BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Arnold Schwarzenegger ជាប់ពាក់ព័ន្ធនឹងករណីរថយន្តបុកគ្នានៅ Los Angeles

ថ្ងៃចន្ទ, 24 ខែមករា 2022 16:22  BeeTube News

_122945629_crashreutesr (1)

តារាសម្តែង Arnold Schwarzenegger បានជួបគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង Los Angeles ។ ប៉ូលីសទីក្រុង Los Angeles បាននិយាយថា ស្ត្រីម្នាក់បានរងរបួសនៅក្នុងករណីរថយន្តគ្រឿងបុកគ្នាចំនួន ៤គ្រឿង ដែលបានកើតឡើងកាលពីរសៀលថ្ងៃសុក្រ។

រូបថតពីកន្លែងកើតហេតុបានបង្ហាញរថយន្តប្រភេទ SUV ដ៏ធំមួយនៅលើរថយន្តបីផ្សេងទៀតនៅផ្លូវប្រសព្វក្បែរផ្ទះរបស់តារាសម្តែងរូបនេះនៅក្នុងសង្កាត់ Brentwood ។ សមត្ថកិច្ច​បាន​បន្ត​ថា ពុំ​មាន​ការ​ចាប់​ខ្លួន​ និង​ការ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន និង​គ្រឿង​ស្រវឹងនោះទេ។

អតីតអ្នកនាំពាក្យរបស់អភិបាលរដ្ឋកាលីហ្វ័រញ៉ា បានបញ្ជាក់ប្រាប់កាសែត Los Angeles Times ថា គាត់បានបើករថយន្ត SUV នៅពេលដែលឧបទ្ទវហេតុកើតឡើង ប៉ុន្តែមិនមានរបួសអ្វីនោះទេ។ រូបថត​ក្រោយ​គ្រោះថ្នាក់​បាន​បង្ហាញ​តារាសម្តែងអាយុ ៧៤ ឆ្នាំ​ម្នាក់​នេះ ​ឈរ​នៅ​ម្ខាង​ផ្លូវ​និយាយ​ជាមួយ​អ្នក​បើក​បរ និង​ប៉ូលីស​ផ្សេង​ទៀត។

របាយការណ៍របស់ប៉ូលីសដែលបានមើលឃើញដោយ CBS Los Angeles បាននិយាយថា លោក Schwarzenegger "នៅជិតផ្លូវប្រសព្វនៃមហាវិថី Sunset និង Allenford Avenue នៅពេលដែលការប៉ះទង្គិចបានកើតឡើងជាមួយរថយន្ត Prius ពណ៌ក្រហមកំពុងបត់ចូល ខណៈដែលវាបន្តឆ្លងកាត់សញ្ញាភ្លើងក្រហមដើម្បីបត់ឆ្វេង។" និងបាន​បន្ថែម​ថា រថយន្ត SUV នេះ​កិន​ពីលើ​រថយន្ត Prius ពណ៌​ក្រហម ហើយ​បន្ទាប់​មក​បាន​ទៅ​បុកនឹង​រថយន្ត​ពីរ​ផ្សេង​ទៀត។

គេហទំព័រសារព័ត៌មាន TMZ បានរាយការណ៍ថា ស្ត្រីដែលបើករថយន្ត Prius បានរងរបួសក្បាល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែរបួសរបស់នាងមិនត្រូវបានគេគិតថា គំរាមកំហែងដល់អាយុជីវិតនោះទេ។ អ្នកតំណាងម្នាក់បានប្រាប់ទស្សនាវដ្តី PEOPLE ថា "គាត់មិនអីទេ ការព្រួយបារម្ភតែមួយគត់របស់គាត់នៅពេលនេះគឺសម្រាប់ស្ត្រីដែលរងរបួស"៕

_122941233_gettyimages-1195526310

អត្ថបទដកស្រង់ពី BBC

បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃចន្ទ, 24 ខែមករា 2022 16:22  BeeTube News