BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

យ៉ាងហោចណាស់ទាហាន Armenia ៤៩ស្លាប់ក្នុងការប្រយុទ្ធថ្មីៗជាមួយAzerbaijan

ថ្ងៃអង្គារ, 13 ខែកញ្ញា 2022 16:16  គុន ច័ន្ទរដ្ឋា

Screen Shot 2022-09-13 at 4.13.03 PM (1)

Rferl-

Armenia បានបាត់បង់ជីវិតទាហានយ៉ាងហោចណាស់៤៩នាក់នៅក្នុងការប៉ះទង្គិចគ្នាជាចុងក្រោយតាមព្រំប្រទល់ជាមួយ Azerbaijan កាលពីព្រឹកថ្ងៃទី១៣ខែកញ្ញា នាយករដ្ឋមន្ត្រី Nikol Pashinian បាននិយាយ នៅចំពេលដែលមានការអំពាវនាវឲ្យមានការឈប់បាញ់គ្នាជាបន្ទាន់នៃអរិភាពរវាងប្រទេសទាំង២។ វាមានការប្រយុទ្ធគ្នាជាញឹកញ៉យនៅតាមព្រំប្រទល់រូមគ្នារវាងប្រទេសទាំង២ចាប់តាំងពីចុងឆ្នាំ២០២០ រវាងទីក្រុង Yeveran និងទីក្រុង Baku នៅលើរឿងតំបន់ដែលបំបែកខ្លួន Nagornno -Karabakh ។ ប្រទេសទាំង២ បានដាក់ការស្តីបន្ទាសគ្នាទៅវិញទៅមករវាង Armenia និង Azerbaijan លើការកើនឡើងកំដៅជាចុងក្រោយនៅក្នុងជម្លោះដែលមានរយៈពេលជាច្រើនទស្សវត្យរ៍រវាងប្រទេសលើរឿង Nagorno- Karabakh។

នៅក្នុងការថ្លែងសុន្ទរកថាទៅកាន់សភា Armenia, Pashinian បាននិយាយថា ទីក្រុង Baku បានវាយប្រហារមកលើទីតាំង Armenia ទាំងកណ្តាលយប់និងថាការប្រយុទ្ធបានកំពុងបន្ត។ "សំរាប់ពេលនេះយើងមានទាហាន៤៩នាកបានស្លាប់ និងជាអកុសលវាមិនមែនជាតួរលេខចុងក្រោយទេ" Pashinian បានប្រាប់សភា។ ក្នុងពេលថ្មីៗនេះក្រសួងការពារជាតិ Azerbaijan បាននិយាយថាកងកម្លាំងរបស់គេបានឆ្លើយតបទៅនឹងការបង្ករហេតុរបស់ Armenia និងបានប្រកែកនូវអំណះអំណាងថា គេបានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័នស៊ីវិល។ "កងទ័ព Azerbaijan បានកំពុងតែកំណត់នូវជំហាននៃមុខព្រួញធ្វើអព្យាក្រឹតកម្មទៅលើទីតាំងនៃការវាយប្រហារ Armenia" ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍។ មានការបាត់បង់ជីវិតនៃសេវាកររបស់ Azerbaijan ផងដែរ ក្រសួងបាននិយាយដោយមិនបញ្ចេញនូវតួរលេខ។

កាលពីថ្ងៃទី១៣ ខែកញ្ញា Pashinian បានទូរស័ព្ទទៅកាន់មេដឹកនាំពិភពលោកដើម្បីសុំនូវប្រតិកម្មមួយឲ្យបានគ្រប់គ្រាន់ការិយាល័យរបស់លោកបាននិយាយ។  Pashinian បានទូរស័ព្ទទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken  លោកប្រធានាធិបតីបារាំង Emmanuel Macron និងលោកប្រធានាធិបតី Vladimir Putin ។ ក្រសួងការពារជាតិ Armenian ក៏បាននិយាយផងដែរថារដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សីនិង Armenia បាននិយាយតាមទូរស័ព្ទកាលពីថ្ងៃទី១៣និងបានព្រមព្រៀងនិងចាត់វិធានការណ៍ឲ្យមានស្ថិរភាពនៅតាមព្រំប្រទល់។ ថ្មីៗនេះ Blinken នៅក្នុងសេចក្តីថ្លែងការណ៍មួយបានអំពាវនាវឲ្យបញ្ចប់នូវទំនាស់និងបានបញ្ចេញនូវកង្វល់យ៉ាងជ្រាលជ្រៅរបស់ទីក្រុង Washington ទៅលើស្ថានការណ៍នេះ។

"ដូចយើងបានបញ្ជាក់ច្បាស់ជាយូរមកហើយថា វានឹងមិនមានដំណោះស្រាយយោធានៅក្នុងទំនាស់នោះទេ" Blinken និយាយនៅក្នុងសេចក្តីថ្លែងការណ៍ "យើងជំរុញឲ្យមានការបញ្ចប់នូវអរិភាពយោធាជាបន្ទាន់"។ ទួរគីដែលជាសម្ព័ន្ធមិត្តប្រពៃណីរបស់ Azerbaijan បានដាក់ការស្តីបន្ទាសចំពោះការប៉ះទង្គិចជាចុងក្រោយទៅលើ Armenia ដោយជម្រុញឲ្យទីក្រុង Yeveran ឲ្យឈប់បង្ករហេតុប្រឆាំងទៅនឹងទីក្រុង Baku។ "Armenia ត្រូវតែបញ្ឈប់នូវការបង្ករហេតុនិងផ្តោតការយកចិត្តទុកដាក់ទៅលើសន្តិភាពនិងការចរចារនិងកិច្ចសហប្រតិបត្តិការណ៍ជាមួយនឹង Azerbaijan" រដ្ឋ្មន្ត្រីក្រសួងការបរទេស Mevlut Cavusoglu បាន Twetted បន្ទាប់ពីសន្ទនាតាមទូរស័ព្ទជាមួយនឹងសមភាគី Azerbaijan។


ថ្ងៃអង្គារ, 13 ខែកញ្ញា 2022 16:16  គុន ច័ន្ទរដ្ឋា