Avatar The Way of Water ត្រូវបានដឹកនាំសម្តែងឡើងដោយលោកJames Cameron និងបានមកដល់រោងកុនហើយបន្ទាប់ពីរយៈពេល១៣ឆ្នាំនៅពេលមានការបំផ្លាញការិយាល័យធ្វើការរបស់ពួកគេនៅក្នុងឆ្នាំ 2009។ Jake Sully បានរស់នៅជាមួយនឹងគ្រួសារថ្មីថ្មោងរបស់លោកដែលបានបង្កើតឡើងនៅលើឋានព្រះច័ន្ទមួយដែលស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យមានឈ្មោះថា Pandora ប៉ុន្តែនៅពេលមានការគំរាមកំហែងម្តងទៀតដើម្បីបញ្ចប់នូវអ្វីដែលពួកគេបានចាប់ផ្តើម Jake ត្រូវតែធ្វើការសហការជាមួយជាមួយនឹង Natiri នៅក្នុងក្រុមកងទ័ពនៃអំបូរជនជាតិNavi ដើម្បីការពារផ្ទះរបស់ពួកគេ។
វាគឺដូចជាប្រភេទនៃខ្សែភាពយន្តដែលអ្នកមិនតែងតែបានឃើញជាញឹកញាប់នោះទេ ហើយយើងមានពីរហើយសំរាប់ខ្សែភាពយន្តប្រភេទនេះនៅក្នុងឆ្នាំនេះ។ រវាងរឿងនេះ និង Top Gun Maverick វាពិតជាមានភាពច្នៃប្រឌិតរូបភាពវៃឆ្លាតនិងអស្ចារ្យខ្លាំងណាស់ បើនិយាយពីរឿង Avatar1 អ្នកអាចនឹងធុញទ្រាន់ពេលខ្លះនៅពេលដែល Jake Sullyក្លាយជាមនុស្សហើយអ្នកមានតែចង់អោយពួកគេត្រលប់ទៅPandora វិញ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតសំរាប់ភាពយន្តនេះគឺមានសុទ្ធតែមនុស្សពណ៌ខៀវទាំងអស់ចាប់តាំងពីដើមរឿងរហូតដល់ចប់រឿង វាពិតជាប្លែកឡូយអស្ចារ្យខ្លាំងណាស់ ហើយរឿងទី២នេះក៏អស្ចារ្យដូចរឿងទី១នៃAvatar ផងដែរ។ ចំណែកឯសាច់រឿងគឺសាមញ្ញណាស់ដែលយើងបានធ្លាប់ឃើញរឿងបែបនេះពីមុនមករួចមកហើយ ហើយនេះក៏ប្រហែលជាល្បិចទាក់ចិត្តរបស់Avatar ផងដែរ ដែលអ្នកគ្រាន់តែប្រាប់រឿងសាមញ្ញមួយហើយនរណាៗក៏ពេញចិត្ត ប្រភេទបែបការពារអ្នកដែលយើងស្រឡាញ់ហើយបន្ទាប់មកគូររឿងមួយនោះតាមដោយបច្ចេកវិទ្យាស្តង់ដាពិភពលោក ជាមួយនឹងរូបភាពទីកន្លែង និងវត្ថុដែលអ្នកមានមិនដែលឃើញពីមុនមកទេ។ James Cameron បានធ្វើអោយខ្សែភាពយន្តទាំងពីរនេះមានសារដ៏មានតម្លៃអំពីបរិស្ថានរបស់យើង។ ជាក់ស្តែងទីមួយគឺអំពីការពារព្រៃឈើរបស់យើង ហើយសំរាប់រឿងទី២នេះវិញគឺជាអំពីការការពារមហាសមុទ្ររបស់យើង ហើយប្រសិនបើមានក្មេងៗអាចទៅមើលរឿងនេះបានទៀតនឹងទទួលបានបទពិសោធន៍ថ្មីជាមួយនឹងសារប្រភេទនេះ។ នេះក៏ជាមូលហេតុដែលធ្វើអោយរឿងAvatar នេះមានភាពលេចធ្លោ គឺព្រួញមួយបាញ់បានមុំ៣ គឺរូបភាពអស្ចារ្យ រីករាយកំសាន្តទស្សនា និងតំលៃអប់រំ។
