BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home វេទិកាជោគជ័យ

“ការយកឈ្នះលើជំងឺធ្លាក់ទឹកចិត្ត  និងជំងឺថប់អារម្មណ៍ ធ្វើឱ្យអ្នកកាន់តែរឹងមាំ” Ariana Grande

ថ្ងៃសៅរ៍, 12 ខែកុម្ភៈ 2022 16:42  BeeTube News

តារាល្បីៗជាច្រើននៅលើពិភពលោកតែងតែជួបនូវបញ្ហាជាច្រើន ជាពិសេសជំងឺធ្លាក់ទឹកចិត្ត។ ពួកគេតែងតែមានវិធីផ្សេងៗគ្នាដើម្បីយកឈ្នះលើវា។ ដូច្នេះហើយ តោះមកស្វែងយល់ពីរបៀបដែលតារាចម្រៀងស្រីម្នាក់ ដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅលើសកលលោក យកឈ្នះលើជំងឺមួយនេះ។

ជាច្រើនឆ្នាំមកនេះ អារីអាណា ក្រេនដេ (Ariana Grande) បានបើកចំហយ៉ាងខ្លាំងអំពីការប្រយុទ្ធជាមួយនឹងសុខភាពផ្លូវចិត្តរបស់នាង ក្រោយពេលការប្រគុំតន្ត្រីរបស់នាងនៅ មែនឆែសស្ទើរ ប្រាយ (Manchester Pride) ដែលទទួលរងការវាយប្រហារពីភេរវកម្ម។ ការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ ជំងឺថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត បានក្លាយជាផ្នែកមួយដ៏ធំនៃជីវិតរបស់នាង។ ក្នុងឆ្នាំ 2018 នាងបានឈ្នះពានរង្វាន់ “វូមែន អ័វ ដឹ យា” "Woman of the Year" នៅក្នុងផ្នែកតន្ត្រី ហើយសុន្ទរកថារបស់នាងបានបង្ហាញឲ្យយើងដឹងថា ពេលខ្លះជីវិតនឹងមិនល្អឥតខ្ចោះនៅគ្រប់វិស័យនោះទេ ហើយវានឹងមិនអីទេ។

photo_2022-02-12_16-59-56

“ខ្ញុំយល់ថា វាគួរឱ្យចាប់អារម្មណ៍ដែលថា នេះគឺជាឆ្នាំដ៏ល្អបំផុតមួយនៃអាជីពរបស់ខ្ញុំ និងជាឆ្នាំដែលអាក្រក់បំផុតក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំមិននិយាយបែបនេះដើម្បីទទួលបានការអាណិតអាសូរនោះទេ ខ្ញុំគ្រាន់តែនិយាយពីវា ព្រោះខ្ញុំគិតថា មានមនុស្សជាច្រើននឹងសម្លឹងមើលនរណាម្នាក់នៅក្នុងស្ថានភាពដូចខ្ញុំឥឡូវនេះ ហើយពួកគេគិតថា នាងពិតជារៀបចំចិត្តគំនិតរបស់នាងបាន , នាងពិតជាកំពុងធ្វើអ្វីមួយទៅលើវា, នាងអាចគ្រប់គ្រងវាបានទាំងអស់។ ហើយខ្ញុំពិតជាអាចធ្វើបានមែន ប៉ុន្តែបើគិតដល់ជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំទៅ ខ្ញុំពិតជាមិនដឹងថា ខ្ញុំកំពុងធ្វើអ្វីនោះទេ។ ដូច្នេះហើយវាជារឿងដ៏រញ៉េរញៃខ្លាំងបំផុត”។

អារីអាណា ក្រេនដេ (Ariana Grande) បានតស៊ូនឹងជំងឺថប់បារម្ភអស់ជាច្រើនឆ្នាំមកហើយ ដូចពួកយើងភាគច្រើនដែរ នៅពេលអ្នកទទួលរងពីវាក្នុងរយៈពេលយូរ អ្នកនឹងស៊ាំនឹងអារម្មណ៍នោះ ដែលបណ្តាលឲ្យអ្នកមិនប្រាកដថា ស្ថានភាពផ្លូវចិត្តធម្មតារបស់អ្នកមានលក្ខណៈអ្វីទៀតទេ។

