-dance-performance-video-696x442

បន្ថែមពីលើនេះផងដែរ ឆាណែលយូធូបផ្លូវការរបស់ក្រុមចម្រៀងស្រីមួយនេះក៏បានកើនឡើងចំនួន Subscriber រហូតទៅដល់ ៦០០ ០០០នាក់ឯណោះនៅក្នុងរយៈពេលតិចជាងមួយខែប៉ុណ្ណោះ។ ​​​នេះគឺជាក្រុមមួយដែលទទួលបានចំណាប់អារម្មណ៍ច្រើនដោយសារពួកគេគឺជាក្រុមចម្រៀងស្រីដំបូងហើយរបស់ YG Entertainment បន្ទាប់ពីចេញផ្សាយក្រុមចម្រៀងស្រី Blackpink កាលពី៦ឆ្នាំមុន។ 

Baby Monster បានកើនឡើងប្រជាប្រិយភាពរួចមកហើយបន្ទាប់ពី YG Entertainment បានធ្វើការប្រកាសចេញផ្សាយពួកគេម្តងម្នាក់ជាមួយនឹងវិដេអូ Content ផ្សេងៗ ដោយនៅក្នុងនោះសមាជិករបស់ពួកគេ Haram និង Ahyeon បានធ្វើការចេញផ្សាយវិដេអូសម្តែង Solo របស់ពួកគេរួចមកហើយ និងមានចំនួនទស្សនាលើស 12លានដង និង9.9លានដងរៀងគ្នា។

maxresdefault-12


maxresdefault-13
យ៉ាងណាមិញផងដែរបណ្តាអ្នកគាំទ្រ K-pop ជាច្រើននាក់កំពុងតែព្យាយាមប្រមែប្រមូលស្វែងរកព័ត៌មានរបស់សមាជិកម្នាក់ៗយកមកផ្គំគ្នាទៀតហើយដោយពួកគេកំពុងតែទន្ទឹងរង់ចាំការចេញផ្សាយនៃក្រុមមួយនេះយ៉ាងពុះកញ្ច្រោល។

 


ថ្ងៃសុក្រ, 20 ខែមករា 2023 10:31  BeeTube News