កុំព្យូទ័រ ម៉ាក MacBook Air ជំនាន់ថ្មី នឹងមកដល់ក្នុងឆ្នាំ ២០២២ នេះ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន Apple ធ្លាប់បានណែនាំនូវការអាប់ដេត ឌីហ្សាញដ៏ធំបំផុតចាប់តាំងពី ឆ្នាំ២០១០ មកម្ល៉េះ ហើយនៅក្នុងពេលនោះ ក្រុមហ៊ុនផងដែរក៏បានណែនាំ នូវម៉ូដែល ១១ និង ១៣ អុីញ។ យើងកំពុងរំពឹងថា វានឹងមានការផ្លាស់ប្តូរ រូបរាងរបស់ម៉ាស៊ីនទាំងមូល។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹង Review ទៅលើចំណុចសំខាន់ៗមួយចំនួនរបស់ ម៉ាកកុំព្យូទ័រថ្មីនេះ។
Design
Apple កំពុងតែធ្វើការរចនាMacBook Airឲ្យមានរាងជ្រុង ហើយសម្រាប់ជំនាន់់ក្រោយ វាមិនមានទៀតទេ រាងស្តើងស្រួច។ រូបរាងបច្ចុប្បន្នរបស់ ម៉ូដែល MacBook Air មានរាងក្រាស់នៅផ្នែកខាងក្រោយ និងស្តើងនៅផ្នែកខាងមុខ ប៉ុន្តែក្រុមហ៊ុន Apple នឹងផ្លាស់ប្តូរទៅជាការរចនាយកគម្រូតាម MacBook Pro ទាំងស្រុងវិញ។ សម្រាប់ ម៉ូដែល MacBook Pro បន្ទាប់ វានឹងស្តើង ហើយស្រាលជាងជំនាន់បច្ចុប្បន្ន ហើយគេរំពឹងថា វានឹងយកគម្រូនៃការឌីហ្សាញតាម MacBook Pro និង iMac ទំហំ២៤ អុីញ។ មានពាក្យចចាមអារាមជាច្រើនបានលើកឡើងថា ម៉ាស៊ីនរបស់វានឹងមានគែមពណ៏សស្តើង និងក្តារចុចបិទពណ៏សដែលត្រូវគ្នាជាមួយនឹងតួពណ៏ប្រាក់ ពណ៏ប្រផេះស្តើង មាស និងថែមទាំងអាចមានព័ណ៏ខៀវផងដែរ។
Display
ក្រុមហ៊ុន Apple បានណែនាំអេក្រង់ LED ខ្នាតតូចជាមួយ MacBook Pro ហើយនិង MacBook Air ដែលអាចទទួលយកបច្ចេកវិទ្យាដូចគ្នា បើទោះបីជាវាជាពាក្យចចាមអារាមក៏ដោយ។ អ្នកវិភាគផ្នែកអេក្រង់ Ross Young និយាយថា MacBook Air នឹងបន្តប្រើអេក្រង់ LCD ដោយ ក្រុមហ៊ុនAppleកក់Mini-LEDសម្រាប់មូ៉ដែលProដែលមានតម្លៃថ្លៃជាង។យើងមិនទាន់ដឹងថាតើអេក្រង់នឹងមាន Notch ដូច MacBook Pro ដែរឬអត់ ប៉ុន្តែវាអាចកើតឡើងប្រសិនបើ bezels ស្តើងល្មម។ MacBook Air ត្រូវបានគេរំពឹងថានឹងបន្តមានទំហំប្រហែល 13 អ៊ីង ប៉ុន្តែវាអាចមានទំហំ 13.6 អ៊ីង កើនឡើងពី 13.3 អ៊ីង។
Camera
MacBook Air ជំនាន់ក្រោយត្រូវបានគេរំពឹងថានឹងមានកាមេរ៉ា ១០៨០P ដូចគ្នានឹងការប្រើក្នុងMacBookPro។ វាជាការពង្រឹងទៅលើ កាមេរ៉ា ៧២០P បច្ចុប្បន្ន និងត្រូវបានពង្រឹងជាមួយនឹងដំណើរការសញ្ញារូបភាពនៅក្នុងបន្ទះឈីបរបស់ក្រុមហ៊ុន Apple ប៉ុន្តែវាមិនល្អដូចគុណភាពកាមេរ៉ាដែលមានពី iPhone និង iPad នោះទេ។
Ports
ខណៈពេលដែល MacBook Air នឹងមានរន្ធ USB-C/Thunderbolt ជាច្រើន វាមិនត្រូវបានគេរំពឹងថានឹងយកCard Slot SD ឬ HDMI Port នោះទេ ជាមួយនឹងជម្រើសទាំងនោះដែលនៅសេសសល់កំណត់ចំពោះ MacBook Pro ដើម្បីកំណត់ម៉ាស៊ីនទាំងពីរដាច់ពីគ្នា។
M2 Apple Silicon Chip
ពាក្យចចាមអារ៉ាមភាគច្រើនបានលើកឡើងថា Apple កំពុងធ្វើការលើបន្ទះឈីប "M2" ថ្មីសម្រាប់ MacBook Air ។ M2 នឹងមិនមានឥទ្ធិពលខ្លាំងដូចបន្ទះឈីប M1 Pro និង M1 Max ដែលប្រើក្នុងម៉ូដែល MacBook Pro ឆ្នាំ 2021 នោះទេ ប៉ុន្តែវានឹងក្លាយជាកំណែអាប់ដេតនៃបន្ទះឈីប M1 ដែលមានថាមពលទាប។
Release Date
លោក Mark Gurman បានជឿជាក់ថា ក្រុមហ៊ុន Apple កំពុងតែមានគោលបំណង ធ្វើការណែនាំ MacBookAir នៅឯព្រឹត្តិការណ៍សំខាន់ WWDC ២០២២ នៅថ្ងៃទី ៦ ខែមិថុនា ប៉ុន្តែដោយសារបញ្ហាកូវីដ១៩ នៅក្នុងប្រទេសចិន ដំណើរការនេះអាចនឹងរាំងស្ទះ ដូច្នេះប្រសិនបើក្រុមហ៊ុនមិនអាចដំណើរការបាននៅWWDC នោះ MacBook Air ថ្មីអាចនឹងមកដល់នៅក្នុងរដូវស្លឹកឈើជ្រុះ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Ming-Chi Kuo រំពឹងថា ការផលិតទ្រង់ទ្រាយធំនឹងចាប់ផ្តើមនៅចុងត្រីមាសទី២ ឬ ដើមត្រីមាសទី ៣ ដោយបានស្នើឲ្យចាប់ផ្តើមដំណើរការនៅកំឡុងខែកញ្ញា។
បកប្រែដោយ៖ ម៉ៅ គុយដង់