"ខ្ញុំមិនដែលបើកចំហរអំពីវាពីមុនមកទេ ព្រោះខ្ញុំគិតថា នេះគឺជាជីវិតដែលត្រូវទទួលរងនូវអារម្មណ៍បែបនេះ"។
ជីវិតរបស់អ្នកមានឡើង មានចុះ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺត្រូវចាំថា អ្នកមិនមែនតែជាមនុស្សតែម្នាក់ដែលមានវានោះទេ មនុស្សគ្រប់គ្នាមានវា ដូច្នេះព្យាយាមនិយាយជាមួយមនុស្សជាទីស្រលាញ់របស់អ្នក ភ្ជាប់ទំនាក់ទនងជាមួយមនុស្សខាងក្រៅ ជាពិសេសមិត្តរបស់អ្នកតាមអ៊ីនធឺណិត ដូចជាការទាក់ទងគ្នាទៅវិញទៅមក។ មានមនុស្សច្រើនណាស់ ដែលមានអារម្មណ៍បែបនេះ ដូច្នេះវាពិតជាអាចសម្រាលទុក្ខរបស់ពួកគេកុំឲ្យមានភាពភ័យខ្លាចក្នុងការទាក់ទងមនុស្សផ្សេងទៀតហើយនិយាយពីរឿងនោះ។ មនុស្សជាច្រើនដែល តស៊ូនឹងជំងឺធ្លាក់ទឹកចិត្ត និងជំងឺថប់បារម្ភ មានអារម្មណ៍ថាពួកគេមានកំហុសដ៏ធំមួយដោយសារវា។

photo_2022-02-12_16-59-47

“វាមានអារម្មណ៍ថាល្ងីល្ងើ ព្រោះខ្ញុំមានអារម្មណ៍ថា ខ្ញុំជាមនុស្សស្រីដែលសំណាងបំផុតនៅលើពិភពលោក ដូច្នេះខ្ញុំស្ទើរតែមានអារម្មណ៍ខុសឆ្គងដែលខ្ញុំមានជំងឺនេះ។ វានៅក្នុងខួរក្បាលរបស់អ្នក ហើយវាមានកម្លាំងខ្លាំងណាស់។ មិនថាមានរឿងល្អច្រើនប៉ុណ្ណាទេ វាអាចផ្លាស់ប្តូរ បានទាំងស្រុង។ ដូច្នេះវាត្រូវការការខិតខំប្រឹងប្រែង ការអនុវត្ត ការព្យាបាល ការថែទាំខ្លួនឯង និងក្តីស្រឡាញ់ឲ្យបានច្រើន»។

