The drive-
យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-52 នៃទីបញ្ជាការកងកម្លាំងអាកាស Global strike បានវិលត្រឡប់ទៅកាន់ចក្រភពអង់គ្លេស បានចាប់ផ្តើមបំពេញភារៈកិច្ចជាប្រចាំក្នុងការដាក់ពង្រាយនៅ RFA Faiford នៅផ្នែកខាងត្បូងឆៀងខាងលិចអង់គ្លេស។ Matt Matthews អ្នកថតរូបកងទ័ពអាកាសអង់គ្លេស និងជាមិត្តសម្លាញ់របស់ war zone បានផ្តល់ឲ្យយើងនូវរូបភាពដ៍ប្រណិតនៃការពង្រាយទ័ពជាចុងក្រោយនៅអឺរ៉ុប ទន្ទឹមគ្នានឹងភាពតានតឹងរវាងខាងលិច និងខាងកើត ខណៈរុស្សីបន្តប្រមូលផ្តុំកងទ័ពនៅតាមព្រំប្រទល់អ៊ុយក្រែន។
យន្តហោះ B-52 ចំនួន៤គ្រឿងមកពីកងទម្លាក់គ្រាប់បែកលេខ៦៩ នៃមូលដ្ឋានទ័ពខាងជើង Dakota ។ យន្តហោះទាំងនេះត្រូវគេរំពឹងថានឹងស្ថិតនៅក្នុងអង់គ្លេសចំនួន៣សប្តាហ៍ ទោះជាយ៉ាងណាក៏ដោយវាអាស្រ័យទៅលើស្ថានការណ៍នៅក្នុងអ៊ុយក្រែនមានការផ្លាស់ប្តូរ នៅក្នងចន្លោះពេលនេះដែរយន្តហោះទម្លាក់គ្រាប់បែកនេះនឹងចូលរួមសមយុទ្ធជាមួយសម្ព័ន្ធមិត្ត NATO និងប្រជាជាតិជាដៃគូរ។លោកឧត្តមសេនីយ៍ Jeffery L.Harrigian មេបញ្ជាការកងទ័ពអាកាសអាមេរិកប្រចាំអឺរ៉ុបនិងអាហ្រ្វិក បាននិយាយថាជាមួយនឹងការវិវត្តន៍នៃបរិយាកាសសន្តិសុខ វាជារឿងសំខាន់ណាស់ចំពោះការប្រឹងប្រែងរបស់សម្ព័ន្ធមិត្ត និងដៃគូរក្នុងការរួបរួមគ្នា។
យើងកំពុងតែនៅក្នុងអឺរ៉ុបដើម្បីហ្វឹកហ្វឺននិងសហការណ៍ ពីព្រោះការមានរួមគ្នាវាជារបៀបដែលយើងពង្រឹងកម្លាំងអាកាសរួមគ្នា។ ការហ្វឹកហ្វឺននេះបានចាប់ផ្តើមតាំងពីមុនពេលយន្តហោះ B-52 មកដល់ Fairford ម្លេះ។ យន្តហោះទម្លាក់គ្រាប់បែកបានធ្វើការរួមគ្នាជាមួយ និងអង់គ្លេសក្នុងការត្រួតត្រាដែនអាកាស និងធ្វើការទម្លាក់គ្រាប់បែកដើម្បីគាំទ្រកងកម្លាំងជើងគោក វរសេនីយ៍ឯកនៃកងទ័ពអាកាសអង់គ្លេស លោក William Bolam បាននិយាយាថា ការហាត់ហ្វឹកហ្វឺនថ្ងៃនេះបានផ្តល់នូវឱកាសដ៏មានតម្លៃសំរាប់កងទ័ពអង់គ្លេស JTACs។
ក្នុងការធ្វើការរួមគ្នាជាមួយប្រជាជាតិខុសគ្នានឺងកងទ័ពអាកាសផ្សេងគ្នា បានធានាឲ្យអង់គ្លេសនៅតែជាកងកម្លាំងដឹកមុខក្នុងពិភពលោកក្នុងការគាំទ្រដែនអាកាសនិងកងទ័ពជើងគោករួមគ្នា។ ការហាត់ហ្វឹកហ្វឺនជាមួយយន្តហោះ B-52 គឺជាការផ្សារភ្ជាប់នៃការហាត់ហ្វឹកហ្វឺនបច្ចេកទេសនិងតាក់ទិករួមគ្នា និងធានាថាអង់គ្លេសអាចមានសុវត្តិភាពនិងភាពច្បាស់លាស់ក្នុងការប្រយុទ្ធពីលើអាកាសទៅលើដីជាមួយនិងសម្ព័ន្ធមិត្ត NATO របស់យើង៕