មន្ត្រីអ៊ុយក្រែនបាននិយាយថា ការប្រឹងប្រែងជាថ្មីមួយកំពុងតែបានធ្វើឡើង ដើម្បីព្យាយាមនិងធានានូវការជំលៀសទាហាន ដែលកពុងតែនៅក្នុងបរិវេណរោងចក្រស្លដែក Azovstal ក្នុងទីក្រុង Mariopol DW បានឲ្យដឹងជាដំណឹងចុងក្រោយ។ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន Iryna Vereshchuck បាននិយាយថាការខិតខំប្រឹងប្រែងកំពុងតែធ្វើ ដើម្បីព្យាយាមជួយសង្រ្គោះកងកម្លាំងដែលត្រូវបានឡោមព័ទ្ធដែលកំពុងតែលាក់ខ្លួនននៅក្នុងរោងចក្រស្លដែក Azovstal ក្នុងទីក្រុង Mariopol ។ "យើងចង់ឲ្យមានកិច្ចព្រមព្រៀងចុះហត្ថលេខាអំពីរបៀបជំលៀសពី Azovstal នឹងដំណើរការ យើងបានប្រុប្រៀបរួចជាស្រេចដើម្បីចុះហត្ថលេខា។
លោកឧបនាយករដ្ឋមន្ត្រីបាននិយាយាថា វិស័យអាទិភាព គឺត្រូវការជំលៀសចេញនូវទាហ៊ានចំនួន៣៨នាក់ ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរ។ អ៊ុយក្រែនក៏មានបំណងផងដែរនឹងធ្វើការផ្លាស់ប្តូរអ្នកទោសសង្រ្គាមក្នុងវិលត្រឡប់មកវិញ ចំពោះអ្នកប្រយុទ្ធនៅ Azovstal ។ រុស្ស៊ីបានទាមទារឲ្យមានការទំលាក់អាវុធនៃទាហានអ៊ុយក្រែននៅក្នុងរោងចក្រ ដែលរហូតមកដល់ពេលនេះបដិសេធនៃការជំលៀសកងកម្លាំងដែលនៅសេសសល់។ កាលពីសប្តាហ៍មុន អ៊ុយក្រែនបាននិយាយថាស្រ្តីដែលនៅសេសសល់ កូនក្មេង នៅក្នុងរោងចក្រនិងមនុសកសចាស់បានជំលៀសចេញពីរោងចក្រ បន្ទាប់ពីបានស្ថិតនៅក្នុងការឡោមព័ទ្ធអស់ជាច្រើនសប្តាហ៍។
នៅក្នុងសុន្ទរកថានៅពេលយប់ លោកប្រធានាធិបតី Vladimir Zelensky បាននិយាយថា ការបរាជ័យរបស់ទីក្រុងមូស្គូ វាច្បាស់លាស់ណាស់សំរាប់អ្នកទាំងឡាយនៅក្នុងពិភពលោក និងចំពោះអ្នកផងទាំងពួងផងដែរ ដែលនៅតែមានទំនាក់ទំនងជាមួយពួកគេ”។ Zelensky និយាយថា "ប្រសើរជាងទទួលយកនូវការបរាជ័យ រុស្ស៊ីបានធ្វើការវាយប្រហារយតាមរយៈការផ្លោងកាំភ្លើងធំ និងមីស៊ីល។ ពួកគេជាមនុស្សកំសាកបានព្យាយាមលាក់រឿងនេះដោយនៅពីក្រោយធ្វើការបាញ់ផ្លោងកាំភ្លើងធំ មីស៊ីលនិងការវាយប្រហារតាមអាកាស"។
ពាក្យសំដីរបស់លោកប្រធានាធិបតីអ៊ុយក្រែនបានចេញមក ខណៈដែលរុស្សបានបន្តធ្វើការវាយប្រហារនៅក្នុងភាគខាងកើតតំបន់ Donbas ក្នុងអ៊ុយក្រែន។យោធាអ៊ុយក្រែនបាននិយាយថា គេបានចាប់យកមកកាន់កាប់វិញនៅទីក្រុងខ្លះ និងភូមិនៅក្នុងភាគខាងជើងឈៀងខាងកើតខាងក្រៅទីក្រុង Kharkiv ប៉ុន្តែបានទទួលស្គាល់ថាកងទ័ពរុស្សីបានទទួលជ័យជំនះផ្នែកខ្លះនៅចុងភាគខាងត្បូង។ "នៅក្នុងកន្លែងជុំវិញ Sisvierodonetsk សត្រូវបានធ្វើការវាយប្រហារមកលើ Kudryashivka និង Sievierodonetsk និងបានទទួលជោគជ័យខ្លះ អគ្គសេនាធិការអ៊ុយក្រែនបាននិយាយនៅក្នុងកិច្ចសម្ភាសប្រចាំថ្ងៃកាលពីល្ងាចថ្ងៃព្រហស្បតិ៍"៕