BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនស្វែងរកការគាំទ្រពីអាស៊ានបន្ទាប់ពី អាមេរិក អង់គ្លេស អូស្ត្រាលីបង្កើតកិច្ចព្រមព្រៀងសន្តិសុខថ្មី AUKUS

ថ្ងៃសៅរ៍, 25 ខែកញ្ញា 2021 14:16  Purple Fullmoon

ចិនបានខិតចូលទៅជិតប្រទេស អាស៊ាន បន្ទាប់ពីសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី បានប្រកាសនូវកិច្ចព្រមព្រៀងសន្តិសុខថ្មីដែលជារចនាបទដើម្បីប្រឆាំងទៅនឹងឥទ្ធិពលរបស់ចិននៅក្នងតំបន់។ Lou Jingsong អគ្គនាយកនៃអគ្គនាយកដ្ឋាននៃក្រសូងការបរទេសចិនផ្នែកកិច្ចការអាស៊ានបានរៀបចំឲ្យមានកិច្ចប្រជុំដាច់ដោយឡែកពីគ្នាជាមួយនឹងឯកអគ្គរដ្ឋទូតមកពីប្រទេស ហ្វីលីពីន ថៃ ម៉ាលេស៊ី និងឥណ្ឌូណេស៊ី នៅក្នុងទីក្រុងប៉េកាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីពិភាក្សារពីសម្ព័ន្ធមិត្តថ្មី AUKUS, ក្រសួងបាននិយាយកាលពីថ្ងៃសុក្រ។

photo_2021-09-25_14-06-44

អម្លុងពេលនៃកិច្ចប្រជុំ លោក Liu បាននិយាយប្រឆាំងទៅនឹង AUKUS ថាជាការងាររបស់ ក្រុមមនុស្សខូចដែលបង្កើតឲ្យមានការប្រកាន់ពូជសាសន៍និងភូមិសាស្រ្ត។ លោកបាននិយាយប្រាប់អ្នកការទូតថា "ប្រទេសខ្លះបានប្រឆាំងទៅនឹងនិន្នាការពិភពលោកហើយនិងជំហររួមរបស់អន្តរជាតិ ដោយពាក់ព័ន្ធទៅនឹងមុខសញ្ញា,មនោគមន៍វិជ្ជា,និងសម្ព័ន្ធភាពយោធា ដែលធ្វើឲ្យមានស្តង់ដា២ ព្រមទាំងបានធ្វើនូវអ្វីដែលគេចង់បាន នៅលើរឿងការមិនឲ្យមានរីកសាយភាយនូវអាវុធនុយគ្លេអ៊ែរ។ "

"ពាក្យសំដីនិងទង្វើដែលប្រកបដោយពិសពុលនិងមិនគួរទុកចិត្តនេះ មិនត្រឹមតែគាស់រំលើងនូវអនុសញ្ញាតំបន់ដែលគ្មានអាវុធនុយគ្លេអ៊ែរក្នុងអាស៊ីអគ្នេយ៍នោះទេ តែអាចជំរុញឲ្យមានការរត់ប្រណាំងខាងសព្វាវុធក្នុងតំបន់និងបង្កើតឲ្យមានភាពតានតឹងនិងការបែកបាក់។" លោកក៏បាននិយាយឆ្ពោះទៅរក អូស្ត្រាលីថាចូលចិត្តស្វែងរកមិត្តនៅខាងលិចជាជាងខាងកើត។

photo_2021-09-25_14-07-51 (1)

នៅក្រោមសម្ព័ន្ធភាពថ្មីនេះ ប្រទេសអូស្ត្រាលីអាចនឹងទទួលបាននូវបច្ចេកវិទ្យានាវាមុជទឹកដែលដើរដោយឋាមពលនុយគ្លេអ៊ែរ ពីសហរដ្ឋអាមេរិក ដែលអាចផលិតនាវាមុជទឹកដើម្បីបញ្ជូនទៅសមុទ្ទចិនខាងត្បូង ឬច្រកសមុទ្ទតៃវ៉ាន់ គីជាកាវិវត្តិន៍មួយដែលអ្នកសង្កេតការណ៍មើលឃើញថាជាការពង្រឹងនូវយុទ្ធសាស្ត្ររបស់អាមេរិកក្នុងការហុំព័ទ្ធចិន។

វាជាការកត់សំគាល់មួយផងដែរថាជាការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ អូស្ត្រាលីដែលបានព្យាយាមជាយូរមកហើយនូវការធ្វើឲ្យមានតុល្យភាពផ្នែកចំណងសន្តិសុខជាមួយអាមេរិកនិងចំណងពាណិជ្ជកម្មជាមួយចិន៕


ថ្ងៃសៅរ៍, 25 ខែកញ្ញា 2021 14:16  Purple Fullmoon