កាលពីថ្ងៃទី១២ ខែសីហាកន្លងទៅនេះ ក្រុមចំរៀងរ៉េបដ៏ប្លែកមួយមានឈ្មោះថា B-Side បានធ្វើការចេញផ្សាយ MV ផ្លូវការដំបូងរបស់ខ្លួនជាមួយនឹងចំណងជើងថា«B-Side Rules» នៅលើឆាណែលយូធូបផ្លួវការរបស់ពួកគេ B-Side Asia។ ក្នុងរយៈពេលត្រឹមតែ៣សប្តាហ៍ប៉ុណ្ណោះ បទចំរៀងមួយនេះបានបំបែកបានចំនួនទស្សនារហូតទៅដល់ 111ពាន់ដងនៅលើយូធូប ខណៈដែលវាត្រឹមតែជា MV ដំបូងបំផុតរបស់ពួកគេតែប៉ុណ្ណោះ។
ក្រុម B-Side គឺក្រុមដែលប្រមូលដោយ Talent ពិសេសៗរបស់អាស៊ី និងជាពិសេសពាក្យមួយនេះផងដែរគឺកើតចេញពីអត្ថន័យនៃការសង្រួបសង្រួមមកពីភាពស្រស់ស្អាតដែលថ្ម Asphalt បង្កើតបានយ៉ាងគួរអោយចាប់អារម្មណ៍បំផុត។ ក្រុម B-Side ត្រូវបានបង្ហាញឡើងថាជាក្រុមដែលមានគោលបំណងស្វែងរកភាពស្មោះត្រង់នឹងអារម្មណ៍ខ្លួនឯង និងការសម្តែងឡើងនូវអារម្មណ៍របស់ខ្លួនឯងយ៉ាងពិតប្រាកដ។
គួរបញ្ជាក់ផងដែរថា សមាជិកទាំង៥រូបនៃក្រុម B-Side រួមមាន លោក Jing, លោក OG Golden, លោក S.A.N.E និងលោក 2MDIE ដែលជាអ្នកចូលរួមបកស្រាយបទចំរៀងនេះដោយផ្ទាល់ និងខណៈដែលមានលោក Scotty Darkness គឺជា Producer ដ៏សំខាន់មួយរូប ដែលបានចូលរួមសម្តែងនៅក្នុង Rap Music Video ដ៏សំបូរបែបមួយនេះ។
ជាពិសេសពួកគេទាំង៥នាក់បាន Highlight ឡើងនៅក្នុង Cover Thumbnail នៃបទចំរៀងនេះតែម្តង ដែលបង្ហាញពីមុខមាត់របស់ក្រុមតន្រ្តីរ៉េប B-Side មួយដ៏ប្លែក និងចំលែកអារម្មណ៍។ ជាក់ស្តែងតាមរយៈបទ«B-Side Rules» នេះជាដើមដែលបានបង្ហាញរសជាតិថ្មីមួយទៀត មិនធ្លាប់មានពីមុនមកនោះទេ។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរ?