BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការវាយប្រហារនាវាអាមេរិកនៅសមុទ្រក្រហមពីយេម៉ែនបង្កអោយបិទច្រកសមុទ្រ Bab al-Mandab នាំអោយសង្រ្គាមកំពុងតែចាប់ផ្តើមផ្ទុះឡើង

ថ្ងៃសុក្រ, 20 ខែតុលា 2023 14:52  BeeTube News

Untitled-1-24
 

1. ការវាយប្រហារនាវាអាមេរិកនៅសមុទ្រក្រហមពីយេម៉ែន

យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី១៩ ខែតុលាបានអោយដឹងថា មន្ត្រីអាមេរិកពីររូបបានប្រាប់ CNN ថា នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកមួយគ្រឿង ដែលប្រតិបត្តិការនៅតំបន់មជ្ឈិមបូព៌ាបានស្ទាក់ចាប់គ្រាប់មីស៊ីលជាច្រើនគ្រាប់នៅជិតឆ្នេរសមុទ្រនៃប្រទេសយេម៉ែនកាលពីថ្ងៃព្រហស្បតិ៍។ មន្ត្រីម្នាក់បាននិយាយថា កាំជ្រួចមីស៊ីលទាំងនេះត្រូវបានបាញ់ចេញដោយក្រុមសកម្មប្រយុទ្ធ Houthi ដែលគាំទ្រពីក្រោយឡើងដោយអ៊ីរ៉ង់ ខណៈកំពុងចូលរួមក្នុងជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសយេម៉ែន។ យោងតាមមន្ត្រីទី2 បានឱ្យដឹងថា កាំជ្រួចមីស៊ីលចំនួនប្រហែល 2-3គ្រឿងត្រូវបានស្ទាក់ចាប់។ ក្រោយមក​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទីស្តីការ​មន្ទីរ​បញ្ចកោណ លោកឧត្តមសេនីយ Pat Ryder បានបញ្ជាក់ថា មន្ទីរបញ្ចកោណមិនអាចនិយាយឱ្យប្រាកដទេថាតើមីស៊ីល និងដ្រូនទាំងនេះកំពុងតម្រង់គោលដៅមួយណា ប៉ុន្តែអ្វីដែលដឹងគឺពួកវាបានត្រូវបាញ់ចេញពីប្រទេសយេម៉ែន ហើយឆ្ពោះទៅកាន់ភាគខាងជើងតាមបណ្តោយសមុទ្រក្រហម “អាចជាសំដៅទៅរកគោលដៅណាមួយក្នុងប្រទេសអ៊ីស្រាអែល”។ គួរបញ្ជាក់ផងដែរ នាវា USS Carney មួយគ្រឿងនេះបានឆ្លងកាត់ព្រែកជីកស៊ុយអេហើយចូលទៅកាន់សមុទ្រក្រហមកាលពីថ្ងៃពុធ។

