BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Awich ជាប់ចំំណាត់ថ្នាក់លេខ១លើ The LiFTED 50 2024

ថ្ងៃអង្គារ, 09 ខែកក្កដា 2024 10:54  BeeTube News

photo_2_2024-07-09_10-46-23

កាលពីថ្ងៃទី១៨ ខែមិថុនាកន្លងទៅនេះ ទស្សនាវដ្តី The LiFTED Asia ដ៏មានប្រជាប្រិយភាពប្រចាំតំបន់អាស៊ីបានធ្វើការចេញផ្សាយនូវបញ្ជីលេខរៀងថ្មីមួយនៃឈ្មោះសិល្បករទាំង៥០រូបដែលជា The Best Asian Hip Hop MCs នៅក្នុងតំបន់អាស៊ីសំរាប់ឆ្នាំ២០២៤នេះ។​ ដោយនៅក្នុងឆ្នាំនេះផងដែរ ក្រោមការដាក់ពិន្ទុ និងយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ ពួកគេក៏បានរកឃើញថា សិល្បករដែលសក្តិសមបំផុតឈរនៅលើតារាងកំពូលនៃបញ្ជី The LiFTED 50 2024 នេះ គឺបានទៅលើសិល្បករស្រីឆ្នើមដំបូងគេបង្អស់តែម្តង ដែលជាអ្នកនាង Awich រ៉េបផ័ររបស់ប្រទេសជប៉ុន។ 

photo_1_2024-07-09_10-46-23

ខណៈលោកវណ្ណដារបស់យើងវិញបានទទួលបានចំណាត់លេខរៀងទី១១នៅក្នុងចំណោមបញ្ជីទាំង៥០រូបនេះ ខណៈដែលកាលពីឆ្នាំមុន លោកទទួលបានរហូតដល់ចំណាត់ថ្នាក់លេខរៀងទី៦ ដែលជាសមិទ្ធផលជោគជ័យដ៏លេចធ្លោមួយ។

photo_6_2024-07-09_10-46-23

យ៉ាងណាមិញ សំរាប់នៅក្នុងឆ្នាំនេះ ថ្វីបើលោកមិនបានស្ថិតនៅក្នុងចំណោម Top 10 ប៉ុន្តែលោកបានរក្សានៅក្នុងតំណែងជួរ Top ផងដែរ ខណៈនាំមុខសិល្បករល្បីៗជាច្រើននាក់ទៀតដូចជា MC Stan របស់ឥណ្ឌាដែលឈរនៅចំណាត់ថ្នាក់លេខរៀងទី៥កាលពីឆ្នាំទៅ និងក៏ដូចជានាំមុខ Milli របស់ថៃផងដែរ។ ប៉ុន្តែនៅក្នុងឆ្នាំនេះគួរអោយកត់សំគាល់ឃើញថា សិល្បករ Top 10 ដែលនាំមុខលោកគឺរួមមាន លេខ២ JP The Wavy ដែលជារ៉េបផ័រជប៉ុន ដៃគូរបស់ Awich, លេខ៣ Divine រ៉េបផ័រឥណ្ឌា, លេខ៤ Emiway bantai រ៉េបផ័រឥណ្ឌា, លេខ៥ Ramengvrl រ៉េបផ័រឥណ្ឌូនេស៊ី, លេខ៦ Jessi រ៉េបផ័រកូរ៉េ, លេខ៧ Flow G រ៉េបផ័រហ្វីលីពីន, លេខ៨ Jay Park រ៉េបផ័រកូរ៉េ, លេខ៩ Youngohm រ៉េបផ័រថៃ និងលេខ១០ក្រុម Digi Ghetto រ៉េបផ័រ​​​ចិន។ 

photo_3_2024-07-09_10-46-23

photo_4_2024-07-09_10-46-23


 


ថ្ងៃអង្គារ, 09 ខែកក្កដា 2024 10:54  BeeTube News