ការជ្រើសរើសរកទិញ ATV ២០២២ គឺមិនងាយស្រួលទេ ពីព្រោះដោយសារតែមានក្រុមហ៊ុនផលិតប្រជែងគ្នាច្រើន ភាពខុសគ្នានៃថាមពល ការបំពាក់គ្រឿងឧបករណ៍ និងបច្ចេកវិទ្យា អាចធ្វើឲ្យអតិឋិជនថ្មីពិបាកក្នុងការសម្រេចចិត្តទិញ។ ពាក្យពេញ ATV គឺ All-Terrain Vehicle មានន័យថា យានយន្តដែលមានរូបរាងដូចម៉ូតូ តែមានកង់បីឬបួនហើយដែលអាចបើកនៅលើផ្លូវពិបាកបាន។យានជំនិះកង់បួនបែបនេះអាចប្រើសម្រាប់សកម្មភាពក្រៅផ្ទះ និងសម្រាប់ធ្វើកសិកម្ម។ សម្រាប់ម៉ូដែលផ្សេងៗគ្នា វាត្រូវបានផ្តល់ជូនអាស្រ័យទៅតាមតំបន់ប្រើប្រាស់។ ដូច្នេះដើម្បីជួយឲ្យអ្នកមានភាពងាយស្រួលក្នុងការជ្រើសរើសម៉ូដែលដែលអ្នកស្រលាញ់ Admin សូមណែនាំបីម៉ូដែលល្អបំផុតសម្រាប់ឆ្នាំ ២០២២នេះ។
ម៉ូដែល Polaris Sportsman 570
Polaris គឺជាម៉ាកយីហោ ATV មួយក្នុងចំណោមម៉ាកល្បីៗបំផុត។ Sportsman ៥៧០គឺល្អឥតខ្ចោះសម្រាប់អ្នកជិះថ្មីថ្មោងដែលមិនសូវចង់បានកម្លាំងខ្លាំង។ ម៉ាស៊ីនផលិតបាន ៤៤ សេះ។ វាជួយធ្វើឲ្យយើងជិះទៅស្រួល និងស្ងាត់ បើប្រៀបធៀបទៅនឹងម៉ូដែល ខ្យូ៉បាឆឺ (cubature) ដទៃទៀត។ ការប្តូរ ពីAWD (All-Wheel Drive មានន័យថា កង់វិលម្តងទាំងអស់) ទៅ2WD (Two-Wheel Drive កង់វិលម្តងពីរ) ត្រូវបានធ្វើដោយការចុចតែម្តងប៉ុណ្ណោះ។ATV បានទទួលយ៉ាងពេញលេញនូវរង្វាស់សម្ពាធឌីជីថល ឧបករណ៍វាស់ល្បឿន ឧបករណ៍វាស់ចម្ងាយ ឧបករណ៍វាស់ស្ទង់ម៉ាស៊ីន ព្រមទាំងម៉ែត្រវាស់ដំណើរពីរ និងម៉ែត្រម៉ោងមួយ។ សូចនាករសម្រាប់ការបើកបរកង់បួន កម្រិតឥន្ធនៈ និងម៉ាស៊ីន ឃូលឹនត៍ សីតុណ្ហភាព ត្រូវបានផ្តល់ជូន។ ឧបករណ៍ភ្ជាប់ថាមពល 12V អាចឱ្យអ្នកភ្ជាប់ឧបករណ៍កម្តៅដៃនិងម្រាមដៃ។ តម្លៃនៃ ATV នៅសហរដ្ឋអាមេរិកចាប់ផ្តើមពី ៧៤៩៩ ដុល្លារ។
ម៉ូដែល Yamaha Grizzly
ម៉ូដែលនេះមានកម្ពស់ខ្ពស់ផុតពីដីជាងគេក្នុងចំណោមម៉ូដែល ATVs ទាំងអស់នៅក្នុងបញ្ជីនេះ គឺ ១២ អុីញ។មានជម្រើសច្រើនព័ណ៏និងកំណែពិសេសអាចជួយឲ្យអ្នកអាចជ្រើសរើសបានម៉ូដែលល្អបំផុតសម្រាប់ខ្លួនអ្នក។ ម៉ាស៊ីនដែលបានដំឡើងមានខ្នាតទំហំ ៦៨៦ សង់ទីមែត្រគូប។
ការបើកបរ Grizzly អាចប្តូរបាន៖ ពី 2WD ទៅ 4WD ជាមួយនឹងការរអិលមានកំណត់ និង 4WD ចាក់សោយ៉ាងជាប់។ ចង្កូតថាមពលអគ្គិសនីរបស់ Yamaha ដែលឆ្លើយតបទៅនឹងល្បឿន និងកម្លាំងបង្វិល បានដើរតួនាទីបន្ថែមទៀតជាអ្នកទប់លំនឹងក្នុងស្ថានភាពលំបាក។ សម្រាប់ម៉ូដែលនេះ មានតម្លៃចាប់ពី ១០៨៩៩ ដុល្លារឡើងទៅ៕
ម៉ូដែល Can-am Outlander
សម្រាប់ម៉ូដែលនេះ វាមានម៉ាស៊ីន V-twin ១០០០ សង់ទីម៉ែត្រគូបដែលជាម៉ាស៊ីនដ៏ពេញនិយមនិង មានកម្លាំង ៩១ សេះ។ សម្រាប់ឆ្នាំ 2022 រថយន្ត Outlander ទទួលបានការរចនាកាន់តែខ្លាំងក្លាថែមទៀត។ វាពិបាកក្នុងការពណ៌នាថាវាជា ATV កីឡាដែលមានល្បឿនលឿន ប៉ុន្តែវាអាចប្រើដើម្បីអូសទាញបានយ៉ាងងាយ។ មុខងារ Visco-4lok អនុញ្ញាតឱ្យអ្នកប្តូររវាងការបើកកង់បួន និងការបើកកង់ខាងមុខបាន។ ATV គ្រប់គ្រងភក់បានយ៉ាងល្អជាមួយនឹងការព្យួរដែលបានធ្វើបច្ចុប្បន្នភាព, winch និងកង់ដែលមានស្ថេរភាព។ វាមានភាពធន់ រឹងមាំ និងមានថាមពល។ តម្លៃរបស់វាចាប់ផ្តើមពី ១៣២៩៩ ដុល្លារឡើងទៅ។