BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិចបញ្ចេញយន្តហោះបំបាំងកាយ B-21ត្រៀមទប់ទល់រុស្ស៊ីនិងចិនលើសមរភូមិដែនអាកាស

ថ្ងៃសុក្រ, 09 ខែធ្នូ 2022 11:33  BeeTube News

2022-12-09 11.31.00 (1) (1)

យន្តហោះបំបាំងកាយ B-21 របស់សហរដ្ឋអាមេរិចបានដាក់បង្ហាញជាលើកដំបូងនៅថ្ងៃទី០២ ខែធ្នូបន្ទាប់ពីលាក់ខ្លួនរៀបចំតម្លើងអស់រយៈពេលជាច្រើនឆ្នាំ។ គួរបញ្ជាក់ផងដែរកងកំលាំងអាកាសរបស់សហរដ្ឋអាមេរិកបានបង្ហាញយន្តហោះបំបាំងកាយ B-21 ផលិតឡើងដោយក្រុមហ៊ុន Nothrop Grumman នេះនៅក្នុងពិធីមួយនៅក្នុងរដ្ឋ California ផងដែរ។ យន្តហោះបំបាំងកាយ B-21 នេះមានកន្លែងទំលាក់គ្រាប់បែកអង្កេតការណ៍ដែលអាចបញ្ជ្រាបចូលទៅជ្រៅបាន និងមានផ្លេតហ្វមដែលអាចវាយប្រហារដោយគ្រឿងអេឡិចត្រូនិចថែមទៀត។ ក្រុមហ៊ុន Northrop Grumman បានលើកឡើងថា យន្តហោះបំបាំងកាយ B-21 នេះនឹងអាចផ្តល់អោយកងកំលាំងអាកាសសហរដ្ឋអាមេរិចជាមួយនឹងការវាយប្រហារបានចម្ងាយឆ្ងាយសមត្ថភាពអាចរស់រានបានខ្ពស់ និងភាពបត់បែនក្នុងការបញ្ចូលគ្រាប់មកវិញនៅក្នុងបេសកកម្ម។ យន្តហោះបំបាំងកាយ B-21នេះគឺជាយន្តហោះទំលាក់គ្រាប់បែកបច្ចេកវិទ្យាថ្មីដែលត្រូវបានប្រើជំនួសអោយយន្តហោះដែលមានអាយុកាលយូរឆ្នាំរបស់កងកំលាំងអាកាសអាមេរិក B-52s។ នៅក្នុងឆ្នាំ២០៥០យន្តហោះបំបាំងកាយ B-52 នឹងមានអាយុកាលជាង៦០ឆ្នាំហើយ និងមន្ទីរ Pentagon របស់សហរដ្ឋអាមេរិកក៏មានគំរោងឈប់ប្រើប្រាស់យន្តហោះនៃក្រុម B-1s និង B-2s​​​ តទៅទៀតដែរសំរាប់នៅកំឡុងពេលដើមឆ្នាំ២០៣០s នេះ។ 

