យេម៉ែនវាយប្រហារកប៉ាល់អ៊ីស្រាអែល និងអង់គ្លេសនៅច្រកសមុទ្រ Bab al-Mandab ហើយកំណត់គោលដៅលើនាវាពិឃាតអាមេរិក USS Carney បន្ទាប់ពីវាបានជ្រៀតជ្រែកជួយសង្គ្រោះកប៉ាល់អ៊ីស្រាអែល និងអង់គ្លេស។ យេម៉ែនបានពង្រីកប្រតិបត្តិការរបស់ខ្លួននៅសមុទ្រក្រហម ដូចគ្នានឹងកងទ័ពអ៊ីស្រាអែលពង្រីកប្រតិបត្តិការរបស់ខ្លួននៅតំបន់ហ្គាហ្សាដែរ នៅខណៈពេលដែលមានការព្រមានរបស់អាមេរិក! ជាមួយនឹងការអំពាវនាវកាន់តែកើនឡើងពីខាងក្នុងអាមេរិក និងអ៊ីស្រាអែលដើម្បីផ្លាស់ទីប្រជាជនពីតំបន់ហ្គាហ្សាទៅអេហ្ស៊ីប តើលោក Netanyahu នឹងចូលរួមជាមួយអាមេរិកនោះទេដើម្បីទ្រទ្រង់ការរស់រាននៃនយោបាយរបស់លោក?
-
កប៉ាល់អង់គ្លេសរងការវាយប្រហារដោយមីស៊ីលនៅសមុទ្រក្រហម
យោងតាមសារព័ត៌មាន Euro News ចុះផ្សាយថ្ងៃទី០៣ ខែធ្នូបានអោយដឹងថា មន្ទីរបញ្ចកោណបានធ្វើសេចក្តីប្រកាសមួយខណៈពេលដែលកប៉ាល់របស់អង់គ្លេសត្រូវបានរាយការណ៍ថារងការវាយប្រហារដោយគ្រាប់មីស៊ីលនៅសមុទ្រក្រហមចេញពីឆ្នេរសមុទ្រយេម៉ែន។ សកម្មភាពនៃដ្រូនក៏ត្រូវបានរកឃើញនៅក្នុងតំបន់ដែលបំបែកអាហ្វ្រិកខាងកើតពីឧបទ្វីបអារ៉ាប់នោះផងដែរ។
កាលពីព្រឹកថ្ងៃអាទិត្យ ទីភ្នាក់ងារសន្តិសុខដែនសមុទ្ររបស់ចក្រភពអង់គ្លេស United Kingdom Maritime Trade Operations (UKMTO) បានបង្ហាញថា ខ្លួនបានទទួលរបាយការណ៍មួយទាក់ទងនឹងសកម្មភាពរបស់ដ្រូន “រួមទាំងលទ្ធភាពបង្កការផ្ទុះដ៏មានសក្តានុពលមួយ” នៅជិតច្រកសមុទ្រ Bab el Mandeb មកពីទិសដៅប្រទេសយេម៉ែន។
-
យេម៉ែនកំណត់គោលដៅលើនាវាពិឃាតអាមេរិកដោយមីស៊ីល និងដ្រូន
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០៣ ខែធ្នូបានអោយដឹងថា មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានដឹងអំពីរបាយការណ៍ទាក់ទងនឹងការវាយប្រហារលើនាវាចម្បាំងអាមេរិក USS Carney និងនាវាពាណិជ្ជកម្មមួយចំនួននៅសមុទ្រក្រហម នេះបើតាមសារព័ត៌មាន Associated Press បានរាយការណ៍។
ប្រភពសន្តិសុខដែនសមុទ្រកាលពីថ្ងៃអាទិត្យបាននិយាយថា នាវាពិឃាតអាមេរិក USS Carney ដែលបានអមដំណើរសង្គ្រោះនាវារងការវាយប្រហារចំនួនពីរគ្រឿងទៀតរបស់អ៊ីស្រាអែល និងអង់គ្លេស ក៏ត្រូវបានវាយប្រហារដោយដ្រូនយ៉ាងហោចណាស់ចំនួនពីរខណៈពេលធ្វើដំណើរនៅលើសមុទ្រក្រហមនោះ។
-
Netanyahu និយាយទៅកាន់ឪពុកវីរបុរសជនស៊ីវិលត្រូវបានសម្លាប់
យោងតាមសារព័ត៌មាន The Time of Israel ចុះផ្សាយថ្ងៃទី03 ខែធ្នូបានអោយដឹងថា នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យជាមួយលោក Moshe Castleman ដែលជាឪពុករបស់លោក Yuval Castleman ដែលជាជនស៊ីវិលប្រដាប់អាវុធត្រូវបានបាញ់សម្លាប់ដោយទាហានម្នាក់ បន្ទាប់ពីបានព្យាយាមបញ្ឈប់ការវាយប្រហារភេរវកម្មដ៏សាហាវនៅទីក្រុង Jerusalem កាលពីសប្តាហ៍មុន ធ្វើអោយមានប្រតិកម្មជាសាធារណៈយ៉ាងខ្លាំងក្លា។
លោក Netanyahu បាននិយាយថា“លោក Yuval Doron Castleman គឺជាវីរបុរសរបស់អ៊ីស្រាអែល។ លោក Yuval បានធ្វើទង្វើដ៏ក្លាហានជួយជីវិតមនុស្សជាច្រើន ប៉ុន្តែជាអកុសលសោកនាដកម្មដ៏សោកសៅបានកើតឡើងនៅទីនោះ-បុរសដែលបានជួយសង្គ្រោះអ្នកដទៃត្រូវបានស្លាប់ខ្លួនឯង។”
គួររំលឹកថាលោក Netanyahu ត្រូវបានរងការរិះគន់បន្ទាប់ពីលោកបាននិយាយនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃសៅរ៍ថា “ជាការពិតជនស៊ីវិលប្រដាប់អាវុធគឺជាច្រើនដងបានជួយសង្គ្រោះជីវិត និងការពារគ្រោះមហន្តរាយធំៗ ស្ថានភាពនេះគួរតែបន្ត។