BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ដ្រូនអ៊ុយក្រែនវាយប្រហារអគារលំនៅដ្ឋានរុស្ស៊ី,អ៊ុយក្រែននៅតែអាចទទួលបានអាវុធ ATACMS, មីស៊ីលរុស្ស៊ីធ្លាក់ជិតមជ្ឈមណ្ឌលណាតូ

ថ្ងៃពុធ, 31 ខែឧសភា 2023 15:18  BeeTube News

2023-05-31 15.13.36

 

  1. ដ្រូនវាយប្រហារតំបន់លំនៅដ្ឋានទីក្រុងមូស្គូជាលើកដំបូង

យោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយថ្ងៃទី៣០ ខែឧសភាបានអោយដឹងថា មានការវាយប្រហារដោយដ្រូនមកលើទីក្រុងមូស្គូកាលពីថ្ងៃអង្គារ ដោយអ្នកនយោបាយមួយរូបបានលើកឡើងថាការវាយប្រហារនេះជាការវាយប្រហារដ៏អាក្រក់បំផុតលើរដ្ឋធានីចាប់តាំងពីសង្គ្រាមលោកលើកទី2 មក ខណៈដែលទីក្រុង Kyiv ក៏ត្រូវបានវាយប្រហារតាមអាកាសជាលើកទី 3 ផងដែរក្នុងរយៈពេល 24 ម៉ោង។

អភិបាលក្រុងមូស្គូលោក Sergei Sobyanin បាននិយាយថា មានមនុស្សពីរនាក់បានរងរបួស ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ ខណៈដែលអ្នកស្រុកមួយចំនួននៅក្នុងប្លុកផ្ទះល្វែងពីរខ្នងដែលរងការខូចខាតកំរិតស្រាល ត្រូវបានជម្លៀសចេញក្នុងរយៈពេលយ៉ាងខ្លី។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ដ្រូនចំនួន8គ្រឿងដែលត្រូវបានបញ្ជូនដោយទីក្រុង Kyiv ត្រូវបានបាញ់ទម្លាក់ ឬបង្វែរទិសដៅ ទោះបីជាឆាណែលតេលេក្រាម Baza ដែលជាឆាណែលតេលេក្រាមមានតំណភ្ជាប់ជាមួយនឹងសេវាសន្តិសុខបាននិយាយថា មានដ្រូនទាំងអស់ជាង 25 គ្រឿងបានចូលរួម។

អ្នកស្រុកនៅភាគនិរតីនៃទីក្រុងមូស្គូបាននិយាយថា ពួកគេបានឮសំឡេងផ្ទុះខ្លាំងៗ អមដោយក្លិនប្រេងសាំងនៅម៉ោងប្រហែល5ព្រឹកដល់ម៉ោង6ព្រឹក។ អ្នក​ខ្លះ​បាន​ថត​រូបដ្រូន​ត្រូវ​បាន​បាញ់​ទម្លាក់ និង​ផ្សែង​ហុយ​ឡើង​លើ​ផ្ទៃ​មេឃនៃ​ទីក្រុង​ម៉ូស្គូមូស្គូផងដែរ។

2023-05-31 15.15.30

2023-05-31 15.13.42

 

  1. Biden និយាយថាអ៊ុយក្រែននៅតែអាចទទួលបាន ATACMS

យោងតាមសារព័ត៌មាន RTចុះផ្សាយថ្ងៃទី៣០ ខែឧសភាបានអោយដឹងថា ការផ្គត់ផ្គង់កាំជ្រួច ATACMS រយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសអ៊ុយក្រែនគឺ "នៅតែស្ថិតក្នុងការដំណើរការ" នេះបើតាមប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទ។ ខណៈពេលដែលលោក Biden និងមន្ត្រីរបស់លោកពីមុនបាននិយាយថាពួកគេនឹងមិនផ្តល់អាវុធបែបនេះដល់ទីក្រុងKievនោះទេ ឥឡូវនេះពួកគេកំពុងដើរថយក្រោយនូវសេចក្តីថ្លែងការណ៍ទាំងនោះហើយ ដូចករណីរថក្រោះ Abrams និងយន្តហោះចម្បាំង F-16 ដែរ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅខាងក្រៅសេតវិមាន លោក Biden ត្រូវបានសួរថា "តើវាដល់ពេលហើយសម្រាប់ATACMSសម្រាប់អ៊ុយក្រែនមែនទេ?" ដែលលោកក៏បានឆ្លើយតបថា "វានៅតែកំពុងប្រតិបត្តិការ" ។