បច្ចុប្បន្ននេះមានយន្តហោះបំបាំងកាយ B-21 ៦គ្រឿងហើយត្រូវបានកំពុងដាក់តម្លើងនៅក្នុងសហរដ្ឋអាមេរិក និងរំពឹងថានឹងអាចចាប់ផ្តើមការហោះហើរបាននៅក្នុងឆ្នាំ២០២៣នេះ។ លេខាធិការនៃក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បានលើកឡើងថារយៈចម្ងាយបាញ់បានឆ្ងាយរបស់យន្តហោះ B-21 អាចអោយសហរដ្ឋអាមេរិកធ្វើ់បេសកកម្មដោយមិនចាំបាច់ត្រូវការត្រៀមកំលាំងជំនួយផ្សេងៗដូចជាស្បៀង ទ័ព មធ្យោបាយធ្វើដំណើរឡើយ។ យន្តហោះមួយនេះទៀតសោតក៏អាចប្រើប្រាស់អាវុធវាយប្រហារយ៉ាងជាក់លាក់បានទាំងពីរទំរង់គឺអាវុធប្រើប្រាស់ថាមពលគីមី និងអាវុធប្រើប្រាស់ថាមពលនុយក្លេអ៊ែរ។ ម្យ៉ាងវិញទៀតមិនថាប្រព័ន្ធការពារដែនអាកាសរបស់សត្រូវមានសមត្ថភាពខ្លាំងប៉ុណ្ណានោះទេ ក៏មិនអាចចាប់រ៉ាដារបស់យន្តហោះបំបាំងកាយ B21បានដែរ។ Austin ក៏បានបន្ថែមទៀតថាវាត្រូវបានបង្កើតឡើងពីប្រព័ន្ធ "Open System Architecture" ដែលអនុញ្ញាតិអោយវារៀនសូត្រអ្វីថ្មីៗទៀតដោយខ្លួនឯង ទើបធ្វើអោយវាមានសមត្ថភាពបត់បែនខ្លួនខ្ពស់យ៉ាងគួរអោយកត់សម្គាល់។ ក្រុមហ៊ុន Northrop Grumman បានលើកឡើងថាយន្តហោះ B-21 នេះនឹងមានបច្ចេកវិទ្យាពឹងផ្អែកលើប្រព័ន្ធទ្រទ្រង់ខាងក្រៅ ដែលគេនៅមិនទាន់បញ្ចេញពត៌មានលំអិតនៅឡើយទេ។ ក្រុមហ៊ុន Northrop Grumman បានហៅវាថាជាឆ្អឹងខ្នងនៃកងកំលាំងអាកាសសហរដ្ឋអាមេរិច ដោយវាមានរួមបញ្ចូលទាំងទិន្នន័យ ប្រព័ន្ធ Senser និងអាវុធផងដែរ។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់វាបានធ្វើអោយកាត់បន្ថយកាំរស្មីអ៊ីនហ្វ្រារ៉េដ អេឡិចត្រូម៉ាញ៉េទិច ប្រព័ន្ធរ៉ាដា ទើបធ្វើអោយមិនអាចមើលឃើញវាបាន។ វាក៏មានរួមបញ្ចូលនូវបច្ចេកវិទ្យា "Digital Bomb Bay" ដែលអាចធ្វើអោយវាប្រើប្រាស់អាវុធថ្មីបានលឿនជាងមុន។ 

សមត្ថភាពលាក់​​​បំបាំងកាយរបស់វាក៏អាចធ្វើអោយវាចូលទៅបំពេញបេសកកម្មវាយប្រហារបានកាន់តែជ្រៅផងដែរនៅក្នុងដែនអាកាស។ មានសេចក្តីរាយការណ៍ខ្លះទៀតក៏បានលើកឡើងថាយន្តហោះបំបាំងកាយនេះនឹងប្រើប្រាស់ Artificial Intelligence (AI) ដើម្បីភ្ជាប់ជាមួយនឹងកំលាំងល្អៗ។ រដ្ឋាភិបាល Biden គ្រោងនឹងធ្វើទំនើបកម្មឃ្លាំងអាវុធយុទ្ធសាស្រ្តរបស់ខ្លួន និងប្រឆាំងតបនឹងការកើនឡើងនៃការគំរាមកំហែងពីអាវុធលឿនជាងសំលេង (Hypersonic Weapons) របស់រុស្ស៊ី និងចិន។​​​ តួយ៉ាងប្រទេសចិននិងរុស្ស៊ីក៏បានផលិតប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះសម័យថ្មីផងដែរដូចជា HQ-9, S-400ជាដើម។ ​​​ប្រព័ន្ធទាំងនេះក៏ត្រូវបានរាយការណ៍មកថាអាចបាញ់ទំលាក់យន្តហោះបំបាំងប្រភេទថ្មីៗរបស់អាមេរិចដូចជា F-35sបាន។ យន្តហោះបំបាំងកាយ B-21ត្រូវរំពឹងថាអាចបំបែកចូលប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារដែនអាកាសរបស់ចិនបាន។ វាក៏ត្រូវបានរំពឹងថានឹងមានមុខងារទំលាក់មីស៊ីល និងគ្រាប់បែកជាច្រើនទៅលើទីតាំងគោលដៅនៅខាងក្រោមមុនពេលធ្វើការហោះហើរត្រលប់ទៅវិញ។ អ្នកជំនាញបានប្រាប់អោយដឹងថាយន្តហោះ B-21 នេះនឹងអាចធ្វើការវាយប្រហារមកលើមូលដ្ឋានយោធាចិននៅសមុទ្រចិនខាងត្បូង និងនាវាកងទ័ពជើងទឹករបស់ចិនបាន។ មួយវិញទៀតសោតក៏អាចយកមកប្រើប្រាស់ដើម្បីបំផ្លាញអាវុធការពារដែនអាកាសរបស់រុស្ស៊ីដូចជា S-400 និង S-500ផងដែរ។

 


ថ្ងៃសុក្រ, 09 ខែធ្នូ 2022 11:33  BeeTube News