អ្នកត្រូវដឹងថា ជំងឺធ្លាក់ទឹកចិត្ត និងជំងឺថប់បារម្ភ មិនមែនជាអ្វីដែលអ្នកគួរតែមានអារម្មណ៍ខ្មាស់អៀន ឬមានកំហុសចំពោះវានោះទេ។ ហើយអ្នកក៏មិនគួរបន្ទោសខ្លួនឯងដែរ ព្រោះមានមនុស្សជាច្រើនដែលមានអារម្មណ៍បែបនេះ សូមព្យាយាមឈប់គិតថា អ្នកមានកំហុសទៀតទៅ ហើយផ្តោតទៅលើភាពប្រសើរឡើងក្នុងជីវិត ព្រោះអ្នកជាមនុស្សសំខាន់បំផុត។ ហើយការមានជីវិតវិជ្ជមាន គឺសំខាន់ជាងអារម្មណ៍ ដែលមានកំហុសឆ្គង។ ហើយត្រូវចាំថា វាមិនមែនជាកំហុសរបស់អ្នកទេ អ្នកនឹងមិនអាចធ្វើល្អចំពោះអ្នកដ៏ទៃក្នុងជីវិតរបស់អ្នកទេ ប្រសិនបើអ្នកមិនថែរក្សាខ្លួនអ្នកជាមុន។ ការ ថែ ទាំ ខ្លួន ឯង មិន មែន ជា រឿង អាត្មានិយម ទេ វា ជា ការ ចាំ បាច់។ អ្នកគួរតែក្រោកឡើង ហើយនិយាយអំពីវា។ គ្មានអ្វីដែលត្រូវខ្មាស់អៀនទេ។ សុខភាពផ្លូវចិត្តរបស់អ្នកគឺសំខាន់ជាងអ្វីៗទាំងអស់។
“និយាយដោយស្មោះត្រង់ ការព្យាបាលបានជួយសង្គ្រោះជីវិតខ្ញុំជាច្រើនដងមកហើយ។ ប្រសិនបើអ្នកខ្លាចក្នុងការសុំជំនួយ កុំគិតបែបនេះអី។ អ្នកមិនចាំបាច់រងការឈឺចាប់បែបនេះនោះទេ។ ខ្ញុំមានការងារជាច្រើនដែលត្រូវធ្វើ ប៉ុន្តែវាជាការចាប់ផ្ដើមដើម្បីដឹងថា អ្នកអាចយកឈ្នះលើវាបាន”។ ហើយជាមួយនឹងអ្វីគ្រប់យ៉ាងដែលជីវិតបានដាក់សម្ពាធមកលើនាង អារីអាណា ក្រេនដេ (Ariana Grande) បានក្លាយជាអ្នកប្រយុទ្ធរហូតដល់សព្វថ្ងៃនេះ។

“ខ្ញុំគ្រាន់តែចង់និយាយថា ប្រសិនបើអ្នកជានរណាម្នាក់មានជំងឺនេះ ហើយមិនដឹងថាជំពូកបន្ទាប់នៃជីវិតរបស់អ្នកនឹងនាំមកនូវអ្វីទៀត អ្នកមិនមែននៅម្នាក់ឯងក្នុងរឿងនោះទេ។ ទោះជាមានអ្វីនឹងមកដល់ក៏ដោយ ខ្ញុំគិតថា ខ្ញុំមិនមានអ្វីដែលត្រូវខ្លាចទៀតទេ។ នៅពេលដែលជីវិតមានការសាកល្បងសម្រាប់អ្នកជាមួយនឹងសម្ពាធដ៏ធ្ងន់ធ្ងរបែបនេះជាច្រើនលើកច្រើនសារ អាទិភាពរបស់អ្នកនឹងផ្លាស់ប្តូរ។ ខ្ញុំគ្រាន់តែចង់មានភាពសប្បាយរីករាយ និងមានសុខភាពល្អហើយធ្វើបទភ្លេងសម្រាប់អ្នកទាំងអស់គ្នា”។

ដូច្នេះ ប្រសិនបើអ្នកគិតថាជំងឺធ្លាក់ទឹកចិត្តរបស់អ្នកកំពុងធ្វើឱ្យអ្នកទន់ខ្សោយ អ្នកប្រហែលជាគិតខុសហើយ។ ជំងឺធ្លាក់ទឹកចិត្តរបស់អ្នកកំពុងធ្វើឱ្យអ្នករឹងមាំ យើងដឹងថា វាអាចធ្វើឱ្យអ្នកមានអារម្មណ៍ខូចចិត្ត ហើយខ្ញុំដឹងថា នេះស្តាប់ទៅដូចជាចម្លែកក្នុងការជឿ ប៉ុន្តែការប្រយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្ត គឺធ្វើឱ្យអ្នកកាន់តែរឹងមាំ ហើយអាចស៊ូទ្រាំនឹងរាល់ឧបសគ្គ និងការលំបាកដែលកើតមាននៅក្នុងជីវិតរបស់អ្នក។ អ្នកខ្លាំងជាងអ្វីដែលអ្នកគិត ផ្តល់តម្លៃឱ្យខ្លួនឯងឲ្យច្រើនៗ អ្នកកំពុងធ្វើការងារដ៏អស្ចារ្យមួយហើយ៕

photo_2022-02-12_16-59-51

 


ថ្ងៃសៅរ៍, 12 ខែកុម្ភៈ 2022 16:42  BeeTube News