Paris-
ក្នុងពេលនេះរុស្សីហាក់ដូចជា បោះបង់ចោលនូវផែនការនៃការផ្តួចផ្តើមគំនិតក្នុងការឈ្លានពានអ៊ុយក្រែន ចាប់យកទីក្រុង Kyiv និងបណ្តេញរដ្ឋាភិបាលអ៊ុយក្រែន ប៉ុន្តែនៅតែបន្តដាក់សម្ពាធក្នុងការវាយលុកនៅផ្នែកខាងកើត និងខាងត្បូង។ ទោះបីជានៅក្នុងផែនការ "B" នេះបានបង្ខំដោយការតស៊ូយ៉ាងស្វិតស្វាញនិងរុញច្រានដោយអ៊ុយក្រែន ទីក្រុងមូស្គូមានគោលបំណងជាច្រើន ដែលនឹងប្រថុយប្រថានបន្តនូវទំនាស់ និងបង្កនូវការបំផ្លាញ និងសម្លាប់ជីវិតមនុស្ស។ ខាងក្រោមនេះគឺជាគោលបំណងទាំង៥របស់រុស្សី ដែលមានសំរាប់ពេលក្រោយដែលមើលឃើញដោយ AFP បន្ទាប់ពីធ្វើសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។
"Putin ចង់បានជ័យជំនះជានិម្មិតរូបនៃថ្ងៃជ័យជំនះជាប្រវត្តិសាស្ត្រ ទោះបីជាគាត់ត្រូវការដោយគ្មានក្តីសង្ឃឹមក្នុងខ្លួនក៏ដោយ តែគាត់ត្រូវការរូបភាពនៃជ័យជំនះមុនថ្ងៃទី៩ ខែឧសភា ដែលជាថ្ងៃដែលរុស្សីប្រារព្ធថាជា ថ្ងៃជ័យជំនះលើពួក Nazi អាល្លឺម៉ង់នៅក្នុងសង្រ្គាមលោកលើកទី២" Alexander Grinberg ដែលជាអ្នកវិភាគនៅក្នុងវិទ្យាស្ថានសំរាប់សន្តិសុខ និងយុទ្ធសាស្ត្រនៅក្នុងទីក្រុងហ្សេរុយសាឡេម។ គ្រោះថា្នក់សំរាប់មនុស្សសំខាន់ៗរបស់រុស្សី មានខ្ពស់ណាស់ បើសិនជាសង្រ្គាមនៅតែបន្តទៅទៀត លោកបានប្រាប់កាសែតអង់គ្លេសដែលចេញផ្សាយសំរាប់សប្តាហ៍ The New statesman។
ខណៈដែលកងកម្លាំងរុស្សី បានបង្ហាញនូវការចាកចេញពីទីក្រុង Kyiv និងតំបន់ដ៏ទៃទៀតក្នុងភាគខាងជើង រុស្សីមិនបានធ្វើដូចគ្នា ដោយដកខ្លួនចេញពី Mariupol ដែលជាទីក្រុងកំពង់ផែភាគខាងត្បូងឈាងខាងកើត ដែលត្រូវបានឡោមព័ទ្ធអស់ជាច្រើនសប្តាហ៍នោះទេ ក្នុងការផ្គើនទៅនឹងការស្រែករបស់អន្តរជាតិ។ ការចាប់យកទីក្រុង Mariupol វានឹងជាជំហ៊ានមួយដ៏សំខាន់សំរាប់រុស្សី ដែលបានដឹងថាជាការប្រមើលមើលក្នុងគោលបំណង និងត្រួតត្រាទឹកដីដែលតភ្ជាប់ទៅនឹងឧបទ្វីបអ៊ុយក្រែននៃ Crimea ដែលបានចាប់យកដោយរុស្សីចាប់តាំងពីឆ្នាំ២០១៤។
ទីក្រុងមូស្គូបានទទូចថា អ្នកគ្រប់គ្រងរដ្ឋដែលនិយមរស្សី គួរតែអាចមានអំណាចរដ្ឋបាលពេញដៃ ដែលជាគោលបំណងនៃសង្រ្គាមដើម្បីឲ្យរដ្ឋ ដែលបំបែកខ្លួននោះមានសិទ្ធពេញលេញក្នុងការត្រួតត្រាទឹកដី។ អ្នកជាជំនាញខាងយោធាបានកត់សំគាល់ថា រុស្សីកំពុងតែរៀបចំចាប់តាំងពីថ្ងៃទី១ ខែឧសភានេះតទៅ ដូច្នេះសង្រ្គាមនឹងមានរយៈពេលយូរ ការវាយលុកបន្តទៀតនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែអ្នកវិភាគបាននិយាយផងដែរ ថាសង្រ្គាមដ៏វែងឆ្ងាយនេះនឹងមានគ្រោះថ្នាក់ខ្លាំងណាស់ សំរាប់រុស្សីក្នុងការយកឈ្នះតាក់ទិកទ័ពព្រៃរបស់អ៊ុយក្រែន៕