B-Side ក្រុមគ្រាប់ពេជ្ររ៉េបផ័រថ្មីរបស់កម្ពុជាត្រូវបានទស្សនាវដ្តី LiFTED Asia ចុះផ្សាយកាលពីថ្ងៃទី4 ខែតុលាថាជា «The Noisy Newborn of Cambodian Hip Hop.»។ នៅក្នុងអត្ថបទបទសម្ភាសន៍នោះ ក្រុម B-Side បានធ្វើការណែនាំខ្លួនតាមរយៈការបកស្រាយពី Concept នៃMV ចំរៀងរបស់ខ្លួន ក៏ដូចជាចាប់ផ្តើមចេញពីអត្ថន័យនៃឈ្មោះរបស់ពួកគេតែម្តង។
B-Side បានរៀបរាប់អោយដឹងថាគោលការណ៍របស់ពួកគេគឺចង់បង្ហាញតន្រ្តីនិងសិល្បៈប្រភេទរសជាតិត្រង់ៗនិងឆៅៗ ទើបពួកគេបានរួមបញ្ចូលស្ទាយល៍បែប Street Art Music និង Humanity ចូលទៅក្នុងចំរៀងរបស់ពួកគេ។ ទាក់ទងនឹងបទចំរៀងវិញ B-Side បានអោយដឹងថា Producer របស់ពួកគេលោក Scotty Darkness បានរ៉ាប់រងជាច្រើនដោយការធ្វើភ្លេង Mix & Master បទចម្រៀង។
នៅពេលសួរលោកអោយជួយនូវការពន្យល់បកស្រាយពី concept បទចម្រៀងទាំងនោះ លោកក៏បាននិយាយតបមកវិញថា លោកចូលចិត្តធ្វើវា តែមិនចូលចិត្តបកស្រាយច្រើនទេ។ កាលពីពេលថ្មីៗនេះផងដែរ ក្រុម B-Side ក៏បានធ្វើការបញ្ចេញបទចម្រៀងថ្មីមួយបទ ដែលមានចំំណងជើងថា «Bust it» ហើយពួកគេបានអោយដឹងថាដំបូងឡើយពួកគេមិនមានគំរោងចេញ MVទេ វាត្រឹមជា Beat ដែលនៅសេសសល់ពីបទចម្រៀងដំបូងៗរបស់ B-Side ប៉ុណ្ណោះ។
ដោយបទទាំងនោះតែងតែត្រូវបានសម្តែងនៅចុងក្រោយបំផុតនៃ Live Performance របស់ពួកគេ ហើយនៅពេលនោះទស្សនិកជនម្នាក់ៗនឹងស្រែកឡើងដោយភាពសប្បាយរីករាយ ខណៈដែលសិល្បកររបស់យើងវិញក៏នឹងបោះអាវរបស់ពួកគេចោលដូចគ្នារួចរត់សំដៅទៅរកវ៉ូងមនុស្ស ដែលមើលទៅហាក់ដូចជាស្រដៀងនឹង Concert ប្រភេទតន្រ្តី Punkយ៉ាងដូច្នោះឯង។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរសំរាប់ការវិវត្តន៍ខ្លួនរបស់ក្រុម B-Side នៅក្នុងវិស័យតន្រ្តីហ៊ីបហប់កម្ពុជា?