នោះពិតជាល្បិចមួយដែលអាចធ្វើអោយទស្សនិកជនជាច្រើននាក់ពេញចិត្តនូវភាពយន្តខ្នាតធំទាំងនេះបាន ពោលវាតែងតែនិយាយអំពីរឿងសាមញ្ញតែត្រូវបានបកស្រាយដោយវិធីធំ មានន័យថាឧទាហរណ៍រឿង Top Gun Maverick គឺគ្រាន់តែមានការស្លៀកពាក់រាងឡួយអស្ចារ្យប៉ុណ្ណោះតែសរុបមកនិយាយអំពីរឿងឪពុក-កូនជំនួសគ្នាដែលនេះជាអត្ថន័យស្នូលនៃរឿង ហើយសំរាប់ James Cameron វិញដើម្បីធ្វើអោយរឿងប្រភេទទាំងនេះមានភាពទាក់ទាញ គឺគ្រាន់តែត្រូវការពេលវេលាដ៏ច្រើន និងថវិកាផលិតវាតាមអ្វីដែលលោកចង់បានប៉ុណ្ណោះ។
ដូចនឹងរឿងទី១ដែរ ពួកគេទាំងអស់គ្នាបានឆ្លងកាត់រឿងរ៉ាវខុសៗគ្នា អំពីការតស៊ូ និងការលំបាក ហើយបន្ទាប់មកនៅជុំវិញចំនុចបញ្ហាមួយក៏កើតឡើងដូចទៅនឹងរឿងទី១ដែរ ដែលមានអ្វីចូលមកបំផ្លិចបំផ្លាញសន្តិភាពរបស់ពួកគេ រួចមកយើងក៏ធ្វើដំណើរមកដល់ត្រង់កន្លែង Hook ហើយមានអារម្មណ៍ចង់ធ្វើអោយអ្នកប្រព្រឹត្តទង្វើទាំងនោះទទួលផលតបស្នងរបស់ពួកគេត្រលប់ទៅវិញ។
មានតួអង្គក្មេងម្នាក់នៅក្នុងខ្សែភាពយន្តនេះគឺជាមនុស្សត្រូវបានគេបោះបង់ចោល ហើយបន្សល់ទុកតាំងពីក្នុងរឿងដើម គេត្រូវបានពួក Navi យកទៅចិញ្ចឹម។ មិនមែនថាចរិតរបស់គេគួរអោយរំខានអ្វីនោះទេ ប៉ុន្តែធ្វើអោយអ្នកទស្សនាបែរជាមិនអាចយល់ពីបំណងប្រាថ្នាពិតប្រាកដរបស់គេទៅវិញដោយម្តងគេជួយខាងក្រុមល្អ និងម្តងទៀតក៏ប្តូរទៅជួយខាងក្រុមអាក្រក់វិញ ប្តូរចុះឡើងទៅមក ដែលតួអង្គរបស់គេមានឈ្មោះថា Spider។ មានទស្សនិកមួយចំនួននៅតែចង់អោយ Avatar ស្រាយបង្ហាញពីឆន្ទៈរបស់ក្មេងនេះអោយបានច្បាស់លាស់ជាងនេះ។ អ្វីដែលគួរអោយកត់សម្គាល់មួយទៀតបន្ទាប់ពីតាមដានទស្សនាគ្រប់រសជាតិទាំងភាពតានតឹង ការប្រយុទ្ធគ្នា អាថ៌កំបាំង និងកំសត់ ទស្សនិកជនជាច្រើនច្បាស់ជាចងចាំអំពីអ្វីដែលសាច់រឿងបានបង្ហាញគឺអំពីឪពុកម្តាយនិងកូនរបស់ពួកគេ និងតួនាទីដែលពួកគេមានចំពោះគ្នា ហើយថាតើពួកគេអាចជួយអ្នកម្ខាងទៀតដោយរបៀបណា?ហើយនឹងការជួយអ្នកដទៃផងដែរ និងអ្វីដែលចងចាំមិនភ្លេចនោះគឺការនាំគ្នាជួយថែរក្សាសម្បត្តិមហាសមុទ្ររបស់យើង។