BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វិបត្តិអ៊ុយក្រែន យន្តហោះទម្លាក់គ្រាប់បែកB-52,F-15និង-F-16បានខិតទៅជិតរុស្សី

ថ្ងៃអាទិត្យ, 13 ខែកុម្ភៈ 2022 15:21  គុន ច័ន្ទរដ្ឋា

2022-02-13 15.10.41 (1) (1)

19fortyfive-

ក្នុងការដែលការឈ្លានពានរបស់រុស្សីត្រូវបានគេរំពឹងថានឹងចាប់ផ្តើមក្នុងពេលណាមួយឥឡូវនេះ កងទ័ពសហរដ្ឋអាមេរិកបានពង្រឹងវត្តមានរបស់ខ្លួននៅអឺរ៉ុប។ មន្ទីរបញ្ចកោណបានពង្រាយកងទ័ពរួចជាស្រេចរាប់ពាន់នាក់នៃចំនួនកងទ័ពដែលដាក់បន្ថែមនៅក្នុងទ្វីប។ ប៉ុន្តែក្នុងការធ្វើអន្តរាគមន៍ជាចុងក្រោយ មន្ទីរបញ្ចកោណ បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពប្រើប្រាស់នុយគ្លេអ៊ែរ B-52 ទៅកាន់អង់គ្លេស។ ទន្ទឹមគ្នានោះដែរ យន្តហោះ F-15 និង F-16 ដែលមានស្រាប់ក្នុងទ្វីបអឺរ៉ុបបានផ្លាស់ប្តូរទីតាំងទៅកាន់អឺរ៉ុបខាងកើតដែលបានឈរជើងនៅជិតកន្លែងដែលមានភាពតានតឹង។

កាលពីថ្ងៃព្រហស្បត៍ យន្តហោះទម្លាក់គ្រាប់បែក B-52 ដែលចេញពីក្រុមទី៥ក្នុងមូលដ្ឋានអាកាស Minot រដ្ឋDakota ខាងជើង បានទៅដល់ប្រទេសអង់គ្លេសដែលជាផ្នែកមួយនៃកាលវិភាគទម្លាក់គ្រាប់បែកប្តូរវេនគ្នា។ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រនេះ នឹងវើសមយុទ្ធសហអន្តរប្រតិបត្តិការណ៍ជាមួយនឹងកងកម្លាំងអាកាស NATO ខណៈដែលកំពុងត្រៀមខ្លួន បើសិជាទំនាស់នៅអ៊ុយក្រែនហៀរចូលទៅក្នុង ប្រទេសនៃប្រជាជាតិ NATO ។

“ ជាមួយនឹងបរិយាសសន្តិសុខពិភពលោកមានការផ្លាស់ប្តូរ វាមានសារៈសំខាន់ណាស់ ថាការប្រឹងប្រែងរបស់យើងជាមួយសម្ព័ន្ធមិត្តនិងដៃគូរមានការរួបរួមគ្នា។ យើងនៅក្នុងអឺរ៉ុបហ្វឹកហ្វឺននិងប្រតិបត្តិការណ៍រួមគ្នា ពីព្រោះការច្បាច់ចូលគ្នាវាជារបៀបដែលយើងពង្រឹងនៃអំណាចដែនអាកាសរបស់យើង” លោកឧត្តមសេនីយ៍ Jeff Harrigian មេបញ្ជាការនៃកងអាកាសអាមេរិកប្រចាំអឺរ៉ុបនិងអាហ្វ្រិក បាននិយាយនៅក្នុងសន្និសីទកាសែត។

ចាប់តាំងពីឆ្នាំ២០១៨ មន្ទីរបញ្ចកោណបានអនុវត្តិន៍នូវកាប្តូរវេនទម្លាក់គ្រាប់បែកពាសពេញអឺរ៉ុបដើម្បីធានសន្តិសុខអឺរ៉ុបនិងរារាំងរុស្សី។ គំនិតនេះគឺថា នៅក្នុងព្រឹត្តិការណ៍នៃការមានទំនាស់មួយរវាង NATO និងរុស្សី យន្តហោះ B-52 អាចនឹងប្រុងប្រៀបរួចជាស្រចនឹងធ្វើការទំលាក់គ្រាប់បែកបើសិនជាមនការស្នើរសុំ។បន្ថែមលើនេះទៀត មន្ទីរប៉ង់តាហ្គោន បានរើរុះទីតាំងយន្តហោះប្រយុទ្ធពីចក្រភពអង់គ្លេសនិងអាល្លឺម៉ង់មកកាន់ប៉ូឡូញនិងរ៉ូម៉ានី។

 

 


ថ្ងៃអាទិត្យ, 13 ខែកុម្ភៈ 2022 15:21  គុន ច័ន្ទរដ្ឋា