c-158
b-164
a-247
 

2. អ៊ីស្រាអែល​គ្រោង​ដាក់​តំបន់​ខណ្ឌចែកនៅ​ហ្គាហ្សាក្រោយ​សង្រ្គាម​ហាម៉ាស

យោងតាមសារព័ត៌មាន The Irish Times ចុះផ្សាយថ្ងៃទី១៩ ខែតុលាបានអោយដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់អ៊ីស្រាអែលលោក Avi Dichter បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលនឹងបង្កើតតំបន់ខណ្ឌចែកមួយនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបនៅពេលដែលសង្រ្គាមជាមួយក្រុមហាម៉ាសបានបញ្ចប់។ នៅក្នុងការអត្ថាធិប្បាយដែលហាក់ដូចជាសំដៅលើការបង្កើតតំបន់ខណ្ឌចែកនៅក្នុងតំបន់នេះ លោក Eli Cohen រដ្ឋមន្ត្រីការបរទេសរបស់អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃពុធថា "នៅចុងបញ្ចប់នៃសង្រ្គាមនេះ មិនត្រឹមតែក្រុមហាម៉ាសនឹងលែងស្ថិតនៅក្នុងតំបន់ហ្គាហ្សាប៉ុណ្ណោះទេ ប៉ុន្តែទឹកដីនៃហ្គាហ្សាក៏​នឹងត្រូវ​ថយ​ចុះដែរ»។ នៅពេលសួរអំពីការអត្ថាធិប្បាយទាំងនេះ និងលទ្ធភាពនៃការបង្កើតតំបន់ខណ្ឌចែកនៅខាងក្នុងតំបន់ហ្គាហ្សា លោក Avi Dichter បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “វាមិនមែនថាយើងនឹងចាប់ផ្តើមពីខាងក្នុងតំបន់ហ្គាហ្សាស្ទ្រីបទៅនោះទេជាតំបន់ការពារ ប៉ុន្តែយើងនឹងចាប់ផ្តើមបង្កើតវាពីខាងក្នុងអ៊ីស្រាអែលទៅ - ពី 50 ទៅ 100 ម៉ែត្រចូលទៅក្នុង ... ចំណែកនៅតាមបណ្តោយតំបន់ហ្គាហ្សាស្រ្ទីប យើងនឹងដាក់កំណត់ខ្សែព្រំដែន។ហើយពួកគេនឹងមិនអាចចូលបានទេ វានឹងក្លាយជាតំបន់ផ្ទុះកាំភ្លើង។ ហើយ​មិន​ថា​អ្នក​ជា​នរណា​ទេ អ្នក​នឹង​មិន​អាច​ចូល​ទៅ​ជិត​ព្រំដែន​អ៊ីស្រាអែល​ឡើយ»។

f-152
e-157
d-164
 

3. សូម៉ាលីបដិសេធការស្នើរបស់អេត្យូពីចូលទៅកាន់កំពង់ផែសមុទ្រក្រហម

យោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយថ្ងៃទី១៧ ខែតុលាបានអោយដឹងថា សូម៉ាលី​បានបដិសេធ​ការ​ស្នើសុំពីប្រទេស​អេត្យូដើម្បីចូលទៅកាន់ការ​ចរចា​ពីការផ្តល់​សិទ្ធិ​ចូល​ទៅ​កាន់​កំពង់ផែ​សមុទ្រ​ក្រហម។ នាយករដ្ឋមន្ត្រីអេត្យូពីលោក Abiy Ahmed កាលពីសប្តាហ៍មុនបានព្រមានថា ការខ្វះខាតសិទ្ធិចូលទៅកាន់កំពង់ផែរបស់ប្រទេសលោកគឺជាប្រភពសក្តានុពលនៃជម្លោះនាពេលអនាគត ហើយបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហានេះដើម្បីការពារស្ថិរភាពក្នុងតំបន់។ ប្រទេសអេត្យូពីបានបាត់បង់សិទ្ធិចូលទៅកាន់សមុទ្រដោយផ្ទាល់នៅឆ្នាំ1993 នៅពេលដែលប្រទេសអេរីទ្រាទទួលបានឯករាជ្យបន្ទាប់ពីសង្គ្រាមជាងបីទសវត្សរ៍។ ខណៈពេលដែលប្រទេសសូម៉ាលី "មានការប្តេជ្ញាចិត្តខ្ពស់" ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ ពាណិជ្ជកម្ម និងការធ្វើសមាហរណកម្ម​​​ ពួកគេមិនចាប់អារម្មណ៍ក្នុងការផ្តល់នូវសិទ្ធិចូលទៅកាន់ទ្រព្យសម្បត្តិយុទ្ធសាស្រ្តដូចជាកំពង់ផែនោះទេ នេះបើតាមរដ្ឋមន្ត្រីក្រសួងការបរទេស Ali Omar បាននិយាយឡើងតាមរយៈសារជាអក្សរមួយ។ “អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសសូម៉ាលី ទាំងដី សមុទ្រ និងផ្លូវអាកាស—ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងគឺត្រូវបានគោរព និងមិនបើកចំហសម្រាប់ការចរចានោះទេ។

i-145
h-149
g-151
 


ថ្ងៃសុក្រ, 20 ខែតុលា 2023 14:52  BeeTube News