BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្ស៊ីយកជ័យជម្នះលើAvdiivka,រុស្ស៊ីថែមរង្វាន់អ្នកដណ្តើមរថក្រោះអេស្តូនី,ទ័ពអ៊ុយក្រែនធ្លាក់មកប្រជុំជើងនៅរោងចក្រAvdiivka

ថ្ងៃចន្ទ, 19 ខែកុម្ភៈ 2024 11:10  BeeTube News

33-1

ឧត្តមសេនីយឯកលោក Oleksandr Syrsky អគ្គមេបញ្ជាការថ្មីរបស់អ៊ុយក្រែនបានបញ្ជាឱ្យកងកម្លាំងរបស់លោកដកថយចេញពីតំបន់ភាគខាងកើតដ៏ធ្ងន់ធ្ងរនៃទីក្រុង Avdiivka ដើម្បីជួយសង្គ្រោះជីវិតទាហានរបស់លោក។ ឧស្សាហ៍កម្មការពារជាតិរុស្ស៊ី Think Tank តាមសេចក្តីរាយការណ៍ បានដំឡើងរង្វាន់ជាសាច់ប្រាក់ សម្រាប់ការដណ្តើមបានរថក្រោះយន្តរបស់ប្រទេសអេស្តូនីប្រតិបត្តិការនៅក្នុងប្រទេសអ៊ុយក្រែនខណៈដែលរថក្រោះយន្តទាំងនេះកំពុងតែក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃនៅលើសមរភូមិ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែនបានចាកចេញពីទីក្រុង Avdiivka ហើយ និងត្រូវបានដាក់ពង្រាយនៅក្បែររោងចក្រធ្យូងថ្ម Avdiivka និងរោងចក្រថាមពលគីមី បន្ទាប់ពីអង្គភាពរុស្ស៊ីបានគ្រប់គ្រងទីក្រុងទាំងស្រុងនៅក្នុងតំបន់ Donetsk របស់អ៊ុយក្រែន។

  1. អគ្គមេបញ្ជាការថ្មីអ៊ុយក្រែនបញ្ជាទ័ពដកថយពីតំបន់ Avdiivka

យោងតាមសារព័ត៌មាន Financial Times ចុះផ្សាយថ្ងៃទី១៧ ខែកុម្ភៈបានអោយដឹងថា ឧត្តមសេនីយឯកលោក Oleksandr Syrsky អគ្គមេបញ្ជាការថ្មីរបស់អ៊ុយក្រែនបានបញ្ជាឱ្យកងកម្លាំងរបស់លោកដកថយចេញពីតំបន់ភាគខាងកើតដ៏ធ្ងន់ធ្ងរនៃទីក្រុង Avdiivka ដើម្បីជួយសង្គ្រោះជីវិតទាហានរបស់លោក។

លោក Syrsky បាននិយាយនៅលើ Facebook កាលពីថ្ងៃសៅរ៍ថា "ដោយផ្អែកលើស្ថានភាពប្រតិបត្តិការនៅជុំវិញតំបន់ Avdiivka ដើម្បីចៀសវាងការឡោមព័ទ្ធ និងការពារអាយុជីវិតរបស់ទាហាន ខ្ញុំបានសម្រេចចិត្តដកអង្គភាពរបស់យើងចេញពីទីក្រុង និងផ្លាស់ទៅការពារខ្សែជួរមុខដទៃទៀតវិញ"។

ការដកខ្លួនចេញពីទីក្រុង Avdiivka នឹងផ្តល់ឱ្យវិមានក្រឹមឡាំងនូវជ័យជំនះដ៏ធំលើសមរភូមិដំបូងរបស់ខ្លួន ចាប់តាំងពីការដណ្តើមយកទីក្រុង Bakhmut មកតាំងពីខែឧសភា ឆ្នាំ 2023។ គួរបញ្ជាក់ថាការប្រយុទ្ធដណ្តើមទីក្រុង Avdiivka បានអូសបន្លាយរយៈពេល4ខែមកហើយ ថ្វីបើទីក្រុងនេះបានស្ថិតក្នុងទីតាំងខ្សែប្រយុទ្ធចាប់តាំងពីឆ្នាំ 2014មកក៏ដោយ ។

photo_1_2024-02-19_11-02-00

 

  1. រុស្ស៊ី​ដំឡើង​រង្វាន់​​សម្រាប់​ការ​ដណ្តើមបានរថក្រោះ​យន្ត​​អេស្តូនី​នៅ​អ៊ុយក្រែន

យោងតាមសារព័ត៌មាន Defense News ចុះផ្សាយថ្ងៃទី១៦ ខែកុម្ភៈបានអោយដឹងថា ឧស្សាហ៍កម្មការពារជាតិរុស្ស៊ី Think Tank តាមសេចក្តីរាយការណ៍ បានដំឡើងរង្វាន់ជាសាច់ប្រាក់ សម្រាប់ការដណ្តើមបានរថក្រោះយន្តរបស់ប្រទេសអេស្តូនីប្រតិបត្តិការនៅក្នុងប្រទេសអ៊ុយក្រែនខណៈដែលរថក្រោះយន្តទាំងនេះកំពុងតែក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃនៅលើសមរភូមិ។

មជ្ឈមណ្ឌលសម្រាប់ការវិភាគយុទ្ធសាស្ត្រ និងបច្ចេកវិទ្យា (CAST) ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ បានប្រកាសជាលើកដំបូងក្នុងឆ្នាំ 2022 ថា រង្វាន់មួយលាន Ruble ឬប្រហែល 11,000 ដុល្លា នឹងត្រូវបានផ្តល់ឱ្យបុគ្គលិកយោធាណាដែលអាចដណ្តើមបានរថក្រោះ THeMIS របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Edge Group Milrem Robotics។ 

កាលពីថ្ងៃទី15 ខែកុម្ភៈ នាយកមជ្ឈមណ្ឌលលោក Ruslan Pukhov បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ RIA Novosti ថា រង្វាន់នឹងកើនឡើងដល់ 2 លានRuble ឬជិត $22,000 ។

photo_4_2024-02-19_11-02-00

 

  1. ​រុស្ស៊ី​ថាកងទ័ពអ៊ុយក្រែនបានដាក់ពង្រាយនៅរោងចក្រថាមពល Avdiivka

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៩ ខែកុម្ភៈបានអោយដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែនបានចាកចេញពីទីក្រុង Avdiivka ហើយ និងត្រូវបានដាក់ពង្រាយនៅក្បែររោងចក្រធ្យូងថ្ម Avdiivka និងរោងចក្រថាមពលគីមី បន្ទាប់ពីអង្គភាពរុស្ស៊ីបានគ្រប់គ្រងទីក្រុងទាំងស្រុងនៅក្នុងតំបន់ Donetsk របស់អ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយនៅក្នុងវីដេអូមួយដែលបានចេញផ្សាយនៅលើបណ្តាញ Telegram របស់ក្រសួងថា "វិធានការគឺកំពុងត្រូវបានអនុវត្តហើយដើម្បីបោសសម្អាតទីក្រុងទាំងស្រុងពីពួកយោធា និងដើម្បីរារាំងអង្គភាពអ៊ុយក្រែនដែលបានចាកចេញពីទីក្រុង ហើយត្រូវបានដាក់ពង្រាយនៅក្នុងតំបន់រោងចក្រធ្យូងថ្ម និងថាមពលគីមី Avdiivka។

photo_2_2024-02-19_11-02-00


 


ថ្ងៃចន្ទ, 19 ខែកុម្ភៈ 2024 11:10  BeeTube News