BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមហ៊ុន Apple ទំនងនឹងកាត់បន្ថយការផលិតទូរស័ព្ទiPhone13រហូតដល់១០លានគ្រឿង

ថ្ងៃព្រហស្បតិ៍, 14 ខែតុលា 2021 11:34  ថូ សិរីវឌ្ឍន៍

អាមេរិក៖ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងផលិតទូរស័ព្ទ iPhone ជំនាន់ថ្មីនេះចំនួន ៩០លានគ្រឿងនៅត្រឹមចុងឆ្នាំនេះ ប៉ុន្តែក្រុមហ៊ុនបានប្រាប់ទៅខាងរោងចក្រថា ការផលិតនឹងត្រូវបានកាត់បន្ថយព្រោះក្រុមហ៊ុនលក់បន្ទះឈីបដូចជា Broadcom និង Texas Instruments មិនអាចផ្គត់ផ្គង់បានទាន់ពេល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg។

15

ដោយសារបញ្ហាកង្វះខាតបន្ទះឈីបជាសកលនេះហើយ ធ្វើឲ្យក្រុមហ៊ុន Apple ទំនងនឹងកាត់បន្ថយការផលិតទូរស័ព្ទ iPhone 13 យ៉ាងច្រើនរហូតដល់ ១០លានគ្រឿង។ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ ១,២% ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន Broadcom និង Texas Instruments ធ្លាក់ចុះប្រហែល ១%។ទោះជាយ៉ាងណាក្រុមហ៊ុន Apple រួមទាំងក្រុមហ៊ុន Broadcom និង ក្រុមហ៊ុនTexas Instruments បដិសេធធ្វើការអត្ថាធិប្បាយចំពោះសេចក្តីរាយការណ៍នេះ។ 

17

កាលពីខែកក្កដា ក្រុមហ៊ុន Apple បានព្យាករពីកំណើនប្រាក់ចំណូលយឺត និងបាននិយាយថាបញ្ហាកង្វះខាតបន្ទះឈីបដែលបានចាប់ផ្តើមជះឥទ្ធិពលដល់ការលក់កុំព្យូរទ័រ និង iPads របស់គេនោះក៏នឹងធ្វើឲ្យការផលិតទូរស័ព្ទ iPhone ធ្លាក់ចុះផងដែរ។ការខ្វះខាតបន្ទះឈីបបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើឧស្សាកម្មនានាចាប់ពីរថយន្តដល់គ្រឿងអេឡិចត្រូនិច ដោយធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តជាច្រើនផ្អាកការផលិតជាបណ្តោះអាសន្ន។

19

ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនផ្នែកអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មាន របស់សហរដ្ឋអាមេរិក ដែលមានតម្លៃទីផ្សារថ្លៃបំផុតនៅលើពិភពលោក ដល់ទៅជាង ២ទ្រីលានដុល្លារ កាលពីឆ្នាំ ២០២០។ ក្រុមហ៊ុននេះ បានប្រកាសពីការរកប្រាក់ចំណូលបានលើសការរំពឹងទុក នៅក្នុងត្រីមាសទី ១ឆ្នាំ ២០២១នេះ មានចំនួន ៨៩,៦ពាន់លានដុល្លារ កើនឡើងជាង ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំមុន។ ចំណែកប្រាក់ចំណេញក្រុមហ៊ុននេះវិញមានចំនួន ២៣,៦ពាន់លានដុល្លារ កើនឡើងពី ១១,៣ពាន់លាន។

18

ក្រុមហ៊ុន Apple បានមើលឃើញកំណើននៃការលក់ទូរស័ព្ទ iPhone, កម្មវិធីទូរស័ព្ទដៃ និងផលិតផលអេឡិចត្រូនិកផ្សេងទៀតរបស់ខ្លួន នៅក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតរបស់វីរុសកូវីដ-១៩ ដោយសារតែអតិថិជនបានចំណាយពេលច្រើនក្នុងការបំពេញការងារ, ទិញឥវ៉ាន់  និងស្វែងរកការកម្សាន្តតាមអ៊ីនធឺណិត៕

អត្ថបទ៖ ថូ សិរីវឌ្ឍន៍


ថ្ងៃព្រហស្បតិ៍, 14 ខែតុលា 2021 11:34  ថូ សិរីវឌ្ឍន៍