វាមិនច្បាស់ទេថាតើភាពងាយរងគ្រោះជាក់ស្តែងនៃកាំជ្រួចមីស៊ីល Storm Shadow ជំនួយពីអង់គ្លេសបានជះឥទ្ធិពលដល់ការសំរេចិត្តរបស់លោក Biden ខណៈដែលកាលពីឆ្នាំមុនលោកធ្លាប់បានអះអាងថាមានការបារម្ភខ្លាចអ៊ុយក្រែនប្រើប្រាស់វាយប្រហារមកលើខាងក្នុងដែនដីអធិបតេយ្យភាពរុស្ស៊ី រឺថាមិនចំនួនអាវុធទាំងនេះគ្រប់គ្រាន់នៅឡើយ។

កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រកាសថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន «កំពុងប្រឡែងលេងជាមួយភ្លើង» ហើយដោយបានបន្ថែមការគាំទ្ររបស់ពួកគេទ្វេដងចំពោះទីក្រុង Kiev។

2023-05-31 15.13.53

 

  1. កាំជ្រួចមីស៊ីលរុស្ស៊ីធ្លាក់មកជិតមជ្ឈមណ្ឌលហ្វឹកហ្វឺនណាតូនៅប៉ូឡូញ

យោងតាមសារព័ត៌មាន The New Voice of Ukraine ចុះផ្សាយថ្ងៃទី៣១ ខែឧសភាបានអោយដឹងថា វាជាបញ្ហាប្រឈមដ៏សំខាន់មួយសំរាប់សន្តិសុខដែនអាកាសរបស់អង្គការណាតូ នៅខណៈដែលធ្លាប់មានសេចក្តីរាយការណ៍មួយបានអោយដឹងថា មានកាំជ្រួចមីស៊ីលមួយត្រូវបានធ្វើដំណើរធ្លាក់មកលើទឹកដីប្រទេសប៉ូឡូញកាលពីខែធ្នូ ឆ្នាំ2022 កន្លងទៅនេះ និងបានចុះចតមកលើព្រៃក្បែរមជ្ឈមណ្ឌលហ្វឹកហ្វឺនអង្គការណាតូ។

ខណៈពេលដែលរដ្ឋាភិបាលប៉ូឡូញបានបដិសេធមិនកំណត់អត្តសញ្ញាណនៃកំទេចកំទីមួយនេះដែលកំពុងតែរង់ចាំការស៊ើបអង្កេត អ្នកវិភាគសន្តិសុខនិងមន្ត្រីលោកខាងលិចជឿថា វាជាមីស៊ីលរុស្សី Kh-55 ដែលប្រើដើម្បីបំភ័ន្តប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។

តំណាងណាតូម្នាក់បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ប៉ុន្តែបានបញ្ជាក់ថាលោក Duda បាននិយាយជាមួយអគ្គលេខាធិការលោក Jens Stoltenberg បន្ទាប់ពីកំទេចកំទីនេះត្រូវបានរកឃើញ។

មន្ត្រីរូបនេះបាននិយាយថា "អង្គការណាតូនៅតែបន្តត្រួតពិនិត្យប្រព័ន្ធការពារដែនអាកាស និងមីស៊ីលរបស់ពួកយើង ដើម្បីធានាបាននូវការរារាំង និងការការពារសម្រាប់សមាជិកសម្ព័ន្ធមិត្តទាំងអស់"។

បន្ទាប់មករដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Mariusz Błaszczak ទើបតែបានបញ្ជាក់កាលពីថ្ងៃទី 11 ខែឧសភាថ្មីៗនេះថា វត្ថុនោះពិតជាមីស៊ីលរុស្ស៊ីមែន ដែលបានធ្លាក់នៅជិតទីក្រុង Bydgoszcz កាលពីថ្ងៃទី16 ខែធ្នូ ឆ្នាំ2022។ នៅថ្ងៃនោះ ទីក្រុងមូស្គូបានបើកការវាយប្រហារដ៏ធំលើអ៊ុយក្រែន ដោយបានបាញ់កាំជ្រួចមីស៊ីលចំនួន 74 គ្រឿង។

2023-05-31 15.13.48




 


ថ្ងៃពុធ, 31 ខែឧសភា 2023 15:18  BeeTube News