BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វណ្ណដានឹងអញ្ចើញចូលរួមសម្តែងនៅក្នុងកម្មវិធី ASEAN Music Showcase Festival នៅឯប្រទេសសឹង្ហបុរី នាខែក្រោយនេះ

ថ្ងៃពុធ, 10 ខែសីហា 2022 11:34  BeeTube News

 

297476122_607276794084804_1514361022924589533_n

AMSរឺ Asean Music Showcase Festivalគឺជាកម្មវិធីមួយដែលត្រូវរៀបចំជូនដើម្បីអោយសិល្បករនៅក្នុងអាស៊ីអាគ្នេយ៍អាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រអន្តរជាតិ ជាពិសេសមានឳកាសទូលំទូលាយភ្ជាប់ទំនាក់ទំនងការងារសិល្បៈជាមួយបណ្តាក្រុមហ៊ុនអន្តរជាតិ។ កម្មវិធីនេះធ្លាប់រៀបចំធ្វើឡើង២ឆ្នាំរួចមកហើយ ដោយជាការថតទុកការសម្តែងសំរាប់អ្នកសិល្បៈដើម្បីចាក់ផ្សាយអនឡាញ។កាលពីឆ្នាំទៅមិញ លោកវណ្ណដាជាសិល្បករមួយរូបតំណាងអោយប្រទេសកម្ពុជាត្រូវបានអញ្ជើញចូលរួមកម្មវិធីមួយនេះ ហើយលោកក៏បានរៀបចំការសម្តែងថតទុកមួយជាលក្ខណៈShowCaseសំរាប់កម្មវិធី និងបានផ្សាយចេញផងដែរនៅក្នុងឆាណែលយូធូបរបស់លោក។ នៅក្នុងការសម្តែង Showcase មួយនេាះ លោកវណ្ណដាបានធ្វើការសម្តែងនូវបទចំរៀងរបស់លោកចំនួន៦បទរួមមានIfIdie,Catch me if you can, Hotboy, You’re already dead,QueenBee និង Time to Rise ដោយមានការចូលរួមសម្តែងពីភ្ញៀវកិត្តិយស៣រូបផ្សេងទៀតផងដែរគឺលោក Vanthan, Omens Radio និងYCN Rakhie។  

image-4

នៅក្នុងឆ្នាំ២០២២ នេះ កម្មវិធីនឹងមានរៀបចំធ្វើឡើងនៅក្នុងថ្ងៃដដែល ទី១០ដល់ទី១១ ខែកញ្ញាខាងមុខនេះ ក៏ប៉ុន្តែមិនមែនជាការថតសម្តែងទុកផ្សាយដូចឆ្នាំទៅមុនៗទេ តែសិល្បករនឹងអញ្ជើញមកសម្តែងផ្ទាល់តែម្តង។ នៅក្នុងAsean Music Show Case Festival ឆ្នាំ២០២២ នេះ នឹងធ្វើឡើងនៅប្រទេសសឹង្ហបុរី នៅក្នុងទឹកដីឧទ្យានវប្បធម៌អាស៊ាន8.5ហិចតា ដែលមានឈ្មេាះថាHawParVilla។ សិល្បករអញ្ជើញចូលរួមនៅក្នុងឆ្នាំនេះផងដែររួមមានមកពីបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ ប្រទេសតៃវ៉ាន់ ហើយនិងប្រទេសឥណ្ឌា។ ចំនែកសំបុត្រចូលរួមទស្សនាមាន Day Ticket តំលៃ$៣៥ Day Ticket (Package) តំលៃ$៦០ និង Day Ticket (Students orseniors)តំលៃ$៤០។ ជាថ្មីម្តងទៀតលោកវណ្ណដាក៏ត្រូវបានអញ្ជើញចូលរួមនៅក្នុងឆ្នាំនេះផងដែរ ដំណឹងមួយនេះកាន់តែធ្វើអោយអ្នកគាំទ្ររបស់លោកពុះកញ្ច្រោលចង់ដឹងការសម្តែងផ្ទាល់របស់លោកនឹងរំភើបបែបណាខ្លះ ហើយនឹងមានភ្ញៀវកិត្តិយសពិសេសណាខ្លះអាចចូលរួមសម្តែងជាមួយលោកដែរ?តេាះទស្សនិកជនទាំងអស់គ្នាធ្វើការខមមែនមួយមកចង់អោយលោកវណ្ណដាសម្តែងជាមួយសិល្បករណាខ្លះ ហើយសម្តែងបទអ្វីខ្លះ? ជួយប្រាប់អេដមីនផង។

 


ថ្ងៃពុធ, 10 ខែសីហា 2022 11:34  BeeTube News