BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានជាតិ

ផ្នែកវប្បធម៌ ត្រៀមរួចហើយដើម្បីធ្វើជាម្ចាស់ផ្ទះនៃមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប អមកិច្ចប្រជុំ ASEM13 នៅចុងខែនេះ

ថ្ងៃអង្គារ, 16 ខែវិច្ឆិកា 2021 16:19  មានជ័យ

photo_2021-11-16_15-53-43am

 កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)  នៅថ្ងៃទី ២៥-២៦ ខែវិច្ឆិកា  ឆ្នាំ ២០២១ ខាងមុខ  ហើយបើតាមគម្រោងកិច្ចប្រជុំកំពូលនេះ  គ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២០  ប៉ុន្តែដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ កិច្ចប្រជុំដ៏ធំនេះ ក៏ត្រូវបានពន្យាពេល រហូតមក ។ 

ក្នុងឱកាសកិច្ចប្រជុំនោះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន សហការជាមួយសហភាពអឺរ៉ុប (EU) និងមូលនិធិអាស៊ី អឺរ៉ុប (ASEF)  រៀបចំមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ដែលជាព្រឹតិ្តការណ៍អមផ្លូវការមួយក្នុងចំណោមព្រឹតិ្តការណ៍ អមផ្សេងៗទៀត នៃ ASEM13 ដើម្បីបង្ហាញ ពីភាពចម្រុះនៃវប្បធម៌ និងការផ្លាស់ប្តូរសិល្បៈរវាងអាស៊ី និងអឺរ៉ុប។

នៅក្នុងសនិ្នសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទ នេះ  ស្តីពីមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ក្រោមប្រធានបទ “អាស៊ី និង អឺរ៉ុប៖ ចំណងវប្បធម៌” “Asia and Europe: Cultures Connect” លោក គឹម ពីនន់ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំមហោ ស្រពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា  ការច្នៃប្រឌិត និងភាពចម្រុះ នៃវប្បធម៌អាស៊ី និងអឺរ៉ុប ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅក្នុងមហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប ជាមួយនឹងសិល្បៈទស្សនីយ ភាពច្រើនទម្រង់ ការតាំងពិព័រណ៍ ការចាក់បញ្ចាំងខ្សែភាពយន្ត និងកិច្ចពិភាក្សា។ លោកថា តាមរយៈតន្រ្តី របាំ ល្ខោន អក្សរសិល្ប៍ ស្ថាបត្យកម្ម វិចិត្រសិល្បៈ និងភាពយន្ត បាន នាំមកនូវកិច្ចសន្ទនាកាន់តែប្រសើរឡើង រវាងប្រទេសដែលជាដៃគូរទាំង៥១ នៅអាស៊ី និងអឺរ៉ុប ។

ចំណែក លោក ទិហាមៀ ហ្ស៊ីកា អនុប្រធានបេសកកម្មការទូត ប្រធានផ្នែកកិច្ចការនយោបាយ និងព័ត៌មាន នៃប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជាបានថ្លែងថា ព្រឹត្តិការណ៍មហោស្រពនេះ គឺជាការរឹតចំណងនូវសាមគ្គីភាពរវាង ប្រទេស នៃទ្វីបទាំងពីរ ដែលជម្រុញឲ្យ កិច្ចសហប្រតិបតិ្តការកាន់តែ មានភាពប្រសើរឡើងរវាងប្រជាជននៃទ្វីបទាំងពីរ។  

សូមបញ្ជាក់ផងដែរថា  សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពកំណត់ យកថ្ងៃទី ២៥-២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខ ដើម្បី រៀបចំ កិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុប លើក ទី ១៣ (ASEM13) ។ កិច្ចប្រជុំអាស៊ី-អឺរ៉ុប គឺជាវេទិកាសន្ទនា ដែលមានគោលដៅជំរុញនិងលើកស្ទួយកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសនៅអាស៊ីនិងអឺរ៉ុប ដែលឈរលើគោលការណ៍ស្មើភាពគ្នា និងដើម្បីប្រយោជន៍រួម។ សមាជិកនៃវេទិកានេះ មានប្រទេសអាស៊ី និងអឺរ៉ុបសរុបទាំងអស់ ៥១ បូកជាមួយលេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុប។ 

photo_2021-11-16_15-53-41am

 លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិធ្លាប់បាន បញ្ជាក់ថា កម្ពុជាក៏នឹង រៀបចំព្រឹត្តិការណ៍ ក្រៅកិច្ចប្រជុំ កំពូលចំនួន ០៧ រួមមាន៖
ទី១, កិច្ចប្រជុំ ភាពជាដៃគូសភា អាស៊ី - អឺរ៉ុប 
ទី២,  វេទិកាសេដ្ឋកិច្ច និងធុរកិច្ច អាស៊ី - អឺរ៉ុប 
ទី៣,  កិច្ចប្រជុំ កំពូលថ្នាក់ដឹកនាំវ័យក្មេងមូលនិធិ អាស៊ី - អឺរ៉ុប 
ទី៤,   វេទិកា តុមូលនិពន្ធនាយកមូលនិធិ អាស៊ី - អឺរ៉ុប 
ទី៥,   វេទិកាការងារ អាស៊ី - អឺរ៉ុប 
ទី៦,  វេទិកាប្រជាជន អាស៊ី - អឺរ៉ុប  និង
ទី៧,   មហោស្រព វប្បធម៌កិច្ចប្រជុំ អាស៊ី - អឺរ៉ុប ។  

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន   បញ្ជាក់ថា  នេះគឺជាលើកទី១ ហើយតាំងពីឆ្នាំ ១៩៩៦ មក  ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ដែលរៀបចំធ្វើ ២ ឆ្នាំម្តង ។ កិច្ចប្រជុំនេះគឺជា ការបើកផ្លូវឲ្យមានជំនួបពិភាក្សាក្នុងក្របខ័ណ្ឌតំបន់និង សកលលោកទាំងមូល រួមមាន ទាំងបញ្ហានយោបាយការទូតការអភិវឌ្ឍបរិស្ថាន អាកាសធាតុការលើកកម្ពស់ សមភាព ស្ត្រីនិងកុមារី ការផ្សារភ្ជាប់ទំនាក់ទំនងរវាងអាស៊ី និងអឺរុប សន្តិសុខ ការទប់ស្កាត់ ភេរវកម្ម ជនអន្តោប្រវេសន៍ សេដ្ឋកិច្ច ការវិនិយោគ ទេសចរណ៍ និង បច្ចេកវិទ្យា ព័ត៌មានវិទ្យា ជាដើម ៕ (មានជ័យ)

photo_2021-11-16_15-53-42am

 

photo_2021-11-16_15-53-42asm

 

photo_2021-11-16_15-53-42asdm

 

photo_2021-11-16_15-53-42asdfm

 

photo_2021-11-16_15-53-44am


 


ថ្ងៃអង្គារ, 16 ខែវិច្ឆិកា 2021 16:19  មានជ័យ