សេចក្តីរាយការណ៍នៃឧប្បទ្ទហេតុចុងក្រោយនៅ Ayungin Shoal នៅសមុទ្ទហ្វីលីពីនខាងលិចបានបកស្រាយនូវសមត្ថភាពរបស់ចិន ដើម្បីកាន់កាប់ទីកន្លែងនោះ ទោះបីជាវាកំពុងកាន់កាប់ដោយហ្វីលីពីនតាមរយៈនាវាចាស់ទ្រុឌទ្រោមរបស់ហ្វីលីពីន BRP Sierra Madre, បើយោងទៅតាមអ្នកជំនាញខាងសមុទ្ទ។ "ការប្រឈមនេះបានបន្តនូវវត្តមានរបស់យើងនៅទីនោះ និងធ្វើឲ្យប្រាកដថា ចិនដឹងថាយើងមិនលេងសើចក្នុងការថែរក្សាវានោះទេ” Jay Batongbacal នៃសាកលមហាវិទ្យាល័យនៃវិទ្យាស្ថានហ្វីលីពីនខាងកិច្ចការសមុទ្ទ និងច្បាប់សមុទ្ទបានប្រាប់អ្នកសួរ។
ក្រសួងការបរទេសកាលពីថ្ងៃសុក្របានចោទប្រកាន់ទីក្រុងប៉េកាំងក្នុងការនេសាទខុសច្បាប់ និងរារាំងទូកហ្វីលីពីនក្នុងបេសកកម្ម ផ្តល់ភ័ស្តុភារដល់កងទ័ពរបស់ខ្លួនដែលឈរជើងនៅទីនោះ ដោយប្រើមងនេសាទនិងពោងនៅក្បែរកោះប៉ប្រះទឹក ដែលនៅក្នុងចម្ងាយប្រហែល១៩៤គ.ម. Palawan ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចខាងក្រៅរបស់ហ្វីលីពីន (EEZ) ។ ចិនគ្មានសិទ្ធដើម្បីនេសាទ ត្រួតពិនិត្យ ឬក៏ជ្រៀតជ្រែកនៅក្នុងសកម្មភាពផ្ទៃក្នុងស្របច្បាប់របស់ហ្វីលីពីននោះទេ គេបាននិយាយថា ដូចបានប្រកាសនិងបានធ្វើការតវ៉ាតាមកំណត់ទូតលើឧប្បត្តិហេតុថ្មីៗនៅក្បែរកោះប៉ប្រះទឹកនោះ។
កំណត់ទូតបានលេចចេញមកមួយថ្ងៃ បន្ទាប់ពីមានការតវ៉ាចំពោះវត្តមាននៃទូកជីវពលចិនចំនួនជាង១០០នៅជុំវិញកោះប៉ប្រះទឹក Julian Felipe ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចខាងក្រៅហ្វីលីពីនផងដែរ។ កាលពីថ្ងៃទី២២ ខែមេសា ទូកដែលដឹកភស័្តភារសំរាប់ផ្គត់ផ្គង់ដែលហែរហមដោយនាវា BRP ទៅឲ្យឆ្មាំសមុទ្ទហ្វីលីពីនត្រូវបានរារាំងដោយមងនេសាទ និងពោងដែលដាក់ដោយចិន ខណៈដែលពួកគេស្ថិតនៅក្បែរច្រកចូលខាងកើតនៃកោះប៉ប្រះទឹក Ayungin ។ នាវាឆ្មាំសមុទ្ទចិនចំនួន២គ្រឿង និងទូកជីវពលចំនួន៤មានវត្ត្មមានរួចជាស្រេចនៅទីនោះ នៅពេលដែលទូកហ្វីលីពីនបានទៅដល់ មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់បាននិយាយដោយសុំមិនបញ្ចេញឈ្មោះ។
នាវារបស់រដ្ឋាភិបាលកុម្មុយនិស្តចិន បន្ទាប់មកបានពង្រាយទូកកៅស៊ូមួយរបស់គេហើយបានបើកមកជិតនាវារបស់ហ្វីលីពីន។ “មកតាមខ្ញុំ” បុគ្គលិកចិនដែលនៅលើទូកកៅស៊ូនិយាយតាមវិទ្យុទាក់ទង ខណៈដែលពួកគេបាននាំយកនាវាហ្វីលីពីនទៅកាន់ច្រកចេញចូលទិសខាងជើងនៃកោះប៉ប្រះទឹក នាវាហ្វីលីពីនមិនអាចទៅមុខទៀតបានដោយសារតែទឹករាក់ មន្ត្រីបាននិយាយ។ នាវាហ្វីលីពីនគ្មានជម្រើស ត្រូវតែធ្វើតាមគេ បេសកកម្មនៃការផ្គត់ផ្គង់ភ័ស្តុភារក៏បានបញ្ចប់បន្ទាប់ពី២ទៅ៣ម៉ៅងក្រោយមក។ សកម្មភាពរបស់ចិនក្នុងពេលថ្មីៗនេះនៅ Ayungin Shoal វាហាក់ដូចជាការសាកល្បងចំពោះការតាំងចិត្តរបស់ហ្វីលីពីនក្នុងការការឈរជើងនៅទីនោះ៕