BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Audi បញ្ជាក់ថា រថយន្តជំនាន់ក្រោយរបស់ R8 នឹងប្រើអគ្គិសនីទាំងស្រុង

ថ្ងៃសុក្រ, 17 ខែធ្នូ 2021 14:01  BeeTube News

photo_2021-12-17_11-39-10c (1)

Audi មានបំណងក្នុងការបន្ត បង្កើតរថយន្តដែលមានសមត្ថភាពគួរឱ្យ ភ្ញាក់ផ្អើលមួយ ប៉ុន្តែវានឹងប្រើប្រាស់ថាមពលថ្មនៅពេល ដែលវានិយាយដល់ផ្នែក R ។ Linda Kurz ប្រធានផ្នែកទីផ្សារផលិតផលរបស់ Audi Sport បានបញ្ជាក់ជាមួយ Roadshow កាលពីថ្ងៃពុធថា រថយន្តបន្ទាប់នឹងមិនបំពាក់ម៉ាស៊ីនចំហេះខាងក្នុងនោះទេ។

បន្ទាប់ពី ប្រើថាមពលអគ្គិសនីជាមួយ E-Tron GT "បញ្ហាប្រឈមបន្ទាប់" របស់ Audi Sport នឹងក្លាយជាការងារដើម្បី "បំប្លែងផ្នែក R ហើយផ្នែក R នេះនឹងក្លាយជាថាមពល អគ្គិសនីទាំងស្រុងតែម្តង។ នេះជាការងាររបស់យើងសម្រាប់ទសវត្សរ៍បន្ទាប់។ " នេះបើយោងតាមការនិយាយរបស់នាង ។ ដើម្បីឱ្យច្បាស់នោះមិនមានន័យថា យើងនឹងទទួលបាន R8 ជំនាន់ក្រោយទៀតនោះទេ ប៉ុន្តែអ្វីដែលជំនួសរថយន្ត halo របស់ Audi Sport នឹងប្រើអគ្គិសនីទាំងស្រុងមិនថាវាត្រូវបានគេហៅថា R8 ឬក៏អត់នោះទេ។

photo_2021-12-17_11-37-02m

Linda Kurz  បានបន្ថែមថា ក្រៅពីរថយន្តដែលស្ថិតនៅក្រោមផ្នែក R រថយន្តដែលមានស្លាកសញ្ញា RS នឹងលោតចូលទៅក្នុងចរន្តអគ្គិសនី។ នៅឆ្នាំ 2026 80% នៃត្រកូល RS នឹងមានបំពាក់នូវប្រភេទអគ្គិសនីមួយចំនួន ដែលរួមមានម៉ូដែល RS-badgeged អគ្គិសនី ដែលនឹងមកដល់នាពេលខាងមុខ។ នេះមិនមែនរឿងគួរឲ្យតក់ស្លុតនោះទេ ប៉ុន្តែនៅដំណាក់កាលនេះយើងនឹងចាប់ផ្តើមឃើញរថយន្ត Audi R និងរថយន្តដែលមានស្លាកសញ្ញា RS កើតមានយ៉ាងឆាប់រហ័ស។

R8 ដូចដែលយើងដឹងហើយថា វានៅតែជាគំរូ V10 Performance ។ ហើយយីហោនេះបានលាគ្នាទៅកាន់ R8 V10 Quattro កាលពីឆ្នាំមុន។ ចំណែកឯរង្វាន់លួងចិត្តនោះ គឺអ្នកណា ដែលទិញ R8 នៅសព្វថ្ងៃនេះ ត្រូវបានគេចាត់ទុកថាមានកម្លាំងដល់ទៅ 610 សេះពោល គឺលើសពីម៉ូដែល R8 ដែលមានកម្លាំង 562 សេះ។

photo_2021-12-17_11-36-50mអត្ថបទដកស្រង់ពី Sean Szymkowski
បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃសុក្រ, 17 ខែធ្នូ 2021 14:01  BeeTube News