កម្មវិធីខលចូលតាមវិទ្យុមានភាពពេញនិយមខ្លាំងត្រលប់ទៅពេលមួយទស្សវត្តន៍មុនដោយមនុស្សម្នាក់ៗអាចខលចូលមកចែករំលែករឿងរ៉ាវរបស់ពួកគេដោយមិនចាំបាច់ត្រូវទំលាយអត្តសញ្ញាណនោះឡើយ។ ជាថ្មីម្តងទៀតលោក Athika ដែលជា Co-producer របស់លោកជីដេវីតក៏បានរៀបចំកកម្មវិធី Live Stream មួយដែលមានភាពស្រដៀងគ្នាទៅនឹងគ្នានេះមានឈ្មោះថា Patron Ratyo ដើម្បីអោយទស្សនិកជនអាចធ្វើការខលចូលមកក្នុងកម្មវិធីជជែកលេងកំសាន្ត និងដោះស្រាយវិបត្តិផ្សេងៗ។កាលពីថ្ងៃទី០៨ ខែមករាកន្លងទៅនេះ លោកAthikaបានធ្វើការណែនាំនូវកម្មវិធីថ្មីស្រឡាងមួយមានឈ្មោះថា Patron Ratyo នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក។
លោក Athika បានរៀបរាប់ប្រាប់ថាវាគឺជាកម្មវិធី Call ចូលដើម្បីជជែកកម្សាន្ត និងចែករំលែកបទពិសោធន៍ជីវិត ជាពិសេសចង់អោយកម្មវិធីមួយក្លាយទៅជាកន្លែងមួយដែលអាចអោយមនុស្សទូទៅអាចរៀបរាប់រឿងរ៉ាវដែលពួកគេមិនហ៊ានបកស្រាយប្រាប់នរណាម្នាក់អោយបានដឹង។ គួរបញ្ជាក់ផងដែរកម្មវិធីនេះនឹងធ្វើការ Live នៅរៀងរាល់ថ្ងៃច័ន្ទវេលាពីម៉ោង៨ទៅម៉ោង៩យប់ដោយមានវាគ្មិនស្រស់សង្ហា៣រូបរួមទាំងលោក Athika ផងដែរ និងអាចទំនាក់ទំនងតាមលេខទូរស័ព្ទខលចូល 015 478 096។សង្កេតឃើញថាទំរង់នៃកម្មវិធីមួយនេះបើប្រៀបធៀបទៅនឹងសម័យកាលមុនឃើញថា ភាសានិយាយលេងសើចរបស់យើងមានការប្រែប្រួលទៅតាមសម័យកាលផងដែរ។ នេះសបញ្ជាក់អោយឃើញថាការផ្សារភ្ជាប់គ្នាតាមរយៈទូរស័ព្ទបង្ហាញថាសង្គមមនុស្សមានការផ្លាស់ប្តូរច្រើនវិវត្តន៍ទៅតាមសម័យកាល ទាំងរឿងរ៉ាវបញ្ហាប្លែកៗ ក៏ខុសៗគ្នាទៅសង្គមរស់នៅក្នុងកាលអាកាសនីមួយៗផងដែរ។ នេះអាចចាត់ទុកថាជាកម្មវិធី Call ចូលសម័យថ្មី និងផ្តល់រសជាតិថ្មីមួយបែបទៀតផង។