BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែននឹងបង្កើនល្បឿនស្ថាបនាមូលដ្ឋាននាវានៅក្នុងសមុទ្ទ Azov

ថ្ងៃអាទិត្យ, 14 ខែវិច្ឆិកា 2021 08:46  គុន ច័ន្ទរដ្ឋា

2021-11-14 08.37.36-2

Kyiv -Reuters

អ៊ុយក្រែនបាននិយាយកាលពីថ្ងៃសៅរ៍ថានឹងបង្កើនល្បឿនស្ថាបនាមូលដ្ឋាននាវានៅឯកំពង់ផែ Berdyansk ដើម្បីការពារនូវអ្វីដែលទីក្រុង Kyiv បានហៅថា ជាការប៉ុនប៉ងបន្តិចម្តងៗដោយទីក្រុង មូស្គូ ដើម្បីចាប់យកទៅកាន់កាប់នូវសមុទ្ទ Azov ដែលហូរកាត់ Crimea ដែលរុស្សីបានតរភ្ជាប់។ រដ្ឋមន្ត្រីក្រសួងការពារប្រទេសអ៊ុយក្រែនដែលទើបនឹងតែងតាំងថ្មី បានប្រកាសនូវផែនការបន្ទាប់ពីបានធ្វើដំណើរទៅកាន់ Berdyansk ដែលបន្ទាប់ពីមានការព្រមានពីលោកខាងលិចក្នុងសប្តាហ៍នេះ អំពីចលនាទ័ពរបស់រុស្សីនៅជិតព្រំប្រទល់អ៊ុយក្រែននិងលទ្ធភាពក្នុងការវាយប្រហារ។

រុស្សីបានច្រានចោលនូវការផ្តល់យោបល់ដែលបាននិយាយថា ទីក្រុងមូស្គូអាចនឹងថ្លឹងថ្លែងក្នុងការវាយប្រហារព្រមទាំងចោទប្រកាន់ទីក្រុងវ៉ាស៊ិនតោននូវសកម្មភាពឈ្លានពាននៅក្នុងសមុទ្ទខ្មៅ ជាកន្លែងដែលអាមេរិកនិងអ៊ុយក្រែនបានធ្វើសមយុទ្ធយោធាកាលពីថ្ងៃសៅរ៍។ រដ្ឋមន្ត្រី Oleksiy Reznikov បាននិយាយថា វាសំខាន់ណាស់សំរាប់អ៊ុយក្រែនក្នុងការពង្រឹងនូវមូលដ្ឋាននាវា។ "ការណែនាំដូចគ្នាត្រូវបានផ្តល់ដើម្បីពន្លឿននូវការសាងសង់មូលដ្ឋាននាវានេះ" Reznikov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍។

អ៊ុយក្រែនបានប្រកាសនូវផែនការក្នុងការករសាងមូលដ្ឋានមួយនៅ Berdyansk កាលពី២០១៨ បន្ទាប់ពីបានបាត់បង់មូលដ្ឋាននាវាយោធារបស់ខ្លួននៅឧបទ្វីប Crimea ដែលមូស្គូបានតរភ្ជាប់ក្នុងឆ្នាំ២០១៤ មុនពេលគាំទ្រក្រុមបំបែករដ្ឋដែលប្រយុទ្ធនៅអ៊ុយក្រែនខាងកើត។ មូស្គូបានចូលកាន់កាប់ច្រក Kerch ដែលជាច្រកឆ្លងកាត់ពីសមុទ្ទខ្មៅទៅកាន់សមុទ្ទ Azov ដែលជាទីតាំងកំពង់ផែ២របស់អ៊ុយក្រែន Berdyansk និង Mariupol។

នៅក្នុងសរចក្តីថ្លែងការណ៍របស់លោក , Reznikov បាននិយាយថាទង្វើររបស់រុស្សី នៅក្នុងសមុទ្ទខ្មៅនិង សមុទ្ទ Azov បានសម្រួចនូវហានិភ័យនៃសន្តិសុខនិងបង្កើតនូវការគំរាមកំហែងជាប្រព័ន្ធចំពោះការដឹកជញ្ជូនតាមនាវា ។ "បន្ទាប់ពីបានកាន់កាប់Crimeaនិងផ្នែកខ្លះនៃអ៊ុយក្រែនខាងកើត, រុស្សីកំពុងព្យាយាមកាន់កាប់សមុទ្ទAzovផងដែរ" Reznikovបាននិយាយ។ លោកប្រធានាធិបតី អ៊ុយក្រែន បានឲ្យដឹងថារុស្សីកំពុងប្រមូលផ្តុំនិងចលនាទ័ពប្រហែល១០០,០០០ នាក់នៅក្បែរព្រំប្រទលស់អ៊ុយក្រែន។


ថ្ងៃអាទិត្យ, 14 ខែវិច្ឆិកា 2021 08:46  គុន ច័ន្ទរដ